France24-
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Tokayev បានជូនព័ត៌មានលំអិតទៅឲ្យ Putin អំពីស្ថានការណ៍នៅក្នុងប្រទេស ដោយបញ្ជាក់ថាវាកំពុងតែវិវត្តន៍ទៅរកស្ថិរភាព។ Tokayev ក៍បានថ្លែងអំណរគុណផងដែរចំពោះ អង្គការសន្ធិសញ្ញាសន្តិសុខរួម CSTO ដែលជាសម្ព័ន្ធមិត្តយោធានិងជាពិសេសរុស្សីក្នុងការជួយបង្រ្កាបហ្វូងបាតុករដែលបានបែកខ្ញែកគ្នាក្នុងសប្តាហ៍នេះ។ លោកប្រធានាធិបតីបានផ្លាស់ប្តូរទស្សនៈគ្នាក្នុងការចាត់វិធានការដើម្បីធ្វើឲ្យមានរបៀបរៀបរយឡើងវិញក្នុង Kazakhstan ,វិមានក្រឹមឡាំងបាននិយាយ។
មេដឹកនាំទាំង២បានសន្យាថានឹងនៅតែធ្វើទំនាក់ទំនងជាប្រចាំ និងបានរៀបចំនូវការប្រជុំ CSTO តាមរយៈការប្រជុំតាមវីឌីអូក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រឹមឡាំងបានបន្ថែម។ ក្នុងការដែលគេមើលឃើញថាជាប្រទេសដែលមានស្ថិរភាពយូរជាងគេក្នុងចំណោម៥ប្រទេសនៃអតីតសហភាពសូវៀតនៅក្នុងអាស៊ីកណ្តាល Kazakhstan បានធ្លាក់ចូលទៅក្នុងភាពវឹកវរក្នុងសប្តាហ៍នេះ ដែលជំរុញឲ្យ Tokayev អំពាវនាវឲ្យកងទ័ពសម្ព័ន្ធមិត្តដែលដឹកនាំដោយរុស្សីចូលមកធ្វើអន្តរាគមន៍។
បន្ទាប់ពីមានអំពើហឹង្សារអស់រយៈពេលប៉ុន្មានថ្ងៃ ភាពស្ងប់ស្ងាត់បានវិលត្រឡប់ជាបន្តបន្ទាប់មកវិញក្នុង Kazakhstan កាលពីថ្ងៃសៅរ៍ ,អតីតប្រធានាធិបតី Kazakhstan លោក Nursultan Nazabrayev បានអំពាវនាវឲ្យប្រជាពលរដ្ឋគាំទ្ររដ្ឋាភិបាលដើម្បីប្រឈមនឹងវិបត្តិនេះ។ នៅក្នុងទីក្រុងដ៏ធំជាងគេ Almaty ភាពស្ងប់ស្ងាត់ដ៍គួរឲ្យខ្លាចបានរើបឡើងវិញនិងមានប្រជាពលរដ្ឋខ្លះដ៏តិចតួចបានចេញមកតាមដងផ្លូវ។ ក្រុមយោធាបានបន្តយាមល្បាតនៅទីលានស្ថិតនៅទល់មុខនឹងសាលាក្រុងដែលត្រូវបំផ្លិចបំផ្លាញដោយហ្វូងបាតុករដោយការដុតបំផ្លាញ។
ពួកយោធាបានធ្វើការបាញ់ព្រមាននៅពេលណាដែលអ្នកធ្វើដំណើរយឺតយ៉ាវមិនយកចិត្តទុកដាក់ចំពោះបទវិន័យ ដោយបញ្ជាឲ្យនៅឆ្ងាយពីប៉ុស្ត៍យាមល្បាត។ មិនមានសញ្ញានៃការប្រយុទ្ធគ្នាថ្មីៗនោះទេ ប៉ុន្តែមន្ត្រីម្នាកដែលចូលនិវត្តិន៍. Leonid Kiselyev អាយុ ៦៨ឆ្នាំនបាននិយាយថា រថយន្តរបស់លោកត្រូវបានបាញ់ដោយគ្រាប់កាំភ្លើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ខណៈដែលលោកបានបើកបរកាត់សាលាក្រុង ដោយបានចង្អុលបង្ហាញស្នាមគ្រាប់នៅកន្លែងដាក់ឥវ៉ាន់ក្នុងរថយន្ត។