BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Putin : រុស្សីត្រូវតែពង្រឹងវិស័យការពារជាតិ បើមើលទៅលើទង្វើរបស់ NATO

ថ្ងៃអង្គារ, 02 ខែវិច្ឆិកា 2021 08:12  គុន ច័ន្ទរដ្ឋា

photo_2021-11-02_07-34-01

Moscow-AP

ប្រធានាធិបតីរុស្សី Vladimir Putin កាលពីថ្ងៃច័ន្ទ បានបញ្ជាក់ពីសេចក្តីត្រូវការក្នុងការពង្រឹងនូវប្រព័ន្ធការពារដែនអាកាសរបស់ប្រទេស នៅពេលដែល NATO បញ្ចេញសកម្មភាពយោធានៅក្បែរព្រំប្រទល់រុស្សី។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីយោធានិងអ្នកផលិតអាវុធនៅក្នុងទីក្រុង Sochi ដែលស្ថិតនៅភាគខាងត្បូងរុស្សី, Putin បានធ្វើការកត់សំគាល់ដោយចំៗនូវការដាក់ពង្រាយរបស់ NATO នូវសមាសភាគមីស៊ីលការពាររបស់អាមេរិកនៅក្នុងអឺរ៉ុបខាងកើត និងការកើនឡើងជាញឹកញយនូវបេសកកម្មនាវារបស់ NATO នៅជិតដែនទឹករុស្សីក្នុងសមុទ្ទ Baltic និងសមុទ្ទខ្មៅ។

"សូម្បីតែឥឡូវនេះ នាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិកបានចូលមកក្នុងសមុទ្ទខ្មៅ យើងអាចមើលឃើញវាតាមកែវយិតនៃប្រព័ន្ធការពាររបស់យើង" លោកនិយាយយោងទៅកាន់នាវា USS Mount Whitney ដែលជានាវាស៊ើបការណ៍របស់កងនាវាចរណ៍ទី៦របស់អាមេរិក ដាក់ពង្រាយក្នុងសមុទ្ទខ្មៅ។ រុស្សីមានប្រតិកម្មខឹងសម្បារទៅនឹងការដាក់ពង្រាយនាវាដ៏ទៃទៀតរបស់ NATO និងអាមេរិកនៅក្បែរដែនទឹករបស់ខ្លួន ធ្វើឲ្យភាពតានតឹងរវាងទីក្រុងមូស្គូ និងលោកខាងលិចបានធ្លាក់ចូលទៅក្នុងតំណាក់ការក្រោយសង្រ្គាមត្រជាក់ បន្ទាប់ពីរុស្សីបានភ្ជាប់និងកាន់កាប់ឧបទ្វិប Crimea ដែលជាទឹកដីរបស់អ៊ុយក្រែនកាលពីឆ្នាំ២០១៤ និងគាំទ្រក្រុមបះបោរបំបែករដ្ឋភាគខាងកើតអ៊ុយក្រែនព្រមទាំងការរំខានផ្សេងទៀត។

កាលពីខែមុន រុស្សីបានព្យួរបេសកកម្មរបស់ខ្លួននៅ NATO ព្រមទាំងបានបញ្ជាឲ្យបិទការិយាល័យសម្ព័ន្ធមិត្តនៅទីក្រុងមូស្គូ បន្ទាបពី NATO បានឈប់ទទួលស្គាល់មន្ត្រីរុស្សី៨រូបនៅទីបញ្ជាការ Brussels ដោយបាននិយាយថា គេមានជំនឿថាមន្ត្រីរុស្សីទាំង៨រូបនោះធ្វើការងារចារកម្មឲ្យរុស្សី៕


ថ្ងៃអង្គារ, 02 ខែវិច្ឆិកា 2021 08:12  គុន ច័ន្ទរដ្ឋា