DW-
ថ្លែងបន្ទាប់ពីបានជួបជាមួយអគ្គលេខាធិការ អ.ស.ប. Antonio Gutierrez នៅក្នុងទីក្រុងមូស្គូ លោកប្រធានាធាធិបតីរុស្សី Vladimir Putin បានបញ្ចេញនូវក្តីសង្ឃឹមថាការជជែកផ្នែកការទូតអាចនឹងបញ្ចប់សង្រ្គាមនៅក្នុងអ៊ុយក្រែន។ "ទោះបីជាការពិតថាប្រតិបត្តិការយោធាកំពុងតែបន្ត យើងនៅតែមានសង្ឃឹមថាយើងអាចនឹងឈានទៅដល់កិច្ចព្រមព្រៀងលើផ្លូវការទូត យើកកំពុងតែជជែក យើងមិនបានបដិសេធនូវការជជែកគ្នានោះទេ" Putin និយាយ។ ទោះជាយ៉ាងណាលោកបានបន្ថែមថា រុស្សីមិនអាចផ្តល់នូវការធានាសន្តិសុខចំពោះអ៊ុយក្រែនដោយគ្មានការដោះស្រាយរឿងបូរណភាពទឹកដីនៅក្នុង Crimea និងទឹកដីបំបែករដ្ឋនៅអ៊ុយក្រែនខាងកើត។
លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយពីពេលមុនថា អនាគតនៃការធ្វើប្រជាមតិទូទាំងប្រទេសនឹងត្រូវធ្វើដើម្បីសម្រេចនៅលើរឿងអស់ទាំងនោះ។ Gutierrez បានអំពាវនាវឲ្យមានបទឈប់បាញ់គ្នាមួយ និងជំរុញឲ្យរុស្សីមានការអនុញ្ញាតិឲ្យជំលៀសជនស៊ីវិលដែលជាប់នៅក្នុងរោងចក្រស្លដែកនៅក្នុង Mariupol ដែលបានឡោមព័ទ្ធដោយកងកម្លាំងរុស្សី។ Putin បាននិយាយថា លោកបើកចំហរឲ្យ អ.ស.ប. និងកាកបាទក្រហម ជំលៀសជនស៊ីវិលចេញពីរោងចក្រ ប៉ុន្តែបានបញ្ជាក់ថាកងកម្លាំងអ៊ុយក្រែនដែលបានប្រើប្រាស់ជនស៊ីវិលជាខែលនឹងមិនអនុញ្ញាតិឲ្យពួកគេចាកចេញឡើយ។
Gutierrez ត្រូវគេរំពឹងថានឺងទៅធ្វើទស្សនកិច្ចនៅទីក្រុង Kyiv នៅថ្ងៃព្រហស្បតិ៍ ដើម្បីជួបជាមួយ Zelensky និងរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Dmytro Kuleba ។ Zelensky បាននិយាយថា យើងត្រូវតែច្បាស់ថាសង្រ្គាមរុស្សីប្រឆាំងនឹងអ៊ុយក្រែនវាគ្រាន់តែជាការចាប់ផ្តើមទេ គោលបំណងជាចុងក្រោយរបស់មេដឹកនាំរុស្សី គឺមិនមែនតែដើម្បីកាន់កាប់ទឹកដីរបស់អ៊ុយក្រែននោះទេ ប៉ុន្តែការផ្តាច់ខ្លួនអឺរ៉ុបកណ្តាលនិងខាងកើតដែលនឹងនាំមកនូវការបំផ្លិចបំផ្លាញនៃលទ្ធិប្រជាធិបតេយ្យ។ នៅក្នុងការថ្លែងសុន្ទរកថានាពេលយប់តាមវីឌីអូ Zelensky បានបញ្ជាក់ផងដែរថា ការវាយប្រហារពិភពលោកដើម្បីប្រឆាំងនឹងពិភពលោកគឺជាគោលបំណងរបស់ទីក្រុងមូស្គូ។
លោកប្រធានាធិបតីរុស្សី Vladimir Putin បាននិយាយថា អ៊ុយក្រែនត្រូវតែទទួលស្គាល់តំបន់បំបែករដ្ឋវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព ខណៈដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថាគោលបំណងនៃសង្រ្គាមរបស់លោក Putin គឺដើម្បីកាត់ផ្តាច់អឺរ៉ុបខាងកើត។