BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បារាំងនិងឥណ្ឌាបង្កើនទំនាក់ទំនងយោធាដោយស្នើរផ្តល់យន្តហោះ Rafael បន្ថែមទៀត

ថ្ងៃចន្ទ, 27 ខែធ្នូ 2021 09:44  គុន ច័ន្ទរដ្ឋា

photo_2020-07-30_09-11-51 (1) (1)

RFI-

បារាំងបានផ្តល់អាវុធបំពាក់ទៅលើនាវាផ្ទុកយន្តហោះឥណ្ឌា ដោយបន្ថែមយន្តហោះប្រយុទ្ធទំនើប Rafael ដែលមើលទៅហាក់ដូចជាខិតខំពង្រឹងនូវទំនាក់ទំនងយោធាជាមួយសម្ព័ន្ធមិត្ត បន្ទាប់ពីអូស្ត្រាលីបានបដិសេធនូវកិច្ចព្រមព្រៀងនាវាមុជទឹកដោយសារតែការព្រួយបារម្ភចំពោះការរះឡើងឥទ្ធិពលចិននៅក្នុងសមុទ្ទ។ ទស្សនកិច្ចទ្វេរភាគីនៅក្នុងសប្តាហ៍ថ្មីៗនេះ ក្នុងការលើកកំពស់ដើម្បីឲ្យស៊ីសង្វាក់ផលិតកម្មយោធាក៏ដូចជាធ្វើឲ្យមានមុខមាត់ឡើងវិញនូវផលប្រយោជន៍របស់បារាំងក្នុងនាមជាប្រទេសដែលនាំចេញធំជាងគេលំដាប់ទី២ផ្នែកសព្វាវុធក្នុងពិភពលោក។

“ឥណ្ឌានិងចិនគឺជាទីផ្សារដ៏ធំ ប៉ុន្តែចាប់តាំងពីចិនមិនបានទិញ ឥណ្ឌាបានក្លាយទៅជាផ្នែកមួយសំខាន់សំរាប់បារាំង” Anil Chopra អគ្គនាយកនៃក្រុមស្រាវជ្រាវនៃមជ្ឍមណ្ឌលសិក្សារអំពីកំលាំងដែនអាកាសយោធាឥណ្ឌា បាននិយាយ។” ដូច្នេះបារាំងចង់បានបេះដូងយើង ចង់ឲ្យអ្នកនយោបាយនិងយោធារបស់យើង ដើម្បីលក់យន្តហោះរបស់គេនិងយុទ្ធោបករណ៍របស់គេដល់យើង ពីព្រោះនៅទីចុងក្រោយកងទ័ពអាកាសឥណ្ឌាមិនមែនត្រូវការ Rafael តែ៣៦គ្រឿងប៉ុណ្ណោះទេ “។ Chopra ប្រាប់ RFI ។

បារាំងបានបញ្ជូន៣៣គ្រឿងនៃ៣៦គ្រឿងយន្តហោះ Rafael នៅក្នុងកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៦ ដែលមានតម្លៃ៧ពាន់លានអឺរ៉ូ និងរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងលោក Florence Parly នៅក្នុងដំណើរទស្សនកិច្ចថ្មីៗនេះ បានសង្ឃឹមថានឹងលក់បន្ថែមទៀតនូវយន្តហោះដែលផលិតដើម្បីតម្រូវសំរាប់នាវាផ្ទុកយន្តហោះឥណ្ឌាថ្មីដែលកំពុងធ្វើការសាកល្បងនៅក្នុងសមុទ្ទ។ "យើងសង្ឃឹមថា នាវាផ្ទុកយន្តហោះនឹងស្ថិតនៅក្នុងទីនោះឆាប់ៗនេះ" Parly បាននិយាយនៅក្នុងដំណើរទស្សនកិច្ចជាលើកទី២ក្នុងរយៈពេល១៥ខែទៀត ខណៈដែលឥណ្ឌាបានប្រកាសដាច់ដោយឡែកអំពីផែនការផលិតកម្មយោធារួមគ្នានៃម៉ាស៊ីនយន្តហោះបារាំង។

ក្នុងឆ្នាំ២០១៧ ឥណ្ឌាបានមានផែនការទិញយន្តហោះ១២៦គ្រឿង ប៉ុន្តែបានបន្ថយចុះមកត្រឹម៣៦គ្រឿងហើយបារាំងត្រូវបានជ្រើសរើសជាអ្នកផ្គត់ផ្គង់។ អ្នកវិភាគ Chopra បានផ្តល់នូវទឡ្ហីករណ៍ថាយ៉ាងហោចណាស់ឥណ្ឌាត្រូវការ យន្តហោះ Rafael ៣៦គ្រឿងបន្ថែមទៀតដើម្បីទប់ទល់នឹងការប្រឈមទៅនឹងការគំរាមកំហែងតាមព្រំដែនជាមួយនឹងចិននិងប៉ាគីស្ថាន។


ថ្ងៃចន្ទ, 27 ខែធ្នូ 2021 09:44  គុន ច័ន្ទរដ្ឋា