BBC-
Emmanuel Macron និង Olaf Scholz បានជជែកជាមួយលោក Putin អស់រយៈពេល៨០នាទី តាមទូរស័ព្ទ។ លោកទាំង២ បានទទូចឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់មួយនិងការដកទ័ពរុស្សី មន្ត្រីរបស់លោកអធិការបតីបាននិយាយ។ មេដឹកនាំរុស្សីបាននិយាយថាទីក្រុងមូស្គូបានបើកចំហរនិងបន្តនូវការជជែកជាមួយទីក្រុង Kyiv បើយោលទៅតាមវិមានក្រឹមឡាំង។ គេមិនបាននិយាយអំពីលទ្ធភាពនៃការជួបមុខគ្នាដោយផ្ទាល់រវាងលោក Putin និងសមភាគីអ៊ុយក្រែន Volodymyr Zelensky នោះទេ។ លោកប្រធានាធិបតីអ៊ុយក្រែនក្នុងពេលថ្មីៗនេះបាននិយាយថាលោកមិនសរេកឃ្លានចង់ជជែក ប៉ុន្តែបានបន្ថែមថាជារឿងសំខាន់លោកចង់បញ្ចប់នូវទំនាស់។
គណៈប្រតិភូរុស្សីនិងអ៊ុយក្រែន បានជួបប្រជុំគ្នាជាច្រើនដងពីចម្ងសយនិងដោយផ្ទាល់ចាប់តាំងពីរុស្សីបានចូលឈ្លានពានកាលពីថ្ងទី២៤ខែកុម្ភះ ប៉ុន្តែការខិតខំប្រឹងប្រែងបានរាំងស្ទះ។ បារាំនិងអាល្លឺម៉ង់ក៏បានជំរុញផងដែរឲ្យលោក Putin ដោះលែងអ្នកប្រយុទ្ធអ៊ុយក្រែនចំនួន២,៥០០នាក់ ដែលបានចាប់ខ្លួនជាឈ្លើយសឹកនៅរោងចក្រស្លរដែក Azocstal ក្នុង Mariupol។ រោងចក្រដែលខ្ទេខខ្ទាំបានក្លាយទៅជាកន្លែងលាក់ខ្លួនចុងក្រោយនៃកំពង់ផែភាគខាងត្បូង ដែលបានរងនូវការផ្លោងនិងទំលាក់គ្រាប់បែកឥតឈប់ឈរពីកងកម្លាំងរុស្សីដែលឥឡូវនេះបានខ្ទេខ្ទាំអស់រលីង។
កាលពីដើមខែនេះ មន្ត្រីទីក្រុងមូស្គូបាននិយាយថាអ្នកប្រយុទ្ធចំនួន៩០០នាក់ ត្រូវបានគេយកចេញដើម្បីបង្កើតនូវពន្ធធនាគារអាណានិគមមួយនៅក្នុង Olenivka ដែលជាភូមិមួយកាន់កាប់ដោយរុស្សីនៅ Donetsk។ អ្នកប្រយុទ្ធមួយចំនួនតូចដែលរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានគេយកទៅមន្ទីរពេទ្យមួយនៅក្នុងទីក្រុង Novo.azovsk ដែលនៅក្នុងទីក្រុង Donetsk ផងដែរ។ អ៊ុយក្រែនសង្ឃឹមផងដែរថាពួកគេនឹងត្រូវបានដោះលែងក្នុងការដោះដូរឈ្លើយសឹក ប៉ុន្តែរុស្សីមិនបានបញ្ជាក់លើបញ្ហានេះទេ។ អ្នកច្បាប់ខ្លះរបស់រុស្សីបានទាញយកទឡ្ហីករណ៍ថាពួកគេត្រូវតែយកទៅកាត់ទោសឬសម្លាប់ចោល។
នៅក្នុងការសន្ទនាតាមទូរស័ព្ទផងដែរ មេដឹកនាំបារាំនិងអាល្លឺម៉ង់ បានសុំឲ្យលោក Putin លើកលែងនូវការរាំងខ្ទប់នៃកំពង់ផែអ៊ុយក្រែន Odessa ដើម្បីអនុញ្ញាតិឲ្យគ្រាប់ធុញ្ញជាតិត្រូវបានដឹកចេញ។ រុស្សីក៏បានព្រមានចំពោះបារាំនិងអាល្លឺម៉ង់ប្រឆាំងទៅនឹងការកើនឡើហនូវការផ្គត់ផ្គង់អាវុធទៅឲ្យអ៊ុយក្រែន ដោយនិយាយថាអាចនឹងកើនឡើងនូវអស្ថិរភាពនៅក្នុងតំបន់។ វិមានក្រឹមឡាំងនិយាយថាលោក Putin បានស្នើរផ្តល់ឲ្យក្រឡេកមើលជម្រើស ក្នុងការជួយដោះស្រាយនូវហារនិភ័យនៃវិបត្តិម្ហូបអាហារពិភពលោក ប៉ុន្តែបានទាមទារឲ្យលោកខាងលិចលើកលែងទណ្ឌកម្មសេដ្ឋកិច្ច។