The Sun-
Vladimir Putin បានបន្សល់ទុកទាហានរុស្សីចំនួន២០,០០០នាក់ ឲ្យនៅតែលតោលក្នុងការដកថយតាមក្បួនយុទ្ធសាស្រ្ត បន្ទាប់ពីទីក្រុង Kyiv បានផ្តាច់ស្ពានដ៏សំខាន់ដែលជាយុទ្ធសាស្ត្រនៅក្នុងភាគខាងត្បូងនៃប្រទេសគឺទីក្រុង Kherson មន្ត្រីអ៊ុយក្រែនបានអះអាង។ ទាហានត្រូវបានគេជឿជាក់ថា ត្រូវបានកាត់ផ្តាច់ចេញពីកងវរសេនាតូចរបស់គេ និងចរន្តផ្គត់ផ្គង់ដ៏សំខាន់ បន្ទាប់ពីមីស៊ីលរបស់អ៊ុយក្រែន បានវាយប្រហារចូលទៅក្នុងតំបន់នោះទាំងយប់។ Vitally Kim អភិបាលស្រុក Mykolaiv បានអះអាងថា ទីបញ្ជាការទាំងមូលនៃកងទ័ព Mad Vlad ត្រូវបានដកថយចេញពីតំបន់ភាគខាងលិចនៃទន្លេ Dnipro ដោយការវាយបករបស់កងទ័ពអ៊ុយក្រែន។
លោកបាននិយាយថា ទាហានប្រហែលជា២០,០០០នាក់ ឬក៏ច្រើនជាង ត្រូវបានបោះបង់ចោលដោយមេបញ្ជាការ និងបានស្ថិតនៅឯកាដោយគ្មានស្បៀងបន្ទាប់ពីស្ពានត្រូវបានកាត់ផ្តាច់ ដោយយោធាអ៊ុយក្រែនកាលពីម្សិលម៉ិញ។ បង្ហោះតាមតេលេក្រាមរបស់លោក Kim បាននិយាយថា "លោកមានអារម្មណ៍សោកស្តាយបន្តិច" ប៉ុន្តែមិនច្រើនពេកទេចំពោះសកម្មភាពភ្លីភ្លើ ក្នុងការរត់ចោលភាគខាងស្តាំនៃទន្លេ Dnipro ដែលជាពាក្យសំដីប្រមាថចំពោះកងទ័ពរុស្សី។ “មេបញ្ជាការទាំងអស់ប្រមូលគ្នាទៅនៅម្តុំផ្នែកផ្សេងពីពលទាហាន”។
ទីក្រុងមូស្គូបានចូលកាន់កាប់ទីក្រុងភាគខាងត្បូង Kherson ចាប់តាំងពីដំបូងនៅក្នុងសង្រ្គាម ពេលដែលកងទ័ពរបស់គេបានបើកការវាយប្រហារចូលមកពីខាង Crimea និងបានតភ្ជាប់ជាមួយក្រុមបំបែករដ្ឋ ក្នុងភាគខាងកើតអ៊ុយក្រែន។ អ្នកវិភាគយោធាបានអះអាងថា នៅក្នុងពេលដែល MadVlad បានបញ្ជាឲ្យកងទ័ពរបស់គាត់ រុលទៅភាគខាងលិចនៃទីក្រុងកំពង់ផែ Odessa និង Moldova ដែលជាកន្លែង ដែលពួកគេអាចនឹងបង្កើតនូវស្ពានដី និងកាត់ផ្តាច់អ៊ុយក្រែនពីសមុទ្ទខ្មៅ។ Kherson គីជាទីក្រុងនៃតំបន់តែមួយដែលធ្លាក់ចូលទៅក្នុងកណ្តាប់ដៃនៃពួកឈ្លានពាន ដែលអាចរុស្សីធ្វើសកម្មភាពក្នុងការតភ្ជាប់ទៅតំបន់ជិតខាងយ៉ាងងាយស្រួល។
ក្រសួងការពារជាតិអង់គ្លេស បាននិយាយថា ស្ពានដែលជាផ្លូវសំខាន់២សំរាប់រុស្សីដើម្បីកាន់កាប់ទីកន្លែងនៅ Kherson ឥឡូវនេះកំពុងតែប្រើការលែងកើតហើយ ដើម្បីធ្វើការផ្គត់ផ្គង់នូវចរន្តភ័ស្តុតាងដ៏សំខាន់សំរាប់រុស្សី។ មន្ត្រីតំបន់ Sergei Khan បាននិយាយថា មធ្យោបាយតែមួយគត់របស់រុស្សី ដើម្បីរត់គេចគឺមានតែមួយគត់គឺ ប្រើស្ពានពោងដើម្បីឆ្លងកាត់ទន្លេ ប៉ុន្តែប្រហែលជាមិនអាចនឹងគ្រប់គ្រាន់ សំរាប់សេចក្តីត្រូវការរបស់គេទេ។ ការបំផ្លាញស្ពានអាចនឹងនិយាយបានថា នឹងបញ្ចប់នូវទាហានរបស់រុស្សីនៅប៉ែកខាងលិចនៃទន្លេ Dnipro ក្រុមអ្នកស្រាវជ្រាវនៃវីទ្យាស្ថានក្នុងការសិក្សានៃសង្រ្គាមបានអះអាង៕