BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អារ៉ាប់រួមឡោមព័ទ្ធអេហ្ស៊ីបពីស៊ូដង់ ហើយអ៊ីស្រាអែលឆ្ពោះទៅទីក្រុង Rafah ដើម្បីផ្លាស់ទីប្រជាជននៅតំបន់ស៊ីណៃ

ថ្ងៃចន្ទ, 25 ខែធ្នូ 2023 10:21  BeeTube News

Untitled design - 2023-12-25T101855.684 (1)

ស៊ូដង់​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់អារ៉ាប់រួម និងកងកម្លាំង​គាំទ្រ​​រហ័ស​ដើម្បី​ឡោម​ព័ទ្ធ​អេហ្ស៊ីប​ពី​ភាគ​ខាង​ត្បូង។​ អ៊ីស្រាអែល​គ្រោង​នឹង​វាយលុក​ទីក្រុង Rafah និង​ផ្លាស់​ទី​ប្រជាជន​ប៉ាឡេស្ទីន​នៅតំបន់​ស៊ីណៃ! អារ៉ាប់រួមបញ្ឆេះស៊ូដង់អោយកៀបអេហ្ស៊ីបពីភាគខាងត្បូងដើម្បីសំរបតាមផែនការរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា! កងកម្លាំងគាំទ្ររហ័សកំពុងស្ថិតនៅទីក្រុង Sennar បន្ទាប់ពីការដួលរលំនៃរដ្ឋ Al-Jazira ដែលជារដ្ឋយុទ្ធសាស្រ្ត និងសំបូរដោយដីមានជីជាតិ។ ព្រំដែនរបស់ប្រទេសអេហ្ស៊ីបកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធមកពីគ្រប់ទិស! តើ​អេហ្ស៊ីប​នឹង​ធ្វើ​យ៉ាង​ណា​ប្រសិន​បើ​កងកម្លាំង​គាំទ្រ​រហ័ស​ឈាន​ទៅ​កាន់​ព្រំដែន​ភាគ​ខាង​ត្បូង​របស់​អេហ្ស៊ីប?

  1. សមរភូមិដែលអាចផ្តួលរលំក្រុមហាម៉ាស

យោងតាមសារព័ត៌មាន Maariv ចុះផ្សាយថ្ងៃទី២៤ ខែធ្នូបានអោយដឹងថា ការដណ្តើមកាន់កាប់ទីក្រុង Rafah គឺមិនដូចគ្នាទៅនឹងតំបន់ផ្សេងទៀតដែលកងកម្លាំង IDF ធ្លាប់បានកាន់កាប់កន្លងមកនោះទេ ហើយការដណ្តើមបានទីក្រុងនេះដែរក៏អាចជាកត្តាសំខាន់មួយដែលអាចធ្វើអោយធ្លាក់ចុះសមត្ថភាពរបស់ក្រុមហាម៉ាស។

ដោយសារហ្គាហ្សាត្រូវបានរារាំងពីគ្រប់ទិសទីគឺនៅភាគឦសាន និងខាងលិច ដោយកងទ័ពជើងទឹករបស់អ៊ីស្រាអែល ការរត់ពន្ធទាំងអស់ចូលទៅកាន់តំបន់នេះចាំបាច់ត្រូវឆ្លងកាត់ពីភាគខាងត្បូងតាមរយៈព្រំដែនអេហ្ស៊ីប។

កប៉ាល់​ពី​អ៊ីរ៉ង់​បាន​ដាក់​អាវុធ​នៅ​ស៊ូដង់ ដែល​ជា​សម្ព័ន្ធមិត្ត​​គាំទ្រ​ភេរវកម្មរបស់អ៊ីរ៉ង់។ ពី​ប្រទេស​ស៊ូដង់ អាវុធ​ត្រូវ​បាន​រត់​ពន្ធ​ពី​ភាគ​ខាង​ជើង​តាម​រយៈ​អេហ្ស៊ីប​ទៅ​កាន់​ស៊ីណៃ។ 

ម្ល៉ោះហើយគ្មាន​អ្វី​សង្ស័យ​ទេ​ដែល​ថា​ការរស់នៅរបស់ប្រជាជន​ក្នុង​តំបន់​នឹង​ធ្វើ​ឱ្យ​មាន​ការ​លំបាក​សម្រាប់​ប្រតិបត្តិការរបស់កងកម្លាំង IDF។ ដូច្នេះដើម្បីដណ្តើមកាន់កាប់ទីក្រុង Rafah នោះ IDF នឹងត្រូវបង្ខំឱ្យប្រជាជនផ្លាស់ទីទៅកាន់ភាគខាងជើង។ យ៉ាងណាមិញសូម្បីតែសំណើរផ្លាស់ទីប្រជាជនទៅកាន់ភាគខាងត្បូងឆ្ពោះទៅតំបន់ស៊ីណៃ ក៏ត្រូវបានបដិសេធម្តងហើយម្តងទៀតដោយប្រធានាធិបតីអេហ្ស៊ីបផងដែរ។

Diakonia_Gaza1-scaled

 

  1. អ៊ីរ៉ង់វាយប្រហារកប៉ាល់អ៊ីស្រាអែលនៅសមុទ្រឥណ្ឌា

យោងតាមសារព័ត៌មាន 13TV របស់អ៊ីស្រាអែលចុះផ្សាយថ្ងៃទី២៣ ខែធ្នូបានអោយដឹងថា កប៉ាល់​ជំនួញ​មួយ​គ្រឿង​ដែល​មានទំនាក់ទំនង​នឹង​អ៊ីស្រាអែល​ ត្រូវ​បាន​វាយប្រហារ​កាលពីថ្ងៃ​ថ្ងៃសៅរ៍កន្លងទៅនេះ ដោយដ្រូន UAV ​នៅ​ក្បែរ​ឆ្នេរសមុទ្រ​ប្រទេស​ឥណ្ឌា នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បានអោតដឹងឡើង។ ក្រោយ​ពេល​កើតហេតុ ក៏បានផ្ទុះឡើងនូវអគ្គិភ័យ​​ឆាបឆេះ​កុងតឺន័រ​មាន​ផ្ទុក​សារធាតុ​គីមីនោះ។ អគ្គិភ័យ​ត្រូវ​បាន​ពន្លត់​បាន​យ៉ាង​ឆាប់រហ័ស ដោយ​មិន​មាន​អ្នក​រង​របួស​ឡើយ។ ដោយកងទ័ពជើងទឹក​ឥណ្ឌា​ក៏បាន​បញ្ចេញសកម្មភាពឆ្លើយតបភ្លាមៗទៅ​នឹង​ការ​វាយ​ប្រហារ​នេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់ថាត្រូវបានឆ្លើយតបដោយ​របៀប​ណានោះ​ទេ។ តាម​ការ​ប៉ាន់​ប្រមាណ ដ្រូន UAV នេះត្រូវ​បាន​បាញ់​ចេញ​ពី​ប្រទេស​អ៊ីរ៉ង់។

compressed_img-jD8BQJq5T4s9N4wZJ7NmvQqR-1024x585

 

  1. អ៊ីរ៉ង់​គំរាម​បិទ​សមុទ្រ​មេឌីទែរ៉ាណេ​

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៣ ខែធ្នូបានអោយដឹងថា មេបញ្ជាការរងនៃកងឆ្មាំបដិវត្តន៍ លោក Mohammad Reza Naqdi បានគំរាមថា អ៊ីរ៉ង់នឹងបិទសមុទ្រមេឌីទែរ៉ាណេ ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបន្តប្រព្រឹត្ត"ឧក្រិដ្ឋកម្មនៅតំបន់ហ្គាហ្សា"។ មន្ត្រីអ៊ីរ៉ង់បាននិយាយថា "ពួកគេអាចសំលឹងមើលឃើញពីការបិទសមុទ្រមេឌីទែរ៉ាណេ ច្រកសមុទ្រ Gibraltar និងផ្លូវសមុទ្រផ្សេងទៀតក្នុងពេលឆាប់ៗនេះ" ដោយមិនបានបញ្ជាក់ប្រាប់ថានឹងត្រូវបិទដោយរបៀបណានោះទេ។ 

ដោយសារ​តែ​អ៊ីរ៉ង់​មិន​មាន​សិទ្ធិ​ចូល​ទៅកាន់សមុទ្រ​មេឌីទែរ៉ាណេ​ដោយ​ផ្ទាល់ នោះទើបគឺមិន​ច្បាស់​ថា​តើ​ឆ្មាំ​បដិវត្តន៍​​នឹងអាច​ព្យាយាមបិទ​សមុទ្រ​មេឌីទែរ៉ាណេ​ដោយ​របៀប​ណានោះទេ។ នៅក្នុងពាក្យរបស់លោក Naqdi បានអោយដឹងថា "កំណើតនៃកម្លាំងប្រឆាំងថ្មីនឹងអាចនាំទៅរកការបិទផ្លូវទឹកបន្ថែមទៀត" ។

ក្រុមតែមួយគត់ដែលគាំទ្រដោយអ៊ីរ៉ង់នៅសមុទ្រមេឌីទែរ៉ាណេគឺជាក្រុមហេសបូឡារបស់លីបង់ និងកងជីវពលសម្ព័ន្ធមិត្តនៅក្នុងប្រទេសស៊ីរី នៅឯចុងសមុទ្រពីតំបន់ Gibraltar ។

4152036-1971428892


 


ថ្ងៃចន្ទ, 25 ខែធ្នូ 2023 10:21  BeeTube News