BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Putin ប្រាប់ទីក្រុងKyivថា៖ ទទួលយកសំណើររបស់យើង ឬក៏ចាំទទួលនូវភាពអាក្រក់អាក្រីជាងនេះទៅទៀត ?

ថ្ងៃចន្ទ, 11 ខែកក្កដា 2022 10:58  គុន ច័ន្ទរដ្ឋា

2022-07-11 10.55.59 (1)

EuroNews-

លោកប្រធានាធិបតីរុស្សី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានទីក្រុង Kyiv ថា ពួកគេគួរតែទទួលយកយ៉ាងឆាប់រហ័សបំផុត នូវសំណើររបស់ទីក្រុងមូស្គូឬក៏រង់ចាំទទួលនូវភាពអាក្រក់អាក្រីជាងនេះទៅទៀត ដោយលោកបានបន្ថែមថា ដែលជាប្រផ្នូលគឺថារុស្សីទើបតែចាប់ផ្តើមនូវសកម្មភាពរបស់ខ្លួននៅក្នុងអ៊ុយក្រែនតែប៉ុណ្ណោះ។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយ ជាមួយមេដឹកនាំរដ្ឋសភាដែលគ្រប់គ្រងដោយវិមានក្រឹមឡាំង Putin បានចោទប្រកាន់ក្រុមបស្ចឹមប្រទេស ថាបានចាក់សាំងបន្ថែមនូវអរិភាព ដោយចោទថា "លោកខាងលិចចង់ប្រយុទ្ធជាមួយនឹងយើងរហូតដល់ ប្រជាពលរដ្ឋអ៊ុយក្រែននៅសល់តែមួយនាក់"។

"នេះគឺជាសោកនាដកម្មសំរាប់ប្រជាជាតិអ៊ុយក្រែន ប៉ុន្តែវាទំនងជានឹងឆ្ពោះទៅរកទិសដៅហ្នឹងហើយ" លោកបន្ថែម។ Putin បានប្រកាសថា រុស្សីបានប្រុងប្រៀបរួចជាស្រេចដើម្បីនឹងអង្គុយចរចារនិងជជែកដើម្បីបញ្ចប់នូវការប្រយុទ្ធ ដោយនិយាយថា "អ្នកទាំងឡាយណាដែលបដិសេធក្នុងការធ្វើដូច្នេះគួរតែដឹងថា សង្រ្គាមកាន់តែបន្តយូរទៅវានឹងរិតតែពិបាកសំរាប់ពួកគេក្នុងការធ្វើទំនាក់ទំនងជាមួយយើង" យើងបានលឺថា "ពួកគេចង់ផ្ចាញ់យើងនៅលើសមរភូមិ" លោកនិយាយ "សូមឲ្យពួកគេព្យាយាមចុះ"។ វិមានក្រឹមឡាំងកាលពីពេលមុនបានទាមទារឲ្យទីក្រុង Kyiv ទទួលស្គាល់នូវបូរណភាពដែនដីរបស់រុស្សីនៅលើឧបទ្វិប Crimea  ដែលបានភ្ជាប់យកតាំងពីឆ្នាំ២០១៤ក៏ដូចជាទទួលស្គាល់ផងដែរនូវឯករាជ្យភាពរបស់ក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សីនៅតំបន់ភាគខាងកើតអ៊ុយក្រែន។

ទីក្រុងមូស្គូក៏បាននិយាយផងដែរកាលពីអតីតកាលថា ខ្លួនរំពឹងថាអ៊ុយក្រែននឹងឱនក្បាលចុះចំពោះស្ថានភាពដែលកំពុងកើតមាននៅលើទឹកដីរបស់ខ្លួន ដែលជាការនិយាយយោងទៅរកទឹកដីរបស់ខ្លួនដែលបានចូលកាន់កាប់ចាប់តាំងពីរុស្សីបានចូលទៅក្នុងអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈ។ បន្ទាប់ពីបរាជ័យក្នុងការប៉ុនប៉ងកាន់កាប់ទីក្រុង Kyiv នីងទីក្រុងធំៗដ៏ទៃទៀតនៅភាគខាងជើងឆៀងខាងកើតក្នុងពេលថ្មីៗនេះ កងទ័ពរុស្សីបានបង្វែរការចាប់អារម្មណ៍ទៅកាន់តំបន់ឧស្សហកម្មភាគខាងកើត Donbas  ដែលជាកន្លែងពួកក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សីបានប្រយុទ្ធតទល់នឹងកងទ័ពអ៊ុយក្រែនតាំងពីឆ្នាំ២០១៤ ។

ក្នុងសប្តាហ៏ថ្មីៗនេះ យោធារុស្សីបានអះអាងថាបានចូលកាន់កាប់ខេត្ត Luhansk ដែលជាខេត្តមួយក្នុងតំបន់ Donbas  និងថាកំពុងតែប្រុងប្រៀបរៀបចំបើកការវាយលុកទៅលើខេត្តទី២នៅក្នុងតំបន់នោះទៀត Donetsk ។ ទីក្រុងមូស្គូរំពឹងថានឹងព្យាយាមកាត់ផ្តាច់អ៊ុយក្រែនចេញពីឆ្នេរនៃសមុទ្ទខ្មៅដែលតភ្ជាប់ផ្លូវទាំងអស់ទៅកាន់ព្រំប្រទល់ប្រទេសរ៉ូម៉ានី។ បើសិនជាបានទទួលជោគជ័យ វានឹងក្លាយទៅជាការកំទេចសេដ្ឋកិច្ចរបស់អ៊ុយក្រែន និងបង្កើតបាននូវច្រកល្បៀងសំរាប់ក្រុមបំបែកខ្លួននៅ Moldova ក្នុងតំបន់ Transnitria ដែលជាកន្លែងដែលយោធារុស្សីបានរក្សារកងកម្លាំងខ្លួននៅទីនោះ។ Putin បានបន្ថែមថា លោកខាងលិចបានព្យាយាមប្រើប្រាស់ទំនាស់នៅក្នុងអ៊ុយក្រែនដើម្បីឲ្យរុស្សីឯកោនិងធ្លាក់ចុះខ្សោយ។


ថ្ងៃចន្ទ, 11 ខែកក្កដា 2022 10:58  គុន ច័ន្ទរដ្ឋា