BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វិមានក្រឹមឡាំងនិយាយថាលោក Putin និងលោក Xi នឹងពិភាក្សារលើរឿងអ៊ុយក្រែននិងតៃវ៉ាន់

ថ្ងៃពុធ, 14 ខែកញ្ញា 2022 13:11  គុន ច័ន្ទរដ្ឋា

2022-09-14 13.08.45 (1) (1)

Moscow-

ប្រធានាធិបតីរុស្សី Vladimir Putin និងប្រធានាធិបតី Xi Jing Ping នឹងពិភាក្សារគ្នាលើរឿងអ៊ុយក្រែននិងតៃវ៉ាន់នៅក្នុងកិច្ចប្រជុំមួយក្នុង Uzbekistan នៅថ្ងៃព្រហស្បតិ៍ ដែលវិមានក្រឹមឡាំងបាននិយាយថាវានឹងជាការជជែកដ៏ប្រកបទៅដោយអត្ថន័យដែលផ្តល់ឲ្យស្ថានភាពនៃភូមិសាស្ត្រនយោបាយ។ Xi នឹងធ្វើដំណើរជាលើកទី១ចេញទៅក្រៅប្រទេសដែលមានរយៈពេលអស់ជាង២ឆ្នាំ នៅក្នុងសប្តាហ៍នេះទៅកាន់អាស៊ីកណ្តាលដែលលោកនឹងត្រូវជួបជាមួយប្រធានាធិបតី Vladimir Putin ដែលនៅសល់ពេលតែ១ខែទៀតប៉ុណ្ណោះ លោកនឹងត្រូវផ្សារភ្ជាប់តំណែងរបស់លោកជាមេដឹកនាំដែលមានអំណាចជាងគេបន្ទាប់ពី Mao Zedong។

“លោកប្រធានាធិបតីនឹងពិភាក្សារនូវរបៀបវារៈទាំង២ ក្នុងរឿងក្នុងតំបន់និងអន្តរជាតិ” ជំនួយការវិមានក្រឹមឡាំង  Yuri Ushakov បាននិយាយនៅក្នុងការផ្តល់ជូនព័ត៌មានខ្លីៗក្នុងទីក្រុងមូស្គូ។ “ដែលជាធម្មជាតិពួកគេនឹងផ្តល់នូវការគណនាជាវិជ្ជមានអំពីទំនុកចិត្តដ៏ខ្ពស់ដែលមិនធ្លាប់មានពីមុនមកនៅក្នុងដៃគូរជាយុទ្ធសាស្ត្រទ្វេរភាគី” លោកបន្ថែម។ ភាពស៊ីជម្រៅនៃដៃគូរដែលគ្មានដែនកំណត់រវាងមហាអំណាចដែលទើបនឹងរះចិននិងមហាយក្សនៃប្រភពធនធានធម្មជាតិរុស្សី គឺជាការអភិវឌ្ឍន៍នៃភូមិសាស្ត្រនយោបាយមួយដែលលោកខាងលិចកំពុងតែតាមមើលដោយអន្ទះអន្ទែង។

កិច្ចប្រជុំនេះនឹងផ្តល់ឲ្យលោក Xi នូវឱកាសដើម្បីគូសបញ្ជាក់នូវផែនការរបស់ខ្លួនខណៈដែល Putin អាចនឹងចង្អុលបង្ហាញនូវគោលដៅរបស់ខ្លួនចំពោះអាស៊ី, មេដឹកនាំទាំង២អាចបង្ហាញនូវការប្រឆាំងរបស់ពួកគេចំពោះសហរដ្ឋអាមេរិក បើសិនជាលោកខាងលិចស្វែងរកការដាក់ទណ្ឌកម្មចំពោះរុស្សីសំរាប់អ្វីដែលទីក្រុងមូស្គូបានហៅថាជា “ប្រតិបត្តិការណ៍យោធាពិសេស” នៅអ៊ុយក្រែន។ ចិនជាអ្នកទិញដ៏ធំជាងគេនៃប្រេងដែលជាប្រភពមួយដ៏សំខាន់នៃប្រាក់ចំណូលរបស់ឃ្លាំងប្រាក់ទីក្រុងមូស្គូ។ រុស្សីក៏បានព្យាយាមយ៉ាងខ្លាំងក្នុងការបញ្ចេញនូវឧស្ម័នមកកាន់ប្រទេសចិននិងបានស្ថាបនានូវបំពង់បង្ហូរឧស្ម័នចូលមកកាន់ប្រទេសចិន ខណៈដែលការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបត្រូវបានកាត់ផ្តាច់ដោយសារសង្រ្គាមនៅអ៊ុយក្រែន។

Ushakov បាននិយាយថាទីក្រុងមូស្គូបានផ្តល់តម្លៃលើជំហររបស់ចិនចំពោះអ្វីដែលលោកហៅថា “វិបត្តិអ៊ុយក្រែន” ដោយនិយាយថាទីក្រុងប៉េកាំងបានធ្វើឲ្យមានវិធីសាស្ត្រនៃតុល្យភាពចំពោះវិបត្តិនេះ។ ចិនបានយល់ច្បាស់ពីហេតុផលដែលបង្ខំឲ្យរុស្សីរៀបចំធ្វើប្រតិបត្តិការណ័យោធាពិសេស។ "ប្រាកដណាស់ រឿងនេះនឹងត្រូវពិភាក្សារគ្នាយ៉ាងស្វិតស្វាញនៅក្នុងអម្លុងពេលនៃជំនួបខាងមុខ" Ushakov បាននិយាយ។ ជំនួបរវាងលោក Xi និង Putin នៅ Uzbekistan វានឹងកើតឡើងនៅក្រៅ កិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការណ៍សៀងហៃ នៅអតីតទីក្រុងផ្លូវសូត្រនៃ Samarkand ក្នុង Uzbaekistan។ Ushakov បាននិយាយថា នឹងមិនមានកិច្ចព្រមព្រៀងឋាមពលថ្មីជាមួយចិនដែលនឹងត្រូវគេរំពឹងថានឹងចុះហត្ថលេខានៅ Uzbekistan នោះទេ។


ថ្ងៃពុធ, 14 ខែកញ្ញា 2022 13:11  គុន ច័ន្ទរដ្ឋា