BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Putin ប្រាប់អឺរ៉ុបឲ្យបង់ថ្លៃជាប្រាក់ Roubles បើពុំដូច្នោះទេនឹងកាត់ផ្តាច់ឧស្ម័ន

ថ្ងៃសុក្រ, 01 ខែមេសា 2022 08:56  គុន ច័ន្ទរដ្ឋា

photo_2022-03-31_20-58-15 (1)

Reuters- 

លោកប្រធានាធិបតីរុស្សីបានទាមទារឲ្យអ្នកទិញបរទេសបង់ថ្លៃឧស្ម័នរុស្សីជាប្រាក់ Roubles ចាប់តាំងពីថ្ងៃសុក្រនេះតទៅ បើពុំនោះសោតទេការផ្គត់ផ្គង់របស់គេនឹងត្រូវកាត់ផ្តាច់ជាទង្វើរមួយដែលរដ្ឋធានីជាច្រើននៅអឺរ៉ុបបានបដិសេធនិងអាល្លឺម៉ង់បាននិយាយថាវាស្មើទៅនឹងការសម្លុតគម្រាម។ ក្រិតរបស់ Putin កាលពីថ្ងៃព្រហស្បតិ៍ បានបន្សល់ទុកឲ្យអឺរ៉ុបប្រឈមទៅនឹងទិដ្ឋភាពនៃការបាត់បង់ច្រើនជាង1/3នៃការផ្គត់ផ្គង់ឧស្ម័ន។ អាល្លឺម៉ង់ដែលជាប្រទេសដែលត្រូវពឹងពាក់លើឧស្ម័នរុស្សីខ្លាំងជាងគេ បានបញ្ចេញនូវសកម្មភាពក្នុងគំរោងការក្នុងគ្រាមានអាសន្នដែលនឹងអាចនាំមកនូវការកំណត់នូវសេដ្ឋកិច្ចដ៏ធំជាងគេនៅអឺរ៉ុប។

ការនាំចេញនូវឋាមពលគឺជាឥទ្ធិពលដ៏ធំជាងគេរបស់ Putin ខណៈដែលលោកបានព្យាយាមនឹងវាយបកវិញប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរមកលើ ធនាគារ ក្រុមហ៊ុន ពាណិជ្ជករនិងមនុស្សដែលជិតស្និទ្ធនឹងវិមានក្រឹមឡាំង ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន។ មូស្គូបានហៅការឈ្លានពានទៅលើអ៊ុយក្រែនថាជា "បេសកកម្មប្រតិបត្តិការយោធា"។ Putin បាននិយាយថាអ្នកទិញឧស្ម័នរុស្សី ត្រូវតែបើកគណនេយ្យ Roubles នៅក្នុងធនាគាររុស្សី ។

ជាមួយនឹងគណនេយ្យទាំងអស់នេះ ការបង់ថ្លៃនឹងត្រូវធ្វើសំរាប់ការបញ្ជូនឧស្ម័ននិងចាប់ផ្តើមពីថ្ងៃទី១​ មេសា តទៅ។ បើសិនជាការបង់ប្រាក់នេះមិនត្រូវបានធ្វើដូច្នេះទេ យើងនឹងពិចារណារថានេះគឺជាការខាកខានមិនបានបង់ថ្លៃចំពោះផ្នែកខ្លះនៃអ្នកទិញ ដែលនឹងបង្ករនូវផលវិបាកយ៉ាងច្រើន។ គ្មានអ្នកណាម្នាក់លក់អ្វីឲ្យយើងដោយមិនគិតថ្លៃនោះទេ ហើយយើងក៏មិនត្រូវការធ្វើអំពើរមនុស្សធម៌វិញដែរ "ដូច្នេះកិច្ចសន្យានឹងត្រូវបញ្ចប់" លោកបាននិយាយនៅក្នុងទូរទស្សន៍។ ភ្លាមៗនេះមិនទាន់មានភាពច្បាស់លាស់ថាតើការអនុវត្តិន៍នេះអាចមានរបៀបមួយដែលក្រុមហ៊ុនបរទេសអាចបន្តរការបង់ថ្លៃដោយមិនបង់ជាប្រាក់ doubles។

ខណៈដែលសហគមន៍អឺរ៉ុបនិង G-7 បានបដិសេធ អុីតាលីបាននិយាយថា គេបានធ្វើទំនាក់ទំនងជាមួយនឹងដៃគូរអឺរ៉ុបដើម្បីផ្តល់នូវចម្លើយយ៉ាងច្បាស់លាស់ ដោយបន្ថែមថាឧស្ម័នដែលខ្លួនបម្រុងទុកនឹងអនុញ្ញាតិឲ្យសកម្មភាពសេដ្ឋកិច្ចបន្តទោះបីជាមានការកាត់ផ្តាច់ក៏ដោយ។ ទន្ទឹមគ្នានោះដែរ ក្រុមហ៊ុនឋាមពលអាល្លឺម៉ង់បាននិយាយថា ពួកគេបានជជែកគ្នាជិតត្រូវជាមួយទីក្រុង Berlin អំពីរបៀបត្រូវឆ្លើយតបទៅនឹងការកាត់ផ្តាច់នៃចរន្តផ្គត់ផ្គង់ ហើយបានគូសវាសនូវផែនទីចង្អុលផ្លូវនៅលើអ្វីដែលត្រូវធ្វើ នៅពេលដែលរុស្សីកាត់ផ្តាច់ចរន្តផ្គត់ផ្គង់។


ថ្ងៃសុក្រ, 01 ខែមេសា 2022 08:56  គុន ច័ន្ទរដ្ឋា