BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីនឹងវាយប្រហារអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ, Putin កំពុងតែលេងល្បែងជាមួយ NATOនិងBiden

ថ្ងៃពុធ, 29 ខែធ្នូ 2021 08:49  គុន ច័ន្ទរដ្ឋា

photo_2021-12-24_08-39-40 (1) (1)
FoXnews-

មិនត្រូវមានអារម្មណ៍មិននឹងនរដោយសារការប្រកាសរបស់រុស្សីកាលពីថ្ងៃអាទិត្យនៃការដកទ័ពចេញពីព្រំប្រទល់អ៊ុយក្រែន។ វាអាចបង្ហាញឲ្យឃើញថាក្រុងមូស្គូកំពុងផ្តល់សញ្ញាមុនពេលដែលមានការប្រកាសអំពីការជួបជជែកគ្នានៅដើមឆ្នាំក្រោយរវាងរុស្សី-អាមេរិក, ដែលធ្វើឲ្យមានការពេញចិត្តពេញថ្លើមដោយសារតែវិធីសាស្ត្រការទូតដើម្បីដោះស្រាយការជាប់គាំងបច្ចុប្បន្នជាមួយអាមេរិកនិង NATO លើបញ្ហាអ៊ុយក្រែន។ ប៉ុន្តែរឿងទាំងអស់នេះទំនងមើលទៅវាហាក់ដូចជាឧបាយកល។

ឱកាសគឺមាន៥០% ដែល Putin នឹងវាយប្រហារអ៊ុយក្រែននៅប៉ុន្មានអាទិត្យខាងមុខនេះ, ដោយមិននិយាយអំពីលទ្ធផលនៃការប្រជុំជាបន្តបន្ទាប់រវាងក្រុងមូស្គូនិងក្រុងវ៉ាស៊ិនតោនដែលមានគំរោងនឹងធ្វើឡើងពីថ្ងៃទី១០-១៣ខែមករា។ ការដកទ័ពចំនួន១០,០០០នាក់ ចេញពីក្នុងតំបន់វាមានទំនងជាការពង្រាយទ័ពឡើងវិញ ច្រើនជាងការដកទ័ពពិតប្រាកដ ហើយវាមានផលតិចតួចក្នុងការបន្ថយនូវលក្ខ័ណក្នុងការត្រៀមប្រយុទ្ធដែលរុស្សីបានប្រុងប្រៀបរួចទៅហើយ។ Putin បានប្រមូលផ្តុំកងទ័ពប្រហែល ១៧៥,០០០នាក់ និងគ្រឿងសព្វាវុធដ៏គួរឲ្យខ្លាចនៅក្នុងទីនោះ។

តាមរយៈការប្រើប្រាស់សង្រ្គាមសំនួនវោហារសាស្ត្រម្តងក្តៅម្តងត្រជាក់ និងមានការប្រែប្រួលនូវស្ថានការណ៍, Putin បានស្វែងរកការធ្វើឲ្យទីក្រុង វ៉ាស៊ិនតោនមានការច្របូកច្របល់អំពីគោលបំណងពិតប្រាកដរបស់លោក ដើម្បីឲ្យបានទទួលជោគជ័យក្នុងតាក់ទិកធ្វើឲ្យមានការភ្ញាក់ផ្អើលនៅពេលដែលលោកបើកការវាយប្រហារ។ មេដឹកនាំអត្តាធិបតេយ្យរុស្សី បានផ្តល់នូវការវិនិច្ឆ័យក្នុងការវាយប្រហារទៅលើអ៊ុយក្រែនក្នុងអម្លុងពេលដែលលោកបានថ្លែងសុន្ទរកថាទៅកាន់ក្រសួងការពារប្រទេសនិងការធ្វើសន្និសីទកាសែត៤ម៉ោងរបស់លោក កាលពីអាទិត្យមុន។

សមាជិកនៃគណៈរដ្ឋមន្ត្រីរបស់លោកបានឆ្លុះបញ្ចាំងពីភាពល្មោភសង្រ្គាមរបស់ Putin ចាប់តាំងពីពេលនោះមក។ Putin ទំនងជាធ្វើការគណនាថាការប្រថុយប្រថានក្នុងការចាប់យកភាគខាងកើតនៃអ៊ុយក្រែនដែលឥឡូវនេះវាហាក់ដូចជាតិចតួចពេក ក្នុងខណៈដែលBiden កំពុងតែជាប្រធានាធិបតី និងអ៊ុយក្រែនមិនទាន់ក្លាយទៅជាសមាជិក NATO ។ នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះ Putin បានចង្អុលបង្ហាញអំពីការខ្វាយខ្វល់អ៊ុយក្រែនទទួលយកប្រព័ន្ធអាវុធវាយលុករបស់ NATO ហើយបើសិនជាអ៊ុយក្រែនក្លាយទៅជាសមាជិកមួយនៃសម្ព័ន្ធមិត្ត  ដែលជាលទ្ធផលមួយដែលមើលឃើញថាជាការគំរាមកំហែងដែលមិនអាចទទួលយកបានចំពោះសន្តិសុខរុស្សី។


ថ្ងៃពុធ, 29 ខែធ្នូ 2021 08:49  គុន ច័ន្ទរដ្ឋា