BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកជំនួញរុស្សីម្នាក់កាត់តម្លៃក្បាលPutin ១លានដុល្លារ អំពាវនាវឲ្យមន្ត្រីយោធារុស្សីចាប់ខ្លួនPutin ថាជាឧក្រឹដ្ឋជនសង្រ្គាម

ថ្ងៃព្រហស្បតិ៍, 03 ខែមីនា 2022 17:17  គុន ច័ន្ទរដ្ឋា

photo_2022-03-03_17-06-52

Insider-

ពាណិជ្ជកររុស្សី Alex Konanykhin បានដាក់ប្រាក់រង្វាន់១លានដុល្លារសហរដ្ឋអាមេរិកចំពោះក្បាលរបស់លោកប្រធានាធិបតី Vladimir Putin លោកក៏បានអំពាវនាវផងដែរ ចំពោះមន្ត្រីយោធារុស្សីឲ្យតាមរក Putin ហើយចាប់ខ្លួនក្នុងនាមជាឧក្រឹដ្ឋជនសង្រ្គាម។ Konanykhin ជាអ្នកជួយកំចាត់ពួក Nazi នៅក្នុងរុស្សី។ "ខ្ញុំសូមសន្យាថានឹងបង់ថ្លៃចំនួន ១លានដុល្លារអាមេរិកចំពោះមន្ត្រីទាំងឡាយណា ដែលគោរពតាមភារៈកិច្ចក្នុងរដ្ឋធម្មនុញ្ញ ចាប់ខ្លួន Putin ក្នុងនាមជាឧក្រឹដ្ឋជនសង្រ្គាមនៅក្រោមច្បាប់រុស្សី និងច្បាប់អន្តរជាតិ" អ្នកវិនិយោគ Crypto និងជាអ្នកជំនួញដែលមានមូលដ្ឋាននៅ California បានសរសេរនៅក្នុង FB បង្ហោះកាលពីថ្ងៃពុធ។

Konanykhin អះអាងថា Putin បានរំលោភរដ្ឋធម្មនុញ្ញរបស់រុស្សីដោយបានបំបាត់នូវការបោះឆ្នោតដោយសេរី និងសម្លាប់អ្នកប្រឆាំង។ "ក្នុងនាមជាជនជាតិ រុស្សីភាគតិច និងជាប្រជាពលរដ្ឋរុស្សី ខ្ញុំមើលឃើញថាជាសីលធម៌ក្នុងភារៈកិច្ច ដើម្បីជួយសំរួលក្នុងការកំចាត់ពួក Nazis នៃរុស្សី។ ខ្ញុំនឹងបន្តការជួយជ្រោមជ្រែងចំពោះអ៊ុយក្រែនក្នុងការប្រឹងប្រែងជាវីរភាព ដើម្បីទប់ទល់នឹងការសម្លាប់របស់ Putin" ។ Konanykhin បាននិយាយដោយប្រើពាក្យរុស្សីថា “ហ្វូង”។ Konanykhin បានប្រាប់ Insider ថា លោកបានផ្តល់ជារង្វាន់ ដែលចេញពីមូលនិធិរបស់លោក ដើម្បីបង្ហាញថា ការវាយលុករបស់ពួកយោធាទៅលើអ៊ុយក្រែន មិនមែនធ្វើក្នុងនាមលោកទេ។

“បើសិនជាមានមនុស្សដ៏ទៃទៀតក្នុងការធ្វើសេចក្តីថ្លែងការស្រដៀងគ្នានេះគ្រប់គ្រាន់ វានឹងបង្កើននូវឱកាសឲ្យធ្វើការចាប់ខ្លួន Putin ដើម្បីនាំទៅកាត់ទោស” លោកបន្ថែម។ Konanykhin បាននិយាយថាលោកមិនដែលទៅរុស្សីចាប់តាំពីឆ្នាំ២០១២ នៅពេលដែលមានគេសួរថា តើលោកមានការភ័យខ្លាចនឹងមានការសងសឹកពី Putin ទេ លោកបានឆ្លើយថា Putin ល្បីល្បាញខាងសម្លាប់គូរប្រជែងរបស់ខ្លួន ហើយមានមនុស្សរាប់លានរបស់គាត់។

Konanykhin ត្រូវបានផ្តល់នូវការជ្រកកោណខាងនយោបាយនៅក្នុងសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩៩ ប៉ុន្តែបានគេចផុតពីការចាប់បញ្ជូនទៅវិញ នៅពេលដែលឋានៈតាមផ្លូវច្បាប់ត្រូវបានគេដកចេញ៤ឆ្នាំក្រោយមក ប៉ុន្តែសិទ្ធជ្រកកោណរបស់គាត់ត្រូវបានប្រគល់ឲ្យវិញនៅឆ្នាំ២០០៧។ ការឈ្លានពានរបស់ Putin ទៅលើអ៊ុយក្រែនបានជំរុញឲ្យមានការខឹងសម្បារត្រឡប់ទៅវិញ ពីសំណាក់សេដ្ឋីនិងសមាជិកសភាជាច្រើន។ នៅក្នុងការអាក់អន់ចិត្តដោយក្រុម សមាជិកសភា៣រូបបាននិយាយចេញពីការឈ្លានពានរបស់អ៊ុយក្រែននៅក្នុងសប្តាហ៍នេះអំពី Putin ៕


ថ្ងៃព្រហស្បតិ៍, 03 ខែមីនា 2022 17:17  គុន ច័ន្ទរដ្ឋា