មានមិត្តនារីមួយចំនួនមិនចូលចិត្តរង់ចាំការកម្ម៉ង់ឥវ៉ាន់អនឡាញពីក្រៅស្រុកនោះទេ ម្ល៉ោះហើយមធ្យោបាយដែលសក្តិសមសំរាប់ពួកគេទាំងអស់គ្នាគឺការស្វែងរកហាងសំលៀកបំពាក់មួយកន្លែងនៅក្នុងក្រុងដែលពួកគេអាចជ្រើសរើសម៉ូតសំលៀកបំពាក់បានតាមចិត្ត និងទាន់ពេលវេលា ផ្តល់ទាំងភាពងាយស្រួល និងទំនុកចិត្តខ្ពស់។
ដូចនេះហើយសម្រាប់មិត្តនារីដែលមិនទាន់អាចជ្រើសរើសហាងសំលៀកបំពាក់ណាមួយដែលពួកគេអាចទៅ Shopping បានជារៀងរាល់សប្តាហ៍ រឺទៅរើសម៉ូតបានជារៀងរាល់ថ្ងៃ យើងសូមណែនាំហាងប្រេនផ្តាច់មុខមួយកន្លែង គឺប្រេន Queency ដែលមានលក់នៅក្នុងហាង Queency Julie Fashion។
ហាង Queency Julue Fashion បានសាងប្រជាប្រិយភាព និងទំនុកចិត្តជាយូរឆ្នាំមកហើយចាប់តាំងពីឆ្នាំ2016មកម្ល៉េះ។ លោកអ្នកអាចមកស្វែងរក Showroom របស់ពួកគេនៅឯផ្លូវ 271 សង្កាត់ទឹកល្អក់ 3 ខណ្ឌទួលគោក។ ហាងប្រេន Queency មានលក់នូវម៉ូតសំលៀកបំពាក់នារី VIP សម្រាប់គ្រប់វ័យ អាចទៅចូលរួមកម្មវិធីសំខាន់ៗ និងសំលៀកបំពាក់ផ្សេងៗទៀតសម្រាប់ធ្វើដំណើរ។
ប្រេន Queency ជាម៉ាកយីហោផ្តាច់មុខ ដែលត្រូវបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មបានយ៉ាងត្រឹមត្រូវធានាទាំងគុណភាព និងតំលៃស្តង់ដា។ ខាងហាងក៏មានសេវាកម្មទទួលកម្មង់សម្លៀកបំពាក់នារីគ្រប់ប្រភេទ និងគ្រប់កម្មវិធីផងដែរ។