BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមសកម្មប្រយុទ្ធហាម៉ាស់គំរាមវាយលុកច្រកព្រំដែន Rafah និងអ៊ីស្រាអែលប្រាប់យ៉ាងលម្អិតពីការផែនការនៅពីក្រោយសង្គ្រាម

ថ្ងៃសុក្រ, 27 ខែតុលា 2023 14:27  BeeTube News

sadasds
 

1. ក្រុមសកម្មប្រយុទ្ធហាម៉ាស់គំរាមវាយលុកច្រកព្រំដែន Rafah

យោងតាមសារព័ត៌មាន The Times Of Israel ចុះផ្សាយថ្ងៃទី២៦​​​ ខែតុលាបានអោយដឹងថា  ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានកោះហៅឱ្យមានបាតុកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ីស្រាអែលនៃតំបន់ West Bank និងពិភពមូស្លីមទាំងអស់នៅក្នុងថ្ងៃសុក្រ និងថ្ងៃអាទិត្យ ដើម្បីទាមទារឱ្យមានការបើកច្រកព្រំដែន Rafah ។ សេចក្តីថ្លែងការណ៍ពីក្រុមសកម្មប្រយុទ្ធនេះបានលើកឡើងថា"យើងអំពាវនាវដល់ប្រជាជនរបស់យើងទាំងអស់នៅទូទាំងមាតុភូមិ និងក្រៅប្រទេស និងសមាជិកទាំងអស់នៃប្រជាជាតិអារ៉ាប់ និងឥស្លាម និងប្រជាជនសេរីលើពិភពលោក ដើម្បីបង្កើនអោយមានការប្រមូលផ្តុំនៅថ្ងៃខាងមុខនេះ ដើម្បីចូលរួមធ្វើបាតុកម្មយ៉ាងសកម្មនៅថ្ងៃសុក្រ និងថ្ងៃអាទិត្យ។ ក្រោមពាក្យស្លោកថា 'បើកច្រកព្រំដែន Rafah' និង 'បញ្ឈប់សង្រ្គាមប្រល័យពូជសាសន៍នៅហ្គាហ្សា'"  ថ្វីបើមានក្បួនរថយន្តសង្គ្រោះជាច្រើនបានធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនត្រួតពិនិត្យដោយអេហ្ស៊ីប ប៉ុន្តែមន្ត្រីជំនួយនិយាយថាវាមិនគ្រប់គ្រាន់សម្រាប់តម្រូវការរបស់តំបន់ហ្គាហ្សានោះទេ។

c-162
b-168
a-251
 

2.  អតីត​ប្រធាន​ចារកម្ម​អ៊ីស្រាអែលបង្ហាញគំនិតអ៊ីស្រាអែលចំពោះសង្គ្រាម

យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី២៤ ខែតុលាបានអោយដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ Politico កាលពីសប្តាហ៍មុន អតីត​ប្រធាន​ចារកម្ម​អ៊ីស្រាអែលលោក Amos Yadlin បានបង្ហាញគំនិតអ៊ីស្រាអែលទាក់ទងនឹងសង្គ្រាមជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសនេះ។ លោក Yadlin បានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយរបស់អ៊ីស្រាអែលនៅក្នុងសង្រ្គាមនេះ មិនមែនគ្រាន់តែដើម្បីសងសឹកចំពោះការសម្លាប់រង្គាល ឬធ្វើឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស់ចុះខ្សោយនោះទេ ប៉ុន្តែជាការបញ្ចប់ការគ្រប់គ្រងរយៈពេល 16 ឆ្នាំរបស់ក្រុមជីហាដនិយមនៅក្នុងតំបន់ហ្គាហ្សា។ លោកបាននិយាយថា "យើងនឹងបំផ្លាញក្រុមសកម្មប្រយុទ្ធហាម៉ាសដូចដែលក្រុមណាស៊ីអាល្លឺម៉ង់ត្រូវបានបំផ្លាញដែរ" លោកបានបន្ថែមថា អ៊ីស្រាអែលនឹងធ្វើយុទ្ធនាពិឃាតទូទាំងពិភពលោកប្រឆាំងនឹងមេដឹកនាំក្រុមហាម៉ាស់ស្រដៀងទៅនឹងអ្វីដែលពួកគេបានធ្វើឡើងបន្ទាប់ពីការសម្លាប់រង្គាលនៃអូឡាំពិកទីក្រុង Munich ឆ្នាំ 1972 ។

f-156
e-161
d-168
 

3. ទាហានអ៊ីស្រាអែលកំពុងហ្វឹកហាត់សម្រាប់ការលុកលុយនៅភូមិចម្លង

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២៦ ខែតុលាបានអោយដឹងថា នៅតំបន់វាលទំនាបដែលត្រូវបានដុតដោយកម្តៅព្រះអាទិត្យនៃភាគខាងត្បូងអ៊ីស្រាអែល ​​​មានទាហានរាប់ពាន់នាក់កំពុងរង់ចាំការទទួលបញ្ជាបន្តពីអ្នកនយោបាយ និងមេបញ្ជាការរបស់ខ្លួនដើម្បីត្រៀមធ្វើរឿងដែលយោធាអ៊ីស្រាអែលបានហ្វឹកហាត់អស់ជាច្រើនឆ្នាំនោះគឺការបើកឆាកប្រយុទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីប។ យោធាអ៊ីស្រាអែលបានសាងសង់ភូមិចម្លងមួយដែលដូចគ្នាទៅនឹងភូមិធម្មតារបស់ប៉ាឡេស្ទីន រួចពួកគេអោយឈ្មោះថា "Little Gaza" ត្រូវបានសាងសង់ឡើងនៅឯមូលដ្ឋានវាលខ្សាច់ Negev ដែលជាកន្លែងដែលទាហានជាច្រើននាក់បានហ្វឹកហាត់សម្រាប់ការប្រយុទ្ធនឹងភេរវករប្រដាប់អាវុធនៅតាមដងផ្លូវតូចចង្អៀត និងផ្លូវរូងក្រោមដី។ ទាហានអ៊ីស្រាអែលបានចូលរួមក្នុងសមយុទ្ធរួមមានរូបភាពដូចជាការហាត់វាយលុកភូមិពីវាលខ្សាច់ ហ្វឹកហាត់​ការនាំ​ទាហាន​​រង​របួស​ចេញ​ពី​ភូមិ និង​របៀប​រកមើល​ភេរវករ​នៅ​តាម​បង្អួច​អគារជាដើម។

i-149
h-153
g-155
 


ថ្ងៃសុក្រ, 27 ខែតុលា 2023 14:27  BeeTube News