BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Putin សុំទោសអ៊ីស្រាអែលចំពោះសម្តីរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ខ្លួនថា Hitler ជាជនជាតិជ្វីប

ថ្ងៃសុក្រ, 06 ខែឧសភា 2022 12:11  គុន ច័ន្ទរដ្ឋា

2022-05-06 12.08.17 (1)

Times of Israel-

នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្សី Vladimir Putin បានធ្វើការសុំទោសចំពោះលោកនាយករដ្ឋមន្ត្រីអុីស្រាអែល Nafitali Benner ចំពោះការធ្វើអត្ថាធិប្បាយដែលបង្ករអន្តរាយដោយមន្ត្រីការទូតជាន់ខ្ពស់នៃវិមានក្រឹមឡាំងកាលពីដើមសប្តាហ៍នេះ ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយ។ ការធ្វើអត្ថាធិប្បាយដោយលោករុដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Serey Lavrov  ដែលបានអះអាងថា Adolf Hitler មានឈាមជ័រជា ជនជាតិជ្វីប និងការឆ្លើយឆ្លងពាក្យសំដីទៅវិញទៅមករវាងអុីស្រាអែលនិងរុស្សី បានធ្វើឲ្យមានមានប្រទាំងប្រទឹសខាងការទូតរវាងប្រទេសទាំង២ចាប់តាំងពីរុស្សីបានឈ្លានពានប្រទេសអ៊ុយក្រែន។

“លោកនាយករដ្ឋមន្ត្រីបានទទួលយកការសុំទោសរបស់លោកប្រធានាធិបតី Putin អំពីការធ្វើអត្ថាធិប្បាយដោយលោក Lavrov និងបានថ្លែងអំណរគុណចំពោះការបំភ្លឺនៃទស្សនៈរបស់លោកប្រធានាធិបតីអំពីជនជាតិជ្វីបនិងការចងចាំនៃមហន្តរាយ” ការិយាល័យរបស់លោក Benetton បាននិយាយ។វិមានក្រឹមឡាំងបាននិយាយថា លោក Putin បានសន្ទនាជាមួយនឹងលោក Benetton អំពីការចងចាំជាប្រវត្តិសាស្ត្រ មហន្តរាយនិងស្ថានការណ៍នៅអ៊ុយក្រែន ដោយមិនបាននិយាយអំពីការសុំទោស។

Bennett’s បានសំណូមពេរផងដែរចំពោះ Putin ដើម្បីពិនិត្យមើលឡើងវិញនូវជំរើសមនុស្សធម៌ ក្នុងការជំលៀសក្នុងទីក្រុង Mariopol នៃអ៊ុយក្រែន។ "សំណូមពរបានលេចចេញមកបន្ទាប់ពីការរសន្ទនារបស់ Benetton ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Zelensky កាលពីម្សិលម៉ិញ" ការិយាល័យរបស់ Benette បាននិយាយ។ Putin បាននិយាយថា កងកម្លាំងរុស្សីនឹងអនុញ្ញាត្តឲ្យមានការជំលៀសជនស៊ីវិល ការិយាល័យលោក Benette បាននិយាយ។កាលពីព្រឹកថ្ងៃព្រហស្បតិ៍ Putin បានបញ្ជូនសារទៅកាន់លោកប្រធានាធិបតី Isaac Herzegovina ដើម្បីអបអរសាទរលោកនៅចំថ្ងៃប្រារព្ធនូវទិវាឯករាជ្យរបស់អុីស្រាអែល។

“ខ្ញុំមានជំនឿថា ទំនាក់ទំនងរុស្សី-អុីស្រាអែលដែលឈរនៅលើគោលការណ៍នៃមិត្តភាពនិងគោរពគ្នាទៅវិញទៅមកនិងបន្តនូវការអភិវឌ្ឍន៍សំរាប់ផលប្រយោជន៍នៃប្រជាពលរដ្ឋនិងចំណូលចិត្តនៃការពង្រឹងនូវសន្តិភាពនិងសន្តិសុខនៅក្នុងមជ្ឍឺមបូព៌ា” Putinនិយាយ ដោយយោលទៅតាមការិយាល័យ Herzog។ នៅក្នុងការសន្ទនា Benette បានថ្លែងអំណរគុណក្នុងថ្ងៃឯករាជ្យរបស់អុីស្រាអែល។ ទូរទស្សន៍ប៉ុស្ត៍លេខ១២បានរាយការណ៍ថា Benette បានទូរស័ព្ទហៅ Putin ហើយលោក Putin បានធ្វើការសុំទោសលោក។


ថ្ងៃសុក្រ, 06 ខែឧសភា 2022 12:11  គុន ច័ន្ទរដ្ឋា