BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វ៉ាក់សាំង​បង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga ​នៅពុំទាន់​ទទួលស្គាល់​ពីអង្គការសុខភាពពិភព​លោកនោះទេ

ថ្ងៃព្រហស្បតិ៍, 25 ខែមករា 2024 16:04  មានជ័យ

EA0E046DD559-901x628-1 (1) - choek sopon (1)

​ក្រសួង​សុខាភិបាល បាន​​ប្រកាសឲ្យប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ក្នុងការប្រើ​ប្រាស់វ៉ាក់​សាំង​បង្ការ​ជំងឺគ្រុនឈាម ឈ្មោះ Qdenga ​ដោយសាតែវ៉ាក់សាំងនេះ មិនទាន់បានការទទួល​ស្គាល់ពី​អង្គការ​សុខភាព​​ពិភព​លោកនៅ​ឡើយ​ទេ នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ដែលទើបទទួលបាន​នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ២០២៤​នេះ។​

EA0E046DD559-901x628-1 (2) - choek sopon

​ក្រសួងសុខាភិបាល​អះអាងថា ​បច្ចុប្បន្ននេះ មានបណ្ដាញទំនាក់ទំនងសង្គម និងបុគ្គលមួយ​ចំនួន​កំពុងធ្វើការផ្សព្វផ្សាយឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺឈាមឈ្មោះ Qdenga​។ ក្រសួង​សុខាភិបាល ក៏​បាន​បញ្ជាក់​ថា បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga កំពុងស្ថិតក្នុងដំណាក់កាលសិក្សាទី​៣ នៃដំណាក់កាលសិក្សាសរុបទាំង​៤​នៅឡើយ។ ទន្ទឹម​នឹង​នេះ អង្គការសុខភាពពិភពលោក (WHO) និងនាយកដ្ឋានចំណីអាហារ និងឱសថ​សហរដ្ឋ​អាមេរិក (FDA ) ក៏មិនទាន់ទទួលស្គាល់វ៉ាក់សាំង Qdenga នៅឡើយដែរ។

EA0E046DD559-901x628-1 (2) - choek sopon-1

បើតាមក្រសួងសុខាភិបាល ​​ខណៈ​​នេះ​អង្គការ​សុខភាពពិភពលោក (WHO) ក៏បាន​ព្រមាន​អំពីការប្រើប្រាស់ Qdenga ចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាមកន្លងមក ដែលវ៉ាក់សាំងនេះ​ដើរ​តួនាទីជា​ការចម្លងជំងឺគ្រុន​ឈាមលើកទី១ ហើយនៅពេល​បុគ្គលនេះកើត​ជំងឺគ្រុន​ឈាម​ម្ដង​ទៀត វាក្លាយ​ទៅជាការ​កើត​ជំងឺគ្រុនឈាមលើកទី២ ដែល​អាចនឹងវិវត្តទៅរកជំងឺ​គ្រុន​ឈាម​ធ្ងន់ធ្ងរ។ បច្ចុប្បន្ន​នេះ វ៉ាក់​សាំង​បង្ការ​ជំងឺ​គ្រុន​ឈាម​ឈ្មោះ adenga មិនទាន់ត្រូវ​បានចុះ​បញ្ចិកា​នៅក្នុងប្រទេសកម្ពុជានៅឡើយ។

EA0E046DD559-901x628-1 (5) - choek sopon

ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាលបានអំពាវនាវដល់សាធារណជន ស្វែងយល់ និង​បន្តការ​យក​ចិត្តទុកដាក់ក្នុងការថែទាំ​សុខភាពដោយមធ្យោបាយសមស្រប ដែលមានការ​អនុញ្ញាត​ដោយ​ក្រសួងសុខាភិបាល។ ជាមួយគ្នានេះ ដើម្បីបង្ការការចម្លងជំងឺគ្រុនឈាម ក្រសួងសុខា​ភិបាល សូមអំពាវនាវដល់សាធារណជន រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួម​កម្ចាត់​ដង្កូវ​ទឹក​នៅ​តាមទីកន្លែង ដែលមានទឹកដក់ ដូចជា សំបកកង់ឡាន ម៉ូតូ ពាង សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងទៀត។ ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវ​ប្រញាប់​នាំអ្នក​ជំងឺទៅរកសេវាពិនិត្យ និងព្យាបាលនៅតាមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែល​នៅ​ជិតបំផុត ជាបន្ទាន់៕

EA0E046DD559-901x628-1 (1) - choek sopon


 


ថ្ងៃព្រហស្បតិ៍, 25 ខែមករា 2024 16:04  មានជ័យ