France24-
បន្ទាប់ពីចេញពីការប្រជុំមួយនៅវិមានក្រឹមឡាំងដែលមានរយៈពេលច្រើនជាង៥ម៉ោង មេដឹកនាំទាំង២បានបញ្ចេញនូវក្តីសង្ឃឹមថា ដំណោះស្រាយមួយអាចនឹងរកឃើញចំពោះវិបត្តិដ៏អាក្រក់អាក្រីរវាងរុស្សីនិងបស្ចឹមប្រទេសចាប់តាំងពីបញ្ចប់នូវសង្រ្គាមត្រជាក់។ រុស្សីបានប្រមូលផ្តុំកងទ័ពប្រហែលជាង១សែននាក់នៅជិតព្រំប្រទល់អ៊ុយក្រែន ធ្វើឲ្យមានការព្រួយបារម្ភថានឹងមានការរៀបចំដែលជាលទ្ធភាពមួយក្នុងការឈ្លានពានចំពោះប្រទេសជិតខាងដែលនិយមលោកខាងលិច។
លោកខាងលិចបានព្រមានម្តងហើយម្តងទៀត “នូវផលវិបាកដ៏ធ្ងន់ធ្ងរ “បើសិនជាឈ្លានពាន, Macronគឺជាមេដឹកនាំបស្ចឹមប្រទេសដ៏ធំទី១ ដែលជួបជាមួយ Putin ចាប់តាំងពីមានវិបត្តិនៅក្នុងខែធ្នូ។ ក្នុងការថ្លែងអំណរគុណចំពោះមេដឹកនាំបារាំងដែលបានមកកាន់ទីក្រុងមូស្គូ Putin បាននិយាយនៅក្នុងសន្និសិទកាសែតថា Macron បានបង្ហាញនូវគំនិតជាច្រើនដែលមានតម្លៃគួរពិចារណារ។ "គំនិតជាច្រើនរបស់លោក និងសំណើរសុំ. អាចធ្វើទៅបានដែលជាមូលដ្ឋានសំរាប់ជំហ៊ានទៅមុខទៀត" Putin បាននិយាយដោយបានបន្ថែមថា “យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីស្វែងរកការសម្រុះសម្រួលដើម្បីបំពេញចិត្តអ្នកទាំងឡាយគ្រប់គ្នា”។
លោកមិនបានផ្តល់នូវសេចក្តីលំអិត ប៉ុន្តែបាននិយាយថា មេដឹកនាំទាំង២នឹងសន្ទនាតាមទូរស័ព្ទ បន្ទាប់ពី Macron បានជួបជាមួយនឹងប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky ក្នុងទីក្រុង Kyiv នាថ្ងៃអង្គារ៍។ Macronបាននិយាយថាលោកបានធ្វើសំណើរសុំដែលមានមូលដ្ឋានមួយច្បាស់លាស់ ដើម្បីបញ្ជាក់ពីកង្វល់ទាំងសងខាងរុស្សីនិងបស្ចឹមប្រទេស។ "លោកប្រធានាធិបតី Vladimir Putin បានធានាចំពោះខ្ញុំថា លោកបានប្រុងប្រៀបរួចជាស្រេចដើម្បីពាក់ព័ន្ធក្នុងរឿងនេះ" Macron បាននិយាយដោយបន្ថែមទៀតថា “វានឹងមិនមានសន្តិសុខសំរាប់អឺរ៉ុបទេ បើសិនជាគ្មានសន្តិសុខសំរាប់រុស្សី”។