BBC-
មេដឹកនាំរុស្សី Vladimir Putin បាននិយាយថាមន្ត្រី UN នឹងត្រូបានអនុញ្ញាតិទៅធ្វើទស្សនកិច្ចនិងពីនិត្យទីតាំងរោងចក្រនុយគ្លេអ៊ែរនៅ Zaporizhzhia។ វិមានក្រឹមឡាំងបានធ្វើសេចក្តីប្រកាសបន្ទាប់ពីមានការហៅទូរស័ព្ទរវាងលោក Putin និងប្រធានាធិបតីបារាំង Emmanuel Macron។ វាបានកើតឡើងចំពេលដែលមានការអះអាងថា ការប្រយុទ្ធនៅក្បែររោងចក្រនោះនៅតែបន្ត ដែលបណ្តាលឲ្យជនស៊ីវិលចំនួន៤នាក់ត្រូវបានរាយការណ៍មកថាបានរងរបួសដោយការផ្លោងរបស់រុស្សី។ ដែលជារឿងដាច់ដោយឡែក សហរដ្ឋអាមេរិកបានអះអាងកាលពីថ្ងៃសុក្រថានឹងបញ្ជូនអាវុធបន្ថែមទៀតនិងគ្រាប់រំសេវដើម្បីជួយអ៊ុយក្រែននៅក្នុងសង្រ្គាម។
នៅក្នុងការអានបន្ទាប់ពីមានការសន្ទនារវាងមេដឹកនាំបារាំងនិងរុស្សី វិមានក្រឹមឡាំងបាននិយាយថា លោក Putin បានយល់ព្រមនឹងផ្តល់ឲ្យអ្នកស៊ើបអង្កេត UN ជាមួយនឹងជំនួយចាំបាច់ដើម្បីបានចូលទៅកាន់ទីកន្លែងនុយគ្លេអ៊ែរ Zaporizhzhia។ រោងចក្រនោះនៅក្រោមការកាន់កាប់របស់រុស្សីចាប់តាំងពីដើមខែមិនា ប៉ុន្តែអ្នកបច្ចេកទេសអ៊ុយក្រែននៅតែធ្វើប្រតិបត្តិការណ៍ទៅតាមការណែរនាំរបស់រុស្សី។ “មេដឹកនាំទាំង២បានកត់សំគាល់នូវសារៈសំខាន់ ក្នុងការបញ្ជូនអ្នកជំនាញ IAEA ទៅកាន់រោងចក្រនោះដើម្បីធ្វើការគណនាអំពីស្ថានភាពនៅលើដីនោះ” វិមានក្រឹមឡាំងបាននិយាយ។
អគ្គនាយករបស់ក្រុមអ្នកស្រាវជ្រាវនុយគ្លេអ៊ែររបស់អ.ស.ប.បានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់របស់ Putin និងបាននិយាយថាលោកមានផែនការនឹងទៅពិនិត្យដល់ទីកន្លែងដោយខ្លួនលោកផ្ទាល់។ "នៅក្នុងស្ថានភាពផុយស្រួយនិងមិនច្បាស់លាស់ដូចនេះ វាមានសារៈសំខាន់ក្រៃលែងដែលថាមិនត្រូវមានសកម្មភាពថ្មីទៀតត្រូវឲ្យកើតឡើងទៀតទេដែលអាចនឹងធ្វើឲ្យមានគ្រោះថ្នាក់បន្ថែមទៀតចំពោះសុវត្តិភាពនិងសន្តិសុខនៃរោងចក្រមួយដែលធំជាងគេបំផុតនៅក្នុងអឺរ៉ុប" Rafael Grossing បាននិយាយ។ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីកន្លែងនៅជុំវិញនោះបានធ្លាក់ចូលទៅក្នុងការប្រយុទ្ធគ្នាដោយការបាញ់ផ្លោងកាំភ្លើងធំដាក់គ្នាទៅវិញទៅមក ដែលទីក្រុង Kyiv និងមូស្គូបានចោទប្រកាន់គ្នាទៅវិញទៅមក។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានស្វាគមន៍ទៅនឹងទិដ្ឋភាពនៃការដែលទៅធ្វើអធិការកិច្ចនៅក្នុងការធ្វើសុន្ទរកថារបស់លោកនៅពេលយប់ ប៉ុន្តែបាននិយាយថាការលំអិតដ៏ច្បាស់លាស់មួយកំពុងតែត្រូវបានធ្វើ។ "បើសិនជារុស្សីធ្វើការគំរាមកំហែងជាមួយនឹងវិទ្យុសកម្មនៅតែបន្ត នារដូវក្តៅនេះអាចនឹងធ្លាក់ចូលទៅក្នងប្រវត្តិសាស្ត្រនៃប្រទេសអឺរ៉ុបជាច្រើនដែលជាសោកនាដកម្មមួយគ្រប់ពេលវេលា” លោកបាននិយាយ។ ទីក្រុង Kyiv បាននិយាយថា រុស្សីបានបង្វែរឲ្យបរិវេណនោះឲ្យក្លាយទៅជាមូលដ្ឋានកងទ័ពក្នុងការដាក់ពង្រាយនូវសព្វាវុធយោធា អាវុធយុទ្ធភ័ណ្ឌនិងកងទ័ពប្រហែលជា៥០០នាក់ដែលបានប្រើប្រាស់ទីកន្លែងនោះធ្វើជាខែលដើម្បីប្រយុទ្ធនិងវាយប្រហារទៅលើទិក្រុងដែលនៅក្បែរទន្លេ Dneiper៕