BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកគាំទ្រ Putin ជំរុញឲ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការបំផ្ទុះស្ពាន Kerch

ថ្ងៃអាទិត្យ, 09 ខែតុលា 2022 08:51  គុន ច័ន្ទរដ្ឋា

photo_2022-10-09_02-03-05

Politico-Kyiv-

ការឆេះយ៉ាងត្រគោលក្នុងការបំផ្ទុះស្ពាន Kerch កាលពីថ្ងៃសៅរ៍បានក្លាយជាឈ្នួនបន្ទរឲ្យមានការអំពានាវក្នុងការឆ្លើយតបដោយច្រងេងច្រង៉ាងមួយប្រឆាំងទៅនឹងអ៊ុយក្រែននៅក្នុងចំណោមមន្ត្រីសាធារណៈដែលគាំទ្រលោកប្រធានាធិបតី Vladimir Putin។ ការអំពាវនាវនេះបានបង្កើននូវសម្ពាធនិយោបាយទៅលើ​Putin ដែលបាននិយាយកាលពីខែកញ្ញាថា ទីក្រុងមូស្គូបានប្រុងប្រៀបរួចជាស្រេចនឹងប្រើរាល់មធ្យោបាយដែលខ្លួនមាន ដើម្បីការពារប្រទេសនិងប្រជាជនរបស់ខ្លួន "បើសិនជាប្រទេសរងនូវការគំរាមកំហែង" "នេះមិនមែនជាការនិយាយកម្លាចទេ Putin បានបន្ថែម ដោយបានថ្លែងនៅក្នុងអម្លុងពេលនៃការប្រកាសការធ្វើកំណែនកងទ័ពបម្រុងចំនួន ៣០០,០០០នាក់ សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។

ការធ្វើសុន្ទរកថារបស់លោក បានជំរុញឲ្យមានការប៉ាន់ស្មានក្នុងចំណោមអ្នកគាំទ្រលោកខាងលិចអំពីការដាក់ពង្រាយដែលអាចធ្វើទៅបាននូវអាវុធនុយគ្លេអ៊ែរជាយុទ្ធសាស្ត្រប្រឆាំងនឹងកងកំលាំងអ៊ុយក្រែន ក្នុងករណីដែលទីក្រុង Kyiv បានទទួលជោគជ័យក្នុងការវាយបករបស់គេក្នុងទឹកដីចំនួន៤តំបន់ ដែលប្រកាសភ្ជាប់ជាផ្លូវការដោយវិមានក្រឹមឡាំង ឬក៏បើសិនជាអ៊ុយក្រែនប៉ុនប៉ងក្នុងការចាប់យក Crimea ត្រឡប់មកវិញ។ ទីក្រុង Kyiv មិនបានអះអាងក្នុងការទទួលខុសត្រូវចំពោះការផ្ទុះនៅលើស្ពាននោះទេ។ Sergei Markov អ្នកនិយោបាយម្នាក់ដែលមានទំនាកទំនងជាមួយវិមានក្រឹមឡាំងនិងជាអតីតសមាជិកសភាជាមួយនិងគណបក្សរួបរួមរបស់ Putin ជឿថានេះគឺជាការវាយប្រហារភេវរកម្ម។

នៅលើស្ពាន Kerch វាជាភ័ស្តុតាងបញ្ជាក់ថា "សហរដ្ឋអាមេរិកនិងរបបអាយ៉ងអ៊ុយក្រែននឹងជាន់បន្ទាត់ក្រហមបន្ថែមហើយបន្ថែមទៀត"។ "គ្មានចម្លើយពីរុស្សី ? ទោះបីជាមានបន្ថែមទៀតក៏ដោយ " លោកសសេរនៅលើប្រព័ន្ធផ្ស័ព្វផ្សាយសង្គម ទាមទារឲ្យមានការឆ្លើយតបយ៉ាងស្វិតស្វាញពីទីក្រុងមូស្គូ។ Konstantinos Dolgo ដែលជាសមាជិកជាន់ខ្ពស់ម្នាក់នៃសភារុស្សី ក៏បាននិយាយពីការផ្ទុះផងដែរថាជា "ការវាយប្រហារភេវរកម្ម" និង "ជាការដែលបញ្ចេញឲ្យឃើញដ៏គួរឲ្យភ័យខ្លាចមួយទៀតនៃប្រភពភេវរករដែលជាកូនជឹងរបស់របស់របបទីក្រុង Kyiv "។ ដោយនិយាយយោងទៅរក លោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky Delgo បាននិយាថា "ភេវរករត្រូវតែចាត់ទុកវាឲ្យច្បាស់លាស់"។

Rodin Miroshnik ដែលជាតំណាងឲ្យទីក្រុងមូស្គូរហូតមកដល់ពេលថ្មីៗនេះនៃសាធារណរដ្ឋប្រជាមានិតុ Luhansk ដែលគាំទ្រដោយរុស្សី បានសសេរនៅលើប្រព័ន្ធផ្ស័ព្វផ្សាយសង្គមថា "ស្ពានអ៊ុយក្រែនដែលគ្មានការខូចខាត នៅលើដងទន្លេ Dnipro មើលទៅគួរឲចង់សើច បើប្រៀបទៅនឹងការធ្លាក់ចូលទឹកនៃស្ពានដែលផ្ទុះឆេះនៅ Crimea ។ ការខូចខាតស្ពាន Kerch ដែលតភ្ជាប់ពីពីរុស្សីទៅ Crimea ឧបទ្វីបដែលភ្ជាប់ដោយខុសច្បាប់ដោយរុស្សីចាប់តាំងពីឆ្នាំ ២០១៤ មិនត្រឹមតែមានបញ្ហាដល់រុស្សីក្នុងការផ្គត់ផ្គង់បរិក្ខារនិងគ្រឿងអាវុធដល់អង្គភាពរុស្សីនៅក្នុងភាគខាងត្បូងអ៊ុយក្រែននោះទេ វាជាការអាម៉ាស់យ៉ាងធ្ងន់ធ្ងរសម្រាប់ Putin​ នៅក្នុងថ្ងៃកំណើតរបស់លោកផងដែរ។


ថ្ងៃអាទិត្យ, 09 ខែតុលា 2022 08:51  គុន ច័ន្ទរដ្ឋា