Hyperallergic-
ជាមួយនឹងការខឹងសម្បាររបស់អន្តរជាតិបានកើនឡើងលើការឈ្លានពានរបស់លោកប្រធានាធិបតី រុស្សី Vladimir Putin ទៅលើអ៊ុយក្រែន វិទ្យាស្ថានដ៏ច្រើនធំឬតូច កំពុងតែស្វែងរកមធ្យោបាយដើម្បីសំដែងនូវការស្រងាកចិត្តរបស់ពួកគេ ចំពោះនយោបាយល្មោភសង្រ្គាមរបស់ជនផ្តាច់ការ។ នៅក្នុងអ្វីដែលគេមើលឃើញយ៉ាងច្បាស់ថាជាការផ្ចាញ់ត្រឡប់ទៅវិញដ៏គួរឲ្យតក់ស្លុត សារៈមន្ទីរ Gervinho ដែលដាក់តាំងរូបវីរជនសំខាន់ៗលើពិភពលោកធ្វើពីក្រមួននៅក្នុងទីក្រុង Paris បានសំរេចដកចេញរូបលោក Putin ពីការដាក់តាំង។សេចក្តីសម្រេចនេះ បានធ្វើឡើងមួយរំពេចក្នុងលក្ខ័ណសន្តិសុខបន្ទាប់ពីទស្សនិកជនបាន បំផ្លាញរូបលោក Putin កាលពីចុងសប្តាហ៍មុន។
“ថ្ងៃនេះយើងមិនអាចដាក់តាំងបង្ហាញមនុស្សដែលមានចរិតដូច Putin ទៀតទេ” នាយកសារៈមន្ទីរ លោក Yves Dellhommeau បាននិយាយប្រាប់វីទ្យុបារាំងពណ៌ខៀវ ដែលដកស្រង់ដោយ Reuters។ “នេះជាលើកទី១ ដែលនៅក្នុងប្រវត្តិសាស្ត្រសារៈមន្ទីរ ដែលយើងបានដករូបស្មូន ដោយសារព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ន” ។ Dellhomeau បាននិយាយផងដែរថា លោកមានអារម្មណ៍ថាវាដូចជាមិនសមរម្យដើម្បីសុំឲ្យបុគ្គលិក ក្នុងយកចិត្តទុកដាក់និងថែររក្សាររូបសំណាករបស់ Putin ដែលបានកសាងឡើងតាំងពីឆ្នាំ២០០០ ដើម្បីជួសជុលឡើងវិញបន្ទាប់ពីមានការខូចខាតដែលធ្វើឡើងដោយអ្នកខឹងសម្បារ។
“យោងទៅតាមអ្វីដែលកើតមានឡើង យើងនិងបុគ្គលិកមិនចង់ជួសជុលឡើងវិញនូវសក់និងការបង្ហាញជារៀងរាល់ថ្ងៃនោះទេ” Dellhameau បាននិយាយនៅក្នុងការធ្វើសម្ភាសន៍តាមវិទ្យុ។ រូបសំណាកនេះត្រូវបានគេលើកយកទៅទុកនៅក្នុងឃ្លាំងរហូតដល់ពេលមានការណែនាំជាថ្មីបន្ថែមទៀត ដោយបន្សល់ទុកនូវចន្លោះប្រហោងនៅតាមជួរដែលមានរូបលោកប្រធានាធិបតី Joe- Biden និង Xi Jing Ping ។ បើយោលទៅតាម Dellhameau ចន្លោះប្រហោងនេះនឹងត្រូវពិចារណារដាក់តាំងជំនួសដោយលោក Volodymyr Zelensky វិញ ។
“ប្រហែលជា លោកប្រធានាធិបតី Volodymyr Zelensky នឹងត្រូវដាក់តាំងជំនួសវិញ ព្រោះលោកត្រូវបានក្លាយទៅជាវីរបុរស ក្នុងការជួយតស៊ូ ដោយមិនគេចវេសចេញពីប្រទេស លោកនឹងអាចស្ថិតនៅក្នុងចំណោមវីរជនដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រុនិងក្នុងពេលបច្ចប្បន្ន។ ការដកចេញនូវរូបស្មូនរបស់លោក Putin ចេញគឺដើម្បីបញ្ចៀសនូវការងឿងឆ្ងល់ ដែលថាតើគេត្រូវទទួលស្គាល់នូវមរតក៌នៃការឈ្លានពាននៃអ្នកដឹកនាំដ៏មានអានុភាពមកលើប្រទេសទន់ខ្សោយដែរឬ? ដែលរឿងនេះអាចនឹងបំផ្លាញនូវកេរ្តិ៍ឈ្មោះរបស់វីរជនដ៏ទៃទៀតក្នុងពិភពលោក។