BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានអន្តរជាតិ

Putin និយាយថាទង្វើររបស់ US និង NATO នៅក្នុងសមុទ្ទខ្មៅគឺជាការប្រកួតប្រជែងយ៉ាងធ្ងន់ធ្ងរសំរាប់រុស្សី

ថ្ងៃពុធ, 17 ខែវិច្ឆិកា 2021 08:37  គុន ច័ន្ទរដ្ឋា

photo_2021-11-16_10-48-02

លោកប្រធានាធិបតី Putin បានហៅសកម្មភាពរបស់អាមេរិក និងណាតូនៅក្នុងសមុទ្ទខ្មៅថាជាការប្រកួតប្រជែងដ៏ធ្ងន់ធ្ងរសំរាប់រុស្សី ដែលជាការគាំទ្របន្ថែមទៀត នូវសិទ្ធនាវានៅក្នុងតំបន់ ចាប់តាំងពីបានចាប់យក Crimea ពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។ សេចក្តីថ្លែងការណ៍របស់ Putin កាលពថ្ងៃ១៣ ខែវិច្ឆិកា គឺជាការខិតខំប្រឹងប្រែងលើកទី២ របស់ទីក្រុងក្រឹមឡាំង ក្នុងរយៈពេលតិចជាង ២៤ម៉ាង ដើម្បីធ្វើឲ្យគេមើលឃើញនូវវត្តមានរបស់យោធាបស្ចឹមប្រទេសនៅក្នុងតំបន់សមុទ្ទខ្មៅ និងចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងការធ្វើឲ្យមានភាពតានតឹង ចាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ក្នុងសប្តាហ៍នេះបញ្ជាក់ថា មន្ត្រីអាមេរិកបានព្រមានសម្ព័ន្ធមិត្តសហគមន៍អឺរ៉ុបនូវហានិភ័យនៃលទ្ធភាពការវាយប្រហាររបស់រុស្សី។

“សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុង ណាតូ បានអនុវត្តិនូវសមយុទ្ធដែលមិនបានគ្រោងទុកនៅក្នុងសមុទ្ទខ្មៅ” រុស្សីបាននិយាយនៅក្នុងបណ្តាញទូរទស្សន៍រដ្ឋ Vesta TV ។ “មិនមែនមានតែក្រុមនាវាដែលប្រកបទៅដោយឥទ្ធិពលប៉ុណ្ណោះទេ ដែលពាក់ព័ន្ធនៅក្នុងសមយុទ្ធនេះ ប៉ុន្តែមានកងយន្តហោះ រួមបញ្ចូលទាំងយន្តហោះយុទ្ធសាស្ត្រ នេះគឺជាការប្រកួតប្រជែងសំរាប់យើង”។ កាលពីសប្តាហ៍មុន មន្ត្រីអាមេរិកបានប្រកាសភាពអាសន្នចំពោះសកម្មភាពរបស់រុស្សីនៅជិតអ៊ុយក្រែន ជាកន្លែងនិងទឹកដីរបស់ក្រុមបំបែករដ្ឋ ដែលគាំទ្រដោយរុស្សីដែលមានទំនាស់អស់រយៈពេល ៧ឆ្នាំមកហើយនោះ។

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បានព្រមានរុស្សីទៅនឹងការធ្វើឲ្យមានកំហុសដ៏ធ្ងន់ធ្ងរម្តងទៀតទៅលើអ៊ុយក្រែន ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានដឹងអំពីព័ត៌មានថាមានចលនាទ័ពរបស់រុស្សីនៅជិតព្រំប្រទល់អ៊ុយក្រែន ហើយមន្ទីរបញ្ចកោណបានហៅថា “ជាភាពមិនប្រក្រតីចំពោះទំហ៊ំ និងវិសាលភាព”។ មន្ត្រីនៃសហគមន៍អឺរ៉ុប បានបញ្ជាក់ពីការព្រួយបារម្ភកាលពីថ្ងៃ១២ ខែវិច្ឆិកា និងនិយាយថា ខ្លួនកំពុងតាមមើលស្ថានការណ៍ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន អាមេរិកនិងអង់គ្លេស។

បារាំងបានបញ្ចេញនូវការព្រួយបារម្ភ និងព្រមានទីក្រុងមូស្គូថា ការឈ្លានពានណាមួយនិងមាន “ផលវិបាកដ៏ធ្ងន់ធ្ងរ”។ ការព្រមាននេះបានលេចចេញមកក្នុងអម្លុងពេល នៃការជួបជជែកគ្នានៅក្នុងទីក្រុងប៉ារីសជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង លោក Florence Parley និងរដ្ឋមន្ត្រីក្រសួងការបរទេស Jean-Yvette Le Adrian ជួបជាមួយនិងសមភាគីរុស្សី គឺលោក Sergei Shoigu និង លោក Sergei Larov ។ រុស្សីបានបាននិយាយដោយទទូចថា មិនមានភ័ស្តុតាងណាដែលបញ្ជាក់ថាជាទំនាស់របស់អ៊ុយក្រែនទេ៕


ថ្ងៃពុធ, 17 ខែវិច្ឆិកា 2021 08:37  គុន ច័ន្ទរដ្ឋា