CNASydney-
មេដឹកនាំគណបក្សការងារអូស្ត្រាលី លោក Anthony Albanese បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣១របស់ប្រទេសកាលពីថ្ងៃច័ន្ទ ដោយបានសន្យាថានឹងធ្វើដំណើរនៃការផ្លាស់ប្តូរដូចលោកបានប្តេជ្ញាចិត្តថានឹងដោះស្រាយនូវបម្រែបម្រួលអាកាសធាតុដែលបានបង្កើននូវតម្លៃនៃការរស់នៅនិងអសមភាព។ គណបក្សការងារបានត្រឡប់មកកាន់អំណាចវិញបន្ទាប់ពី៩ឆ្នាំជាគណបក្សប្រឆាំងខណៈដែលរលកនៃការគាំទ្រដែលពុំដែលមានពីមុនមកចំពោះភាពបៃតងនិងអាកាសធាតុដែលផ្តោតដោយពួកអ្នកបោះឆ្នោតឯករាជ្យ ភាគច្រើនជាស្ត្រី ដែលជួយបញ្ចប់នូវការកាន់អំណាចអស់ជិតមួយទស្សវត្យរ៍ដោយក្រុមចម្រុះអភិរក្សកាលពីថ្ងៃសៅរ៍ក្នុងការបោះឆ្នោតទូទាំងប្រទេស។
ខណៈដែលសន្លឹកឆ្នោតនៅតែកំពុងរាប់ហើយនឹងការរៀបចំរដ្ឋាភិបាលនៅមិនទាន់រៀបចំសព្វគ្រប់ Albanese បានស្បថចូលកាន់តំណែង ដូច្នេះលោកអាចចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំសំខាន់មួយរបស់ Quad ដែលជាក្រុមសន្តិសុខនៅក្នុងទីក្រុងតូក្យូនៅថ្ងៃអង្គារ៍។ Albanese បានរស់នៅក្នុងផ្ទះសាធារណៈដែលមានតែម្តាយជាជនពិការទទួលបានប្រាក់សោធន៍និវត្តិន៍ បានស្បថចូលកាន់តំណែងដោយអគ្គទេសាភិបាល David Hurley នៅក្នុងពិធីក្នុងទីក្រុង Canberra ដែលជារដ្ឋធានីរបស់ប្រទេស។ "វាជាថ្ងៃដ៏អស្ចារ្យមួយក្នុងជីវិតរបស់ខ្ញុំសំរាប់ប្រទេសមួយនេះ នៅពេលដែលយើងផ្លាស់ប្តូររដ្ឋាភិបាល"។
Albanese បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅគេហដ្ឋានរបស់លោកនៅជាយក្រុង Sydney មុនពេលដែលពិធីស្បថចូលកាន់តំណែងបានប្រព្រឹត្តិទៅ។ ខ្ញុំចង់រៀបចំផ្លូវមួយ ដែលជាឱកាសដែលយើងត្រូវសំរួចនៃការផ្លាស់ប្តូរ ដូច្នេះយើងអាចនាំប្រជាពលរដ្ឋមកជាមួយយើងទៅកាន់ដំណើរនៃការផ្លាស់ប្តូរ។ ខ្ញុំចង់នាំប្រទេសឲ្យមានការរួបរួមគ្នា។ អនុប្រធានគណបក្សការងារ លោក Richard Marles និងរដ្ឋមន្ត្រីសំខាន់៣រូបទៀត លោក Penny Wang ជារដ្ឋមន្ត្រីក្រសួងការបរទេស Jim Chalmers ជារដ្ឋមន្ត្រីក្រសួងរតនាគារ និង Katy Gallagher ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក៏បាមស្បថចូលកាន់តំណែងដែរ ដែលលោក Wang និងរួមដំណើរជាមួយ Albanese ទៅកាន់ទីក្រុងតូក្យូផងដែរ។
Albanese បាននិយាយថា លោកបានជជែកជាមួយលោកប្រធានាធិបតី Joe- Biden កាលពីយប់ថ្ងៃអាទិត្យ និងបានរង់ចាំជួបលោកជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុននិងឥណ្ឌានៅថ្ងៃអង្គារ៍ លោកនឹងវិលត្រឡប់មកកាន់ប្រទេសអូស្រ្តាលីវិញនៅថ្ងៃពុធ។ ទស្សនកិច្ចជាមួយសម្ព័ន្ធមិត្តដែលជាអ្វីដែលរដ្ឋាភិបាលលោក Albanese បានមើលឃើញថាជាសសរស្តម្ភទាំង៣នៃនយោបាយការបរទេសរបស់អូស្ត្រាលី។ សម្ព័នភាពរបស់យើងជាមួយសហរដ្ឋអាមេរិក ការពាក់ព័ន្ធរបស់យើងនៅក្នុងតំបន់ និងការគាំទ្ររបស់យើងសំរាប់វេទិការពហុភាគី "Albaneseបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ"។