BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តៃវ៉ាន់សុំឲ្យអូស្ត្រាលីគាំទ្រក្នុងការដាក់ពាក្យចូលជាសមាជិកពាណិជ្ជកម្មតំបន់

ថ្ងៃពុធ, 13 ខែតុលា 2021 09:34  គុន ច័ន្ទរដ្ឋា

Sydney-Reuters


មន្ត្រីតៃវ៉ាន់ម្នាក់បានសុំឲ្យអូស្ត្រាលីជួយគាំទ្របំណងរបស់ខ្លួនក្នុងការចូលជាសមាជិក CPTPP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ប៉ាស៊ីហ្វីក,
ដែលចិនបានប្រឆាំង,ដោយនិយាយថាតៃវ៉ាន់អាចបង្កើននូវលំហូរចូលនៃពាណិជ្ជកម្មបច្ចេកវិទ្យាជាន់ខ្ពស់និងតម្រូវការនៃសារធាតុរ៉ែរបស់អូស្ត្រាលី។ ការគាំទ្រចំពោះការសុំចូលជាសមាជិករបស់តៃវ៉ាន់ វាក៏ជាការបញ្ជូនសញ្ញាដ៏ខ្លាំងក្លាផងដែរ ចំពោះធុរកិច្ចរបស់អូស្ត្រាលីដែលរងផលប៉ះពាស់ដោយសារការធ្វើពហិការថ្មឺៗនេះរបស់ចិនចំពោះផលិតផលអូស្ត្រាលី,តំណាងការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌ទីក្រុងតៃបុិ លោកElliott Chang បាននិយាយប្រាប់គណៈកម្មាធិការសភាក្នុងទីក្រុង កង់បេរ៉ា កាលពីថ្ងៃអង្គារ៍។

លោក Chang បានបន្ថែមទៀតថា “ទណ្ឌកម្មសេដ្ឋកិច្ចដែលបានដាក់មកលើអូស្ត្រាលីដោយចិនវាជាការពង្រឹងបន្ថែមទៀតនូវទឡ្ហីករណ៍ក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងស៊ីជម្រៅ “សមាជិកនិមួយៗទាំង១១ប្រទេសនៃកិច្ចព្រមព្រៀងជាដៃគូរអន្តរ-ប៉ាស៊ីហ្វីកដើម្បីការរីកចម្រើនដ៏ទូលំទូលាយ (CPTPP) ត្រូវអនុមត្តិនូវការសុំចូលជាសមាជិកថ្មីៗ ហើយគណកម្មាធិការនឹងផ្តល់អនុសាស្ត្រទៅនឹងចម្លើយរបស់អូស្ត្រាលី។

អង្គការពាណិជ្ជកម្មក្នុងតំបន់នេះ បានករកើតឡើងកាលពីឆ្នាំ២០១៨ ដែលបច្ចុប្បន្នមានសមាជិករួមមាន កាណាដា អូស្ត្រាលី ប្រ៊ុយណេ ឈីលី ជប៉ុន ម៉ាលេស៊ី មុិកស៊ីកកូ ញូវ ហ្សេឡង់ ប៉េរូ សឹង្ហបុរីនិងវៀតណាម។ ពួកគេបានទទួលពាក្យស្នើរសុំចូលជាសមាជិកពី អង់គ្លេស ចិន និងតៃវ៉ាន់ដើម្បីចូលរួម។គោលបំណងរបស់ចិននិងតៃវ៉ាន់កាលពីខែមុន បានបង្កើតឲ្យមានភាពតានតឹង ដែលចិនបានប្រឆាំងទៅនឹងការសុំចូលរួមរបស់តៃវ៉ាន់ ឯតៃវ៉ាន់បានចោទចិនថាប្រើសាច់ដុំគំរាមកំហែង។

លោកChang ដែលជាឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំអូស្ត្រាលីបាននិយាយថា ចិនគឺជាដៃគូរពាណិជ្ជកម្មដ៏ធំជាងគេរបស់អូស្ត្រាលី ដែលការនាំចេញមានកំណត់ត្រារហូតដល់ទៅ 19,4ពាន់លានដុល្លារអូស្ត្រាលី នៅក្នុងខែសីហានៃតម្រូវការ មាស និង ដែក។តែទោះជាយ៉ាងណាក៏ដោយទំនាក់ទំនងបានរវាងប្រទេសទាំង២បានធ្លាក់ចុះក្នុងប៉ន្មានឆ្នាំថ្មីៗកន្លងមកនេះ។ អូស្ត្រាលីគឺជាប្រភពធំទី៣នៃទំនិញកសិកម្ម ដែលមានតម្លៃ 607លានដុល្លារអាមេរិកកាលពីឆ្នាំទៅ ចំណែកឯ CPTPP នឹងផ្តល់នូវរចនាសម្ព័ន្ធក្នុងការធ្វើជំនួញនិងបង្កើននូវកិច្ចសហប្រតិបត្តិការណ៍សន្តិសុខផ្នែកកំព្យូទ័រនិងអាំងទែរណែត។

8(8)


 


ថ្ងៃពុធ, 13 ខែតុលា 2021 09:34  គុន ច័ន្ទរដ្ឋា