BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Putin ចង់រុញច្រាន NATO ឲ្យឆ្ងាយពីរុស្សី ផ្ទុយទៅវិញ NATO កាន់តែមកកៀកព្រំដែនរុស្សី

ថ្ងៃពុធ, 02 ខែកុម្ភៈ 2022 13:45  គុន ច័ន្ទរដ្ឋា

photo_2022-02-02_08-31-35 (1) (1)

Amari Air Base-

ការទាមទាររបស់ Putin ក្នុងការរុះរើដោយប្រសិទ្ធភាពនៃទម្រង់បច្ចុប្បន្នរបស់ NATO ដែលជាលក្ខ័ណមួយសំរាប់កាត់បន្ថយភាពតានតឹងហាក់ដូចជាមានប្រសិទ្ធភាពផ្ទុយមកវិញសំរាប់រុស្សី។​ នៅក្នុងថ្ងៃទី១៧ខែធ្នូដែលជាឱសានវាទបង្ហាញដោយវិមានក្រឹមឡាំងទៅកាន់សហរដ្ឋអាមេរិក រុស្សីបាននិយាយថាខ្លួនចង់បាននូវការប្តេជ្ញាចិត្តថា NATO ទ្រូវដកកងទ័ពចេញពីប្រទេសទាំងឡាយដែលចូលរួមក្នុងសម្ព័ន្ធមិត្តកាលពីឆ្នាំ១៩៩៧ មានន័យថាដកចេញអស់ពីអឺរ៉ុបខាងកើត ហើយនឹង NATO ត្រូវតែយល់ព្រមមិនទទួលយកសម្ព័ន្ធមិត្តបន្ថែមទៀត រួមទាំងអ៊ុយក្រែន។

ផ្ទុយទៅវិញសម្ព័ន្ធមិត្ត NATO ដែលបែកខ្ញែកគ្នា បានប្រមូលផ្តុំដើម្បីការពារបេសកកម្មនិងគោលការណ៍របស់ពួកគេ ឆ្លើយតបទៅនឹងការគំរាមកំហែងប្រឆាំងទៅនឹងអ៊ុយក្រែនដោយបានបញ្ជូនអន្តរាគមន៍ទៅកាន់ទីកន្លែងដែល puti បានចង់ឲ្យពួកគេចាកចេញ។ បន្ថែមលើនេះទៀតយនតហោះចម្បាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេស Estonia , យន្តហោះ F-16 របស់ដាណឺម៉ាកត្រូវបានបញ្ជូនទៅកាន់រដ្ឋបាលទីក ដើម្បីបន្ថែមកំលាំងក្នុងបេសកកម្មយាមល្បាតក្នុងនិងជិត Lithuania ,ដាណឺម៉ាកក៏បានបញ្ជូននាវាចម្បាំងទៅកាន់សមុទ្របាល់ទិក។

អង់គ្លេសបាននិយាយថាគេនឹងបង្កើនចំនួនកងទ័ពទ្វេរដងនៃកងទ័ពជើងគោកដែលបំរើការឲ្យ NATO ក្នុងប្រទេស Estonia ហើយលោកប្រធានាធិបតី Bidenបាននិយាយថា លោកបានត្រៀមរួចជាស្រេចនូវកងទ័ពអាមេរិក៨,៥០០នាក់ដើម្បីដាក់ពង្រាយក្នុងពេលដ៏ខ្លីខាងមុខចូលរួមជាមួយ NATO ក្នុងអឺរ៉ុប ។ហុល្លង់បានបញ្ជូន F-35 ទៅកាន់ប៊ុលហ្គារី និងអេស៉្បាញបានបញ្ជូននាវាចម្បាំងបន្ថែមទៀត ទាំងអស់នេះក្នុងគោលបំណងពង្រឹងវត្តមាន NATO នៅក្នុងអឺរ៉ុប។

“គោលបំណងរបស់ Putin គឺចង់ឲ្យមានវត្តមានរបស់ NATO មានតិចនៅជិតព្រំប្រទល់របស់ខ្លួន តែលោកបានបង្កើតនូវភាពបញ្រ្ចាស់ទៅវិញ គាត់កំពុងតែបង្កើននូវចំនួនកងទ័ព NATO នៅជិតព្រំប្រទល់របស់គាត់ “Laurence Speranza នាយកនៃមជ្ឍមណ្ឌលសន្តិសុខនិងការពារអន្តរអាត្លង់ទិកសំរាប់ការវិភាគនយោបាយអឺរ៉ុប បាននិយាយ។ សំរាប់ NATOក្នុងពេលនេះ ដែលប្រឈមទៅនឹងការំទាមកំហែងរបស់ Putin ,សម្ព័ន្ធមិត្ត  NATO ត្រូវបានគេធ្វើឲ្យចងចាំថា ហេតុអីគេត្រូវធ្វើរឿងនេះមុនដើម្បីការពារអឺរ៉ុប៕


ថ្ងៃពុធ, 02 ខែកុម្ភៈ 2022 13:45  គុន ច័ន្ទរដ្ឋា