CNA,Kyiv-
កងកម្លាំងអ៊ុយក្រែនបានរៀបចំទីតាំងស្ថានភាពថ្មីនៃខ្សែរត្រៀមការពារកាលពីថ្ងៃច័ន្ទនៅក្នុងផ្នែកខាងកើតនៃប្រទេស ប្រុងប្រៀបដើម្បីសង្រ្គាមក្នុងឈុតឆាកថ្មី Vladimir Putin បានប្រកាសពីជ័យជំនះរបស់រុស្សីនៅក្នុងរយៈពេលជាច្រើនខែក្នុងសមរភូមិ Luhansk ។ រុស្សីបានកាន់កាប់ទីក្រុង Lysychansk កាលពីថ្ងៃអាទិត្យ ដែលជាទូទៅបានបញ្ចប់សមរភូមិមួយដ៏ធំនៅក្នុងអឺរ៉ុបក្នុងជំនាន់នេះ។ អស់រយៈពេល២ខែ ទីក្រុងមូស្គូបានបញ្ចេញនូវសមត្ថភាពនិងអនុភាពនៃកងទ័ពជើងគោករបស់ខ្លួនដើម្បីគ្រប់គ្រងហើយទទួលបានទីតាំងមួយនៅសមរភូមិមុខ។ គេបានបញ្ចប់ការឈ្លានពានរបស់រុស្សីនៅក្នុងខេត្ត Luhansk ដែលជាខេត្តមួយនៅក្នុងតំបន់ដែលមានខេត្ត២ ដែលពួកគេបានទាមទារឲ្យអ៊ុយក្រែនប្រគល់ឲ្យទៅក្រុមបំបែករដ្ឋនៅ Donbas។
ក្នុងអម្លុងពេលជួបជាគ្នាដ៏ខ្លីជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ Putin បានអបអរសាទរចំពោះជ័យជំនះកងកម្លាំងរុស្សីនៅ មុខព្រួញ Luhansk “អ្នកដែលចូលរួមក្នុងការប្រយុទ្ធនេះត្រូវសំរាក ហើយនឹងរៀបចំប្រុងប្រៀបដើម្បីប្រយុទ្ធជាបន្តទៅទៀត ខណៈដែលអង្គភាពដ៏ទៃទៀតបន្តការប្រយុទ្ធក្នុងកន្លែងផ្សេង” លោកនិយាយ។ សមរភូមិគឺជាការខិតចូលមកជិតដល់ដែលក្រុងមូស្គូនឹងសំរេចជោគជ័យ ព្រោះវាជាគោលបំណងរបស់រដ្ឋ ចាប់តាំងពីកងកម្លាំងរបស់គេត្រូវបានទទួលនូវការបរាជ័យក្នុងការកាន់កាប់ទីក្រុង Kyiv ក្នុងខែមិនា ។ នេះគឺជាការប្រារព្ធនូវជោគជ័យដ៏ធំរបស់រុស្សីចាប់តាំងពីពួកគេបានកាន់កាប់ទីក្រុងកំពង់ផែភាគខាងត្បូង Mariupol នៅចុងខែឧសភា។
ទាំងសងខាងបានរងគ្រោះស្លាប់អស់ជាច្រើនពាន់នាក់និងរងរបួស ខណៈដែលបានអះអាងថាពួកគេបានធ្វើឲ្យម្ខាងទៀតរងនូវការឈឺចាប់និងបាត់បង់យ៉ាងច្រើននៅតាមដងទន្លេនៃ Siversky Donetsk ដែលតភ្ជាប់ Luhansk និង Donetsk។ ការបាញ់ផ្លោងនិងទំលាក់គ្រាប់បែកដោយឥតឈប់ឈរ បានបោសសំអាតទឹកដី Lysychansk ដ៏ឥតប្រយោជន៍ ដែលស្ថិតនៅជាប់នឹងទីក្រុង Sievierodonetsk និងឡោមព័ទ្ធទីក្រុង ដែលទីក្រុងនិមួយៗមានរោងចក្រឧស្សាហកម្មដ៏ច្រើន ដែលក្រុមទាហានការពារអ៊ុយក្រែនបានប្រើប្រាស់ជាជំរកលេណដ្ឋានសុវត្តិភាព។ រុស្សីបានព្យាយាម ម្តងហើយម្តងទៀតតែបរាជ័យក្នុងការឡោមព័ទ្ធកងទ័ពអ៊ុយក្រែន ហើយបានបណ្តេញពួកគេចេញដោយការផ្លោងជញ្រ្ជំ។
អ្នកជំនាញយោធាបាននិយាយថា សមរភូមិអាចនឹងជាចំណុចវិលត្រឡប់នៃសង្រ្គាម ដែលវានឹងធ្វើឲ្យមានផលប៉ះពាល់ដ៏ធំដល់លទ្ធភាពទាំងសងខាងក្នុងការប្រយុទ្ធជាបន្ត ទោះបីជាយុទ្ធសាស្ត្រនៃតម្លៃក្នុងការធ្វើឲ្យខូចខាតដល់ទីក្រុងមានកំរិតក៏ដោយ។ "ខ្ញុំគិតថាវាជោគជ័យនៃសមរភូមិរបស់រុស្សី ប៉ុន្តែវាស្ថិតនៅក្នុងតម្លៃដ៏ធំមួយ" Neil Meilvin ក្រុមអ្នកស្រាវជ្រាវនៃ RUSI ក្នុងទីក្រុងឡុងដ័បាននិយាយ លោកបានប្រៀបធៀបសមរភូមិទៅនឹងការប្រយុទ្ធដ៏ធំដែលដណ្តើមបានទឹកដីដ៏តិចតួចដែលជាចរិតនៃសង្រ្គាមលោកលើកទី១។