BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Quad ចាប់ផ្តើមតំណាក់កាលទី២នៃសមយុទ្ធនាវា Malabar

ថ្ងៃពុធ, 13 ខែតុលា 2021 09:40  គុន ច័ន្ទរដ្ឋា

New Delhi-

ឥណ្ឌា អាមេរិក ជប៉ុន និងអូស្ត្រាលី(Quad)បានចាប់ផ្តើមតំណាក់កាលទី២ក្នុងឆ្នាំនេះនូវសមយុទ្ធនាវាដែលគេឲ្យឈ្មោះថា Malabar នៅឈូងសមុទ្ទ Bengal កាលពីថ្ងៃអង្គារ៍។ លំហាត់សមយុទ្ធដែលមានគោលបំណងសម្របសម្រួលនិងអន្តរសហប្រតិបត្តិការណ៍បានទទួលជោគជ័យនៅក្នុងតំណាក់កាលទី១ដែលបានប្រព្រឹត្តិទៅកាលពីខែសីហា ,កងទ័ពឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។

សមយុទ្ធក្នុងតំណាក់កាលទី២ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១២រហូតទៅដល់ថ្ងៃ១៥ តុលា នឹងផ្តោតទៅលើការប្រយុទ្ធលើផ្ទៃទឹកខាងលើនិងលំហាត់ប្រយុទ្ធប្រឆាំងទៅនឹងនាវាមុជទឹក ការចល័តនាវិក ហើយនិងការប្រើប្រាស់សព្វាវុធ ,កងនាវាឥណ្ឌាបានថ្លែងយ៉ាងដូច្នេះ។ សមយុទ្ធដែលចិនតាមមើលយ៉ាងប្រុងប្រយ័ត្ន បានកើតឡើងជួនពេលជាមួយគ្នា ជាមួយនឹងការជួបជជែកគ្នាលើកទី១៣រវាងយោធាឥណ្ឌា-ចិន ដែលមានគោលបំណងដោះស្រាយនូវការប្រឈមមុខដាក់គ្នាដែលមានរយៈពេល១៧ខែនៅតំបន់ Ladakh ខាងកើត ដែលភាគីទាំងសងខាងបានចោទប្រកាន់គ្នាទៅវិញទៅមក។

ចិនបានតាមដានពិនិត្យមើលនូវសកម្មភាពនៃប្រទេស Quad ព្រមទាំងមានការសង្ស័យផងដែរចំពោះការសើរើឡើងវីញនៃ ដៃគូសន្ទនាផ្នែកសន្តិសុខចតុភាគីដែលគេស្គាល់ថាជា(Quad)ដែលមានឥណ្ឌា អាមេរិក អូស្ត្រាលីនិងជប៉ុន នៅឆ្នាំ២០១៧ខែវិច្ឆិការ។ យោលទៅតាមអ្នកវិភាគជាច្រើន ទំនាក់ទំនងដែលគ្មានភាពកក់ក្តៅរវាងចិននិងឥណ្ឌាបានរោលរាលដោយសារការឈ្លានពានរបស់ចិនចូលទៅក្នុងបូរណភាពដែនដីឥណ្ឌា ហើយចិនបានប្រកែកមិនព្រមដកថយពីទឹកដីនោះ ដែលឥណ្ឌាគិតថាជាការភូតកុហកនៅ តាមខ្សែបន្ទាត់ត្រួតពិនិត្យជាក់ស្តែង (LAC)។

លំហាត់សមយុទ្ធនេះ បានកើតឡើងគាប់ជួនដែលប្រធានកងនាវាជើងទឹកអាមេរិក លោកឧត្តមនាវី Michael Gilda បានចាប់ផ្តើមធ្វើទស្សនកិច្ច៥ថ្ងៃក្នុងប្រទេសឥណ្ឌា ចាប់តាំងពីថ្ងៃទី11-15ខែតុលា។ នៅក្នុងអម្លុងពេលធ្វើទស្សនកិច្ចនេះ លោកGilday នឹងជួបជាមួយប្រធានកងនាវាឥណ្ឌា លោកKarambir Singh និងជួបជាមួយមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលឥណ្ឌាដ៏ទៃទៀតផងដែរ។

9(9)


 


ថ្ងៃពុធ, 13 ខែតុលា 2021 09:40  គុន ច័ន្ទរដ្ឋា