BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Putinប្រាប់ Modi ថាលោកចង់ឲ្យទំនាស់នៅអ៊ុយក្រែនបញ្ចប់ទៅដោយយ៉ាងឆាប់រហ័សដែលអាចធ្វើទៅបាន

ថ្ងៃសៅរ៍, 17 ខែកញ្ញា 2022 15:00  គុន ច័ន្ទរដ្ឋា

photo_2022-09-17_14-51-25 (1) (1)


DW-

នៅក្នុងអម្លុងពេលដែលជួបប្រជុំជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi’s នៅក្រោយកិច្ចប្រជុំនៃកិច្ចប្រជុំកំពូលសន្តិសុខនៅUzbekistan លោកប្រធានាធិបតីរុស្សី Vladimir Putin បាននិយាយថាលោកចង់បញ្ចប់ទំនាស់នៅអ៊ុយក្រែនយ៉ាងឆាប់រហ័សដែលអាចធ្វើទៅបាន ដោយមិនបាននិយាយថាត្រូវធ្វើដោយរបៀបណា?។ ប្រធានាធិបតីរុស្សី Vladimir Putin បានប្រាប់ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីថ្ងៃសុក្រក្នុងអម្លុងពេលជួបប្រជុំក្រៅផ្លូវការនៃកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃថា លោកចង់បញ្ចប់ទំនាស់ក្នុងអ៊ុយក្រែនយ៉ាងឆាប់រហ័សដែលអាចធ្វើទៅបាននិងយល់ថាឥណ្ឌាមានការខ្វាយខ្វល់អំពីការប្រយុទ្ធគ្នានេះ។

“ខ្ញុំដឹងពីជំហររបស់លោកលើទំនាស់នៅក្នុងអ៊ុយក្រែន ការព្រួយបារម្ភរបស់អ្នក….យើងនឹងព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពដើម្បីបញ្ចប់រឿងនេះឲ្យបានយ៉ាងឆាប់រហ័ស Putin ត្រូវបានគេរាយការណ៍ថាបានប្រាប់ Modi ក្នុងអម្លុងពេលដែលមានការជួបប្រជុំជាទ្វេរភាគី។ កាលពីល្ងាចថ្ងៃព្រហស្បត៍ Putin បានជួបប្រជុំទ្វេរភាគីជាមួយលោកប្រធានាធិបតីទួរគឺ Erdogan ដែលស្រដៀងគ្នានេះដែរដោយបានជំរុញឲ្យ Putin បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនឲ្យបានឆាប់រហ័សដែលអាចធ្វើទៅបានតាមរយៈដំណោះស្រាយការទូត។នៅក្នុងការជជែកដំបូងជាមួយ Modi Putin បានអះអាងថាគឺទីក្រុង Kyiv ដែលទទូចក្នុងការប្រយុទ្ធ មិនមែនទីក្រុងមូស្គូទេ។

Putin និង Erdogan បានលើករឿងជាច្រើនដែលវាជាចំហាយពីទំនាស់អ៊ុយក្រែន ក្នុងចំណោមនោះមាន ការនាំចេញគ្រាប់ធុញ្ញជាតិ ដែល Putin សង្ឃឹមថានឹងធ្លាក់ទៅដល់ដៃប្រទេសដែលក្រីក្រ ហើយនឹងឧស្ម័នចំនួន២៥%ផ្គត់ផ្គង់ទៅឲ្យទួរគី ២៥%ដែលនឹងត្រូវផ្តល់ជាលុយរូប ដោយយោលទៅតាមកិច្ចព្រមព្រៀងមួយដែលបុរសខ្លាំង បាននិយាយថានឹងចូលជាធរមានក្នុងពេលឆាប់ៗនេះ។ Putin ក៏បាននិយាយផងដែរជាមួយប្រធានាធិបតី Azerbaijan លោកប្រធានាធិបតី Ilham Aliyev នៅក្នុង Shanghai។ Aliyev បានផ្តល់ព័ត៌មានឲ្យ Putin’s ថាការប្រយុទ្ធគ្នាដែលបានកើតឡើងភ្លាមៗរវាងប្រទេសរបស់លោកជាមួយ Armenia មានស្ថិរភាពជាមួយនឹងបទឈប់បាញ់គ្នាមួយដែលឥឡូវនេះបានចូលដល់ថ្ងៃទី២ហើយ។

Putin បាននិយាយថាលោកស្វាគមន៍ចំពោះដំណឹងនៃការថយកំដៅ ខណៈដែលកត់សំគាល់ថាស្ថានការណ៍ហាក់ដូចជានៅតឹងតែងនៅឡើយ។ ប្រធានាធិបតី ទួរគី Recep Tayyip Erdogan បាននិយាយក្នុងអម្លុងពេលមួយនៃសម័យប្រជុំពិសេសកាលពីថ្ងៃសុក្រថា លោកចង់ឲ្យសង្រ្គាមក្នុងអ៊ុយក្រែនបញ្ចប់យ៉ាងឆាប់រហ័សដែលអាចធ្វើទៅបាន ខណៈដែលសមភាគីរបស់លោករុស្សី លោកប្រធានាធិបតី Vladimir Putin បានចូលរួមដែរ។ លោកប្រធានាធិបតី ទួរគីបានស្វែងរកការពន្យល់ឲ្យលោក Putin ស្វែងរកការជួបចរចារដោយផ្ទាល់ជាមួយសមភាគីរបស់លោកគឺលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅក្នុងប្រទេស ទួរគី៕


ថ្ងៃសៅរ៍, 17 ខែកញ្ញា 2022 15:00  គុន ច័ន្ទរដ្ឋា