DW-
មេដឹកនាំរុស្សីបានស្តីបន្ទោសផងដែរចំពោះអាល្លឺម៉ង់ក្នុងការផ្អាកបំពង់បង្ហូរឧស្ម័ន Nord Stream2 បន្ទាប់ពីរុស្សីបានចូលឈ្លានពានអ៊ុយក្រែន ប៉ុន្តែលោកបានបាននិយាយថាលោកគ្មានការស្តាយក្រោយនោះទេ។ លោកប្រធានាធិបតី Vladimir Putin បាននិយាយនៅក្នុងសន្និសិទ្ធកាសែតនៅក្នុងរដ្ឋធានី Kazakh នៃទីក្រុង Astana កាលពីថ្ងៃសុក្រ ថាអាល្លឺម៉ង់បានប្រព្រឹត្តិនូវកំហុសការចូលដៃជាមួយ NATO ក្នុងសង្រ្គាមនៅក្នុងអ៊ុយក្រែន។ លោកបានបញ្ជាក់ថាសេចក្តីសម្រេចនៅក្នុងការផ្អាកបំពង់បង្ហូរឧស្ម័ន Nord Stream2 គឺអាល្លឺម៉ង់តែម្នាក់ឯង ហើយវាជាកំហុសក្នុងការផ្តល់នូវវិស័យអាទិភាពចំពោះ NATO និងសន្តិសុខអឺរ៉ុបនៅលើអ្វីដែលទីក្រុងមូស្គូជឿថាវាជាផលប្រយោជន៍របស់អាល្លឺម៉ង់។
“ប្រជាពលរដ្ឋនិងធុរកិច្ចនិងសេដ្ឋកិច្ចរបស់គេត្រូវបានចំណាយទៅលើកំហុសនេះ ពីព្រោះវាជាសេដ្ឋកិច្ចអវិជ្ជមានដែលមានផលលំបាកសំរាប់តំបន់អឺរ៉ុបទាំងមូលនិងនៅក្នុងអាល្លឺម៉ង់" លោកនិយាយយោងទៅលើ Nord Stream2។ ផ្ទុយទៅវិញ Putin ជឿថា រុស្សីកំពុងតែបំផ្លាញអ្វីគ្រប់យ៉ាងគឺជារឿងត្រឹមត្រូវ នៅក្នុងការរាំងស្ទះការខិតខំប្រឹងប្រែងដើម្បីឈ្លានពានអ៊ុយក្រែន ដែលនាំឲ្យរុស្សីត្រូវបានគេចោទប្រកាន់ថាបានរំលោភសិទ្ធ និងឧក្រឹដ្ឋកម្មសង្រ្គាមនិងច្បាប់អន្តរជាតិជាញឹកញាប់។ Putin និយាយថា លោកជឿជាក់ថាកិច្ចការដែលកេណ្ឌកងទ័ពវាចូលមកដល់ការបញ្ចប់ ដែលដំណើរការនឹងចប់សព្វគ្រប់ក្នុងរយៈពេល២សប្តាហ៍។
អ្នកជំនាញខាងសន្តិសុខ Dmitri Milkhailovich ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រាប់ DW ថាវាអាចក្លាយជាការពិត គ្រោះថ្នាក់វាបណ្តាលមកពីខ្វះការហ្វឹកហ្វឺនហើយបញ្ជូនទៅធ្វើសង្រ្គាម។ "ការដែលបញ្ជូនកងទ័ពដែលគ្មានការហ្វឹកហាត់អ្វីបន្តិចទាល់តែសោះវាជារឿងគ្រោះថ្នាក់ ហើយវាទំនងជាមិនអាចទទួលបានលទ្ធផលជោគជ័យសំរាប់ Putin" Mikhailovich បាននិយាយ។ “នៅពេលដែល Putin បានប្រកាសកេណ្ឌកងទ័ពដើម្បីធ្វើសង្រ្គាមដោយនិយាយថាសង្រ្គាមបានមកដល់ផ្ទះរុស្សីហើយ” លោកនិយាយ “ខ្ញុំមិនគិតថារឿងវាមានគ្រោះថ្នាក់ដែលនឹងមានការបះបោរក្នុងពេលណាមួយឆាប់ៗនោះទេ”។
"ការប្រឈមដោយផ្ទាល់ណាមួយជាមួយកងទ័ពរុស្សីនិង NATO វាអាចក្លាយជាមហន្តរាយ" លោកនិយាយ។ Putin បាននិយាយទៀតថាលោកមិនមានការស្តាយក្រោយនោះទេក្នុងការឈ្លានពានអ៊ុយក្រែន ទោះបីជាទោះជាការកេណ្ឌកងទ័ពមិនបានទទួលជោគជ័យហើយនិងការកើនឡើងទឹកដីបន្តិចបន្តួចនៅក្នងសមរភូមិក្នុងរយះពេលប៉ុន្មានខែនេះចាប់តាំងពីសង្រ្គាមចាប់ផ្តើមក៏ដោយ លោកបានបន្ថែមថា លោកចង់ឲ្យមានច្រកស្បៀងសំរាប់មនុស្សធម៌សំរាប់គ្រាប់ធុញ្ញជាតិអ៊ុយក្រែន។ នៅក្នុងសន្និសិទ្ធកាសែតបន្ទាប់ពីមានកិច្ចប្រជុំ CSTO លោកបានបញ្ជាក់យ៉ាងច្បាស់ថាកងកំណែនកងទ័ពនឹងត្រូវបញ្ចាប់ក្នុងរយៈពេល២សប្តាហ៍ទៀត៕