BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Putin ទៅកាន់ Mariupol, ICC ចេញដីកាចាប់ខ្លួន Putin, អតីតប្រធានាធិបតីអាមេរិច Trump រងការចោទប្រកាន់?

ថ្ងៃអង្គារ, 21 ខែមីនា 2023 13:19  BeeTube News

     1. តើទស្សនិករបស់ពូទីនមកកាន់ Mariupol មានអត្ថន័យយ៉ាងណាសម្រាប់សង្គ្រាមមួយនេះ?

លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុង Mariupol ដែលកាន់កាប់ដោយរុស្ស៊ី ដែលជាកន្លែងនៃការប្រយុទ្ធគ្នាដ៏យូរ និងបង្ហូរឈាមកាលពីចុងសប្តាហ៍ហើយបានប្រាស្រ័យទាក់ទងជាមួយប្រជាជនដែលរស់នៅក្នុងទីក្រុង។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​រុស្ស៊ីរូបនេះ។ កាល​ពី​ថ្ងៃ​សៅរ៍កន្លងទៅនេះ លោកលោកវ្ល៉ាឌីមៀពូទីន ​បានធ្វើដំណើរ​ទៅ​កាន់​តំបន់គ្រីមៀក្នុងដំណើរ​ទស្សនកិច្ច​រំលឹក​ខួប​លើក​ទី​ប្រាំបួន​នៃ​ការ​បញ្ចូល​ឧបទ្វីប​គ្រីមៀដោយ​រុស្ស៊ី។ បន្ទាប់មកនៅថ្ងៃអាទិត្យ លោកបានបន្តដំណើរមកជិតតំបន់សមរភូមិជួរមុខបំផុតនៃសង្រ្គាម គឺនៅពេលដែលលោកបានទៅដល់តំបន់ Mariupol ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ Mariupol ដែលត្រូវបានដណ្តើមកាន់កាប់ដោយរុស្ស៊ី ដែលជាដំណើរទស្សនិកលើកដំបូងរបស់លោកទៅកាន់ទឹកដីអ៊ុយក្រែនដែលត្រូវទីក្រុងមូស្គូបានដាក់បញ្ចូលផងដែរកាលពីខែកញ្ញាកន្លងទៅ។ ដំណើរទស្សនកិច្ចរបស់លោកវ្ល៉ាឌីមៀពូទីន បានកើតឡើងនៅក្នុងភាពងងឹតនៃពេលយប់ ហើយយោងតាមរបាយការណ៍របស់សារព័ត៌មានរុស្ស៊ី លោកបានទៅដល់ទីក្រុង Mariupol ដោយឧទ្ធម្ភាគចក្រ ហើយបន្ទាប់មកបានបើកឡានដោយខ្លួនឯងជុំវិញ"កន្លែងរំលឹកវិញ្ញាណក្ខន្ធ" របស់ទីក្រុង សាលប្រគុំតន្ត្រី និងឆ្នេរសមុទ្រ។ Mariupol ជាទីក្រុងមួយក្នុងតំបន់ Donetsk Oblast ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស។ វាស្ថិតនៅចម្ងាយតែ 10 គីឡូម៉ែត្រពីសមុទ្រ Azov ។ ទីក្រុងកំពង់ផែ Mariupol ដែលមានប្រជាជនមុនសង្គ្រាមប្រហែល 4,00,000 នាក់ គឺជាទីតាំងនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅពាក់កណ្តាលឆ្នាំ2022 ជាមួយនឹងកងទ័ពរបស់ទីក្រុងមូស្គូបានធ្វើការវាយប្រហារដ៏សាហាវបំផុតរបស់ពួកគេនៅទីនេះ។ តាមពិតទៅ សមរភូមិ Mariupol ត្រូវបានចាត់ទុកថាជាសង្រ្គាមដ៏យូរបំផុត និងបង្ហូរឈាមបំផុតមួយ មុនពេលដែលសង្រ្គាមដ៏ឃោរឃៅបែបនេះក៏កំពុងផ្ទុះឡើងនៅ Bakhmut ។ យោងតាមរបាយការណ៍របស់ BBC បានឱ្យដឹងថា បន្ទាប់ពីប្រទេសរុស្ស៊ីបានកាន់កាប់ទីក្រុង Mariupol ក្នុងខែឧសភា ឆ្នាំ 2022 ពួកគេបានកសាងទីក្រុងឡើងវិញ ដើម្បីយកឈ្នះលើបេះដូង និងគំនិតរបស់ប្រជាជនរបស់ខ្លួន។ គោលបំណងគឺដើម្បីបង្រួបបង្រួម Mariupol និងធ្វើឱ្យវាជារបស់រុស្ស៊ីផ្ទាល់ នេះបើយោងតាមសារព័ត៌មាន BBC ។ ក្រៅពីការព្យាយាមដើម្បី 'ឈ្នះបេះដូងរបស់ប្រជាជននៅ Mariupol' ដំណើរទស្សនកិច្ច របស់ពូទីនក៏មានសារៈសំខាន់យុទ្ធសាស្ត្រផងដែរ។ ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើងបន្ទាប់ពី ICC បានចេញដីកាប្រឆាំងនឹងមេដឹកនាំរុស្ស៊ីរូបនេះ ដោយលោកចង់ផ្ញើសារត្រឡប់ទៅផ្ទះវិញថាលោកនៅតែអាចធ្វើដំណើរទៅគ្រប់ទីកន្លែងដែលលោកចង់រួមទាំងអ៊ុយក្រែនដីគោកផងដែរ។ ម្យ៉ាងវិញទៀតផងដែរកញ្ញា Tatyana Stanovaya ស្ថាបនិកក្រុមហ៊ុន R.Politik ដែលជាក្រុមហ៊ុនវិភាគនយោបាយផ្តោតលើប្រទេសរុស្ស៊ីបានលើកឡើងថា«ដំណើរទស្សនកិច្ចនេះគឺធ្វើឡើងដើម្បីគាំទ្រដល់អ្នកចម្បាំងរុស្ស៊ីដ៏ថ្លៃថ្លា និងខ្ពង់ខ្ពស់» ដើម្បីលុបបំបាត់ចោលនូវពាក្យរិះគន់មួយចំនួនមកលើលោក។

kl

k-2

b-2

     2. ICC ចេញ​ដីកា​ចាប់​ខ្លួន​លោក Putin លើ​ការ​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​សង្គ្រាម​អ៊ុយក្រែន

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមន្ត្រីកំពូលរបស់លោក​​​ អ្នកនាង Maria Alekseevna Lvova-Belova ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលជាទង្វើមួយដែលត្រូវបានទីក្រុងមូស្គូច្រានចោលថាគ្មានន័យ។ តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថាដីកាត្រូវបានចេញជុំវិញការជាប់សង្ស័យរបស់លោកពូទីនក្នុងការនិរទេសនិងការផ្ទេរកុមារដោយខុសច្បាប់ពីតំបន់កាន់កាប់របស់អ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។ ប្រធាន ICC លោក Piotr Hofmanski បានប្រាប់កាសែត Al Jazeera ថា«តុលាការមានយុត្តាធិការលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងទឹកដីនៃរដ្ឋភាគី ឬរដ្ឋដែលបានទទួលយកយុត្តាធិការរបស់ខ្លួន»។  សហរដ្ឋអាមេរិកមិនមែនជាសមាជិកនៃ ICC ទេ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកអ្នកនាំពាក្យម្នាក់បាននិយាយថា “គ្មានការងឿងឆ្ងល់ទេដែលថារុស្ស៊ីកំពុងតែប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងអំពើឃោរឃៅ”។ យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា​ការ​សម្រេច​ចិត្ត​របស់ ICC គឺបាន«សម្រេច​ឡើង​ដោយ​ឯករាជ្យ» ដាច់​ដោយ​ឡែក​ពី​ការ​សន្និដ្ឋាន​ផ្ទាល់​របស់​អាមេរិក។ ខណៈពេលដែលវាមិនទំនងថាលោកពូទីននឹងត្រូវបញ្ចប់នៅក្នុងតុលាការនៅពេលណាមួយនោះទេ ប៉ុន្តែដីកាមានន័យថាលោកនឹងអាចត្រូវបានចាប់ខ្លួន និងបញ្ជូនទៅទីក្រុងឡាអេ បានប្រសិនបើលោកធ្វើដំណើរទៅកាន់រដ្ឋសមាជិក ICC ណាមួយ។

mm

l-2

bb

     3. ចំណែកនៃការទូទាត់រូបិយប័ណ្ណជាតិក្នុងពាណិជ្ជកម្មរុស្ស៊ី និងចិនកំពុងមានការកើនឡើង

ចំណែកនៃការទូទាត់រូបិយប័ណ្ណជាតិក្នុងពាណិជ្ជកម្មរុស្ស៊ី និងចិនកំពុងមានការកើនឡើង យោងទៅតាមលោកប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បានសរសេរឡើងនៅក្នុងអត្ថបទរបស់លោកសម្រាប់កាសែត The People's Daily របស់ប្រទេសចិន។ អត្ថបទនេះត្រូវបានបង្ហោះនៅលើគេហទំព័រវិមានក្រឹមឡាំងកាលពីថ្ងៃអាទិត្យកន្លងទៅនេះដោយលោកបានលើកឡើងថា "<...>វាគួរឱ្យកត់សម្គាល់ថាចំណែកនៃការទូទាត់រវាងរូបិយប័ណ្ណជាតិទាំងពីរនៅក្នុងពាណិជ្ជកម្មកំពុងមានការកើនឡើង ដែលបានបន្តពង្រឹងអធិបតេយ្យភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ" ដោយលោកបន្ថែមថាប្រទេសទាំងពីរកំពុងអនុវត្តផែនការរយៈពេលវែងរួមគ្នាដោយទទួលបានជោគជ័យទៀតផង។ យោងតាមមេដឹកនាំរុស្ស៊ីភាពជាដៃគូពាណិជ្ជកម្មនិងសេដ្ឋកិច្ច គឺជាចំណុចអាទិភាពសម្រាប់ប្រទេសទាំងពីរ។ តាម​សម្ដី​របស់​លោករុស្ស៊ីនិង​ចិន​នឹង​អាច​បង្កើនទំហំ​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំលើសគោលដៅ​​កំណត់​ដែលមានតំលៃចំនួន ២០០ ពាន់​លាន​ដុល្លាដែលបានសំរេច​រួច​មកហើយ​នៅ​ក្នុងឆ្នាំ​នេះ។ លោកពូទីនបានសរសេរថា"ផែនការ និងកម្មវិធីរួមរយៈពេលវែងកំពុងត្រូវបានអនុវត្តដោយជោគជ័យ" ដោយថាមពលនៃបំពង់បង្ហូរឧស្ម័នស៊ីបេរី រុស្ស៊ីចិនបានក្លាយជា "កិច្ចព្រមព្រៀងនៃសតវត្ស" ដ៏មានសារៈសំខាន់។ ការផ្គត់ផ្គង់ប្រេង និងធ្យូងថ្មរបស់រុស្ស៊ីបានកើនឡើងយ៉ាងខ្លាំង។ អ្នកឯកទេសរបស់រុស្ស៊ីបានចូលរួមក្នុងការកសាងអង្គភាពថាមពលនុយក្លេអ៊ែរថ្មី ខណៈពេលដែលក្រុមហ៊ុនចិនចូលរួមយ៉ាងសកម្មក្នុងគម្រោង LNG ចំណែកឯកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងកសិកម្មរបស់ពួកគេក៏កាន់តែរឹងមាំ។ ពួកគេរួមគ្នាក្នុងការស្វែងយល់ពីលំហអាកាស និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ”។

d-5

Capture-7

     4. អតីតប្រធានាធិបតីអាមេរិកលោក Trump  ត្រូវបានចោទប្រកាន់ពីការពាក់ព័ន្ធនារីម្នាក់

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោករំពឹងថានឹងត្រូវ "ចាប់ខ្លួន" នៅថ្ងៃអង្គារនេះ ជុំវិញរឿងរ៉ាវប្រាក់ដែលត្រូវចោទប្រកាន់បានបង់ថ្លៃបំបិទមាត់ទៅឱ្យតារាសម្តែងរឿងអាសអាភាសនៅមុនពេលការបោះឆ្នោតឆ្នាំ 2016 ដោយពាំនាំដំណឹងនេះមកកាន់អ្នកគាំទ្ររបស់លោកដើម្បីតវ៉ា។ ដោយលើកឡើងពី "ការបែកធ្លាយ" ពីការិយាល័យមេធាវីស្រុក Manhattan លោក Trump បានសរសេររឿងរ៉ាវពិតរបស់លោកនៅលើកម្មវិធី Social Platform របស់លោកកាលពីព្រឹកថ្ងៃសៅរ៍ថា "បេក្ខជននាំមុខនៃគណបក្សសាធារណរដ្ឋ និងជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ អ្នកតវ៉ា នាំយកជាតិរបស់យើងមកវិញ!" ភ្នាក់ងារស៊ើបអង្កេតបានផ្តោតលើទឹកប្រាក់ចំនួន $130,000 ប៉ុន្មានសប្តាហ៍មុនពេលការធ្វើស្ទង់មតិក្នុងឆ្នាំ2016 ដើម្បីបញ្ឈប់ Stormy Daniels ដែលមានឈ្មោះពិតថា Stephanie Clifford ពីការផ្សព្វផ្សាយជាសាធារណៈអំពីទំនាក់ទំនងដែលនាងអះអាងថានាងមានជាមួយនឹង លោក Trump កាលពីប៉ុន្មានឆ្នាំមុន។ រដ្ឋអាជ្ញាកំពុងថ្លឹងថ្លែងថាតើត្រូវចោទប្រកាន់លោក Trump ក្នុងសំណុំរឿងនេះឬយ៉ាងណា ហើយការរំពឹងទុកមានច្រើនជាងគឺថាអាចនឹងមានការចោទប្រកាន់នឹងធ្វើឡើង។ ប្រសិនបើមេធាវីស្រុក Manhattan ចោទប្រកាន់លោក Trump នោះ បុរសអាយុ 76 ឆ្នាំមួយរូបនេះនឹងក្លាយជាអតីតប្រធានាធិបតីដំបូងគេដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ នោះក៏នឹងបន្តទាញទំលាក់រូបលោកពីការឈ្នះការតែងតាំងជាតំណាងអោយគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ 2024 ផងដែរ។ មេធាវីរបស់លោក Trump បានប្រាប់ CNBC នៅល្ងាចថ្ងៃសុក្រថាកូនក្តីរបស់លោកនឹងព្រមប្រគល់ខ្លួនប្រឈមមុខច្បាប់ប្រសិនបើលោកពិតជាត្រូវបានចោទប្រកាន់ត្រឹមត្រូវពីគណៈវិនិច្ឆ័យធំរបស់ស្រុក Manhattan ។ លោក Trump បានបដិសេធថាមិនមានទំនាក់ទំនងស្នេហាជាមួយ Daniels នោះទេហើយបានច្រានចោលការស៊ើបអង្កេតនេះថាជាហេតុផលនយោបាយ។

v-1

p-1

bbv

      5. ទំនាក់ទំនង​ចិន​-​រុស្ស៊ី​នៅ​ពេល​ក្រុង​មូស្គូទទួល​កម្រាលព្រំ​ក្រហម​សម្រាប់​លោក Xi Jinping

ប្រធានាធិបតីចិនលោក Xi Jinping ធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកទៅកាន់ប្រទេសរុស្ស៊ីក្នុងរយៈពេល4 ឆ្នាំ ដោយប្រទេសចិនបានក្លាយជាចំនុច Spotlight មួយជាសម្ព័ន្ធមិត្តដែលប្រឈមនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងពីបណ្តាប្រទេសជុំវិញសកលលោកចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន។ ពួកគេទាំងពីរបានបង្ហាញពីចក្ខុវិស័យរបស់ពួកគេសម្រាប់ទំនាក់ទំនងទ្វេភាគី និងការសរសើរគ្នាទៅវិញទៅមក។ នៅក្នុងនោះផងដែរមានដកស្រង់នៅចំនុចមួយចំនួនដូចជា៖ នៅខែកុម្ភៈ ឆ្នាំ 2022 នៅមុនការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន លោក Xi និងប្រធានាធិបតី Vladimir Putin បានប្រកាសភាពជាដៃគូ "គ្មានដែនកំណត់" រវាងប្រទេសទាំងពីរ។ ប្រទេសទាំងនោះទទួលបានចំណងមនោគមវិជ្ជាជិតស្និទ្ធនៅដើមសម័យសង្រ្គាមត្រជាក់ដែលចាក់ឫសក្នុងប្រវត្តិសាស្ត្របដិវត្តន៍កុម្មុយនិស្តរួមរបស់ពួកគេទោះបីជាការបែកបាក់ចិន-សូវៀតក្នុងទសវត្សរ៍ឆ្នាំ 1960 បានចាប់ផ្តើមបង្កករយៈពេលបីទសវត្សរ៍ក៏ដោយ។ ទំនាក់ទំនងរវាងទីក្រុងមូស្គូនិងទីក្រុងប៉េកាំងបានពង្រឹងយ៉ាងខ្លាំងបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតដែលជំរុញឱ្យកើតមានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយការប្រឆាំងរួមគ្នារបស់លោក Xi និងលោក Putin ចំពោះអ្វីដែលពួកគេមើលឃើញថាជាអនុត្តរភាពអន្តរជាតិ របស់លោកខាងលិច។ លោកXi បានប្រើភាសាផ្ទាល់ខ្លួនដ៏កម្រដើម្បីពិពណ៌នាអំពីសមភាគីរុស្ស៊ីរបស់លោកក្នុងអំឡុងកិច្ចប្រជុំកំពូលក្នុងតំបន់ក្នុងប្រទេសអ៊ូសបេគីស្ថានកាលពីខែកញ្ញាឆ្នាំមុន ដោយបានស្វាគមន៍លោកពូទីនយ៉ាងកក់ក្តៅថាជា "មិត្តចាស់ជាទីស្រឡាញ់របស់ខ្ញុំ" ។ ហើយទោះបីជាមានការជំរុញម្តងហើយម្តងទៀតពីមេដឹកនាំលោកខាងលិចក៏ដោយ ក៏លោកXi រហូតមកដល់ពេលនេះបានបដិសេធមិនថ្កោលទោសការឈ្លានពានរបស់អ៊ុយក្រែននោះទេ។ ប្រទេសចិនបានរីកដុះដាលចូលទៅក្នុងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកចាប់តាំងពីបក្សកុម្មុយនិស្តចិនបានផ្តួចផ្តើមយុទ្ធនាការយ៉ាងខ្លាំងនៃកំណែទម្រង់សេដ្ឋកិច្ចនៅក្នុងទសវត្សរ៍ឆ្នាំ 1980 ។ វិស័យបច្ចេកវិទ្យាដ៏រឹងមាំនិងសមត្ថភាពផលិតកម្រិតខ្ពស់ឥឡូវនេះ មានភាពផ្ទុយស្រឡះពីសេដ្ឋកិច្ចដែលពឹងផ្អែកលើថាមពលភាគច្រើនរបស់រុស្ស៊ី ដែលក្នុងឆ្នាំ 2022 មានទំហំតូចជាងប្រទេសចិនប្រហែល 10 ដង នេះបើយោងតាមការប៉ាន់ប្រមាណ GDP ពីធនាគារពិភពលោក។ អ្នកវិភាគលោក Timothy Ash បានលើកឡើងថា "ពូទីន ចង់បានទំនាក់ទំនងជាមួយចិន ដូចបងប្អូនភ្លោះដែរប៉ុន្តែវាមិនមែនជាករណីនោះទេ អ្វីសំខាន់នោះគឺរុស្ស៊ីពិតជាគ្មានជំរើសក្រៅពីត្រលប់ទៅរកចិនវិញ"។ 

sss

mnv

bbn

 


 


ថ្ងៃអង្គារ, 21 ខែមីនា 2023 13:19  BeeTube News