BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Putin និង Xi និងពិភាក្សាគ្នាអំពីការឈ្លានពានរបស់អាមេរិក និង NATO

ថ្ងៃពុធ, 15 ខែធ្នូ 2021 08:19  គុន ច័ន្ទរដ្ឋា

photo_2021-12-15_08-17-42

Nationalpost-Moscow

ប្រធានាធិបតីរុស្សី Vladimir Puti និងប្រធានាធិបតីចិន Xi Jing Ping នឹងពិភាក្សាគ្នាអំពីភាពតានតឹងនៅអឺរ៉ុប និងសំនួនវោហារសាស្ត្រក្នុងការឈ្លានពានរបស់អាមេរិកនិង NATO ក្នុងអម្លុងពេលការសន្ទនាតាមវីឌីអូកាលពីថ្ងៃពុធ, វិមានក្រឹមឡាំងបាននិយាយ។ ការសន្ទនានេះបានកើតឡើងចំពេលដែលមានភាពតានតឹងនៃទំនាក់ទំនងប្រទេសទាំង២ជាមួយ និងបស្ចឹមប្រទេស, ខណៈដែលក្រុងប៉េកាំងកំពុងស្ថិតនៅក្រោមសម្ពាធលើរឿងសិទ្ធមនុស្ស និងទីក្រុងមូស្គូលើរឿងប្រមូលផ្តុំកងទ័ពនៅជិតព្រំប្រទល់អ៊ុយក្រែន។

“ស្ថានការណ៍នៅក្នុងកិច្ចការអន្តរជាតិ ជាពិសេសនៅក្នុងទ្វីបអឺរ៉ុប កំពុងតែឡើងកំដៅ និងតានតឹងមែនទែន និងតម្រូវការឲ្យមានការជជែកគ្នាជាមួយសម្ព័ន្ធមិត្ត” អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយយោងទៅរកចិន និងរុស្សី។ “យើងមើលឃើញសំនួនវោហារសាស្ត្រដែលប្រកបទៅដោយការឈ្លានពានខ្លាំងក្លាមែនទែន មកពីខាង NATO និងអាមេរិក អញ្ចឹងរឿងនេះទាមទារឲ្យមានការជជែកគ្នារវាងយើងហើយ និងចិន” ។ រុស្សីបានខិតខំសាបព្រួសនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចិន ខណៈដែលទំនាក់ទំនងរបស់ខ្លួន និងបស្ចឹមប្រទេសមានភាពអាក្រក់អាក្រី ហើយ Putin បានប្រើប្រាស់ភាពជាដៃគូរដើម្បីជាមធ្យោបាយមួយឲ្យមានតុល្យភាពទៅនឹងឥទ្ធិពលរបស់អាមេរិកក្នុងការទទួលបាននូវទំនាក់ទំនងដែលមានប្រយោជន៍។

Peskov បាននិយាយថា ពួកគេនឹងសន្ទនាក្នុងរយៈពេលវែង ជាមួយនិងរបៀបវារះដ៏ទូលំទូលាយរួមបញ្ចូលទាំងរឿង ឋាមពល, ពាណិជ្ជកម្ម និងការវិនិយោគ។ ការសន្ទនារបស់ពួកគេបានកើតឡើង៨ថ្ងៃ បន្ទាប់ពីមានការសន្ទនាតាមវីឌីអូ ដែលលោកប្រធានាធិបតី Joe-Biden បានព្រមានលោកប្រធានាធិបតី Vladimir Putin ប្រឆាំងទៅនឹងការឈ្លានពានអ៊ុយក្រែន ហើយ Putin បានប្រាប់ Biden វិញថា លោកត្រូវការឲ្យមានការធានាសន្តិសុខតាមផ្លូវច្បាប់ពីក្រុមបស្ចឺមប្រទេស។

ទាំងរុស្សីនិងចិនមានការស្រងាកចិត្តចំពោះអ្វីដែលគេបានមើលឃើញថា ទីក្រុងវ៉ាស៊ិនតោនមិនចង់ដោះស្រាយរឿងនៅក្នុងតំបន់របស់ពួកគេ។ Putin បានបញ្ជាក់ពីការព្រួយបារម្ភពីអ្វីដែលលោកមើលឃើញថា NATO កំពុងកសាងកំលាំងនៅជិតព្រំប្រទល់របស់ខ្លួន ខណៈដែលរដ្ឋាភិបាល លោក Xi បានព្រមានថាអាមេរិកមិនត្រូវចូលមកពាក់ព័ន្ធនឹងជម្លោះផ្ទៃក្នុងរបស់ខ្លួនជាមួយតៃវ៉ាន់នោះទេ៕


ថ្ងៃពុធ, 15 ខែធ្នូ 2021 08:19  គុន ច័ន្ទរដ្ឋា