Jakarta-
ឥណ្ឌូណេស៊ីប្រឈមមុខទៅនឹងការប្រឆាំងរបស់សហរដ្ឋអាមេរិក ដែលបានអញ្ជើញលោកប្រធានាធិបតីរុស្សី Vladimir Putin ចូលរួមប្រជុំក្នុងកិច្ចប្រជុំG-20 ដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិការ ដែលក្នុងនោះមានការអញ្ជើញលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ផងដែរ លោកប្រធានាធិបតី Joko Widodo បាននិយាយកាលពីថ្ងៃសុក្រ។ ទីក្រុង Jakarta ដែលជាម្ចាស់ផ្ទះនិងជាប្រធានប្តូរវេននៃG-20 ក្នុងឆ្នាំនេះ បានទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីសំណាក់លោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីផាត់ចោលរុស្សីបន្ទាប់ពីមានការឈ្លានពានប្រទេសអ៊ុយក្រែន ប៉ុន្តែមានការជំទាស់ថាត្រូវតែនៅកណ្តាល។
"ខ្ញុំបានអញ្ជើញលោកប្រធានាធិបតី Zelensky ឲ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលG-20" លោក Widodo បាននិយាយ ដោយបានមានយោបល់ថាការសម្របសម្រួលមួយត្រូវបានយល់ព្រមដោយសារតែមានសម្ពាធពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden និងអ្នកដ៏ទៃទៀតដើម្បីអនុញ្ញាតិឲ្យលោកប្រធានាធិបតីអ៊ុយក្រែនចូលរួមផងដែរដើម្បីឲ្យមានតុល្យភាព។ Putin បានបញ្ជាក់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយ Widodo ថាលោកនឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនោះ ដែលនឹងធ្វើឡើងនៅកោះបាលី លោកប្រធានាធិបតី៌ណ្ឌូណេស៊ីបាននិយាយនៅក្នុងសុន្ទរកថាមួយ។
រុស្សីគឺជាសមាជិកG-20 ខណៈដែលអ៊ុយក្រែនមិនមែនជាសមាជិកនោះទេ។ រដ្ឋការលោក Biden បាននិយាយយ៉ាងច្បាស់អំពីជំហររបស់ខ្លួនចំពោះការអញ្ជើញលោកប្រធានាធិបតីរុស្សីឲ្យចូលរួមកាលពីថ្ងៃសុក្រ។ លោកប្រធានាធិបតីបានបញ្ជាក់ជាសាធារណៈនូវការប្រឆាំងរបស់លោកចំពោះការចូលរួមរបស់លោកប្រធានាធិបតី Putin នៅក្នុងកិច្ចប្រជុំG-20។ "យើងបានស្វាគមន៍លោកប្រធានាធិបតីអ៊ុយក្រែនក្នុងការចូលរួម" អ្នកស្រី Psaki អ្នកនាំពាក្យសេតវិមានបានស្វាគមន៍បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ិនតោន។
“យើងបានបញ្ជូនទស្សនៈរបស់យើងថា យើងមិនគិតថារុស្សីគួរចូលរួមជាផ្នែកមួយជាសាធារណៈឬឯកជន” អ្នកស្រីបាននិយាយប្រាប់អ្នកយកព័ត៌មាន ដោយបានបន្ថែមថាទីក្រុងវ៉ាស៊ិនតោនយល់ថាការអញ្ជើញនេះបានចេញតាំងពីមុនមានការឈ្លានពានមកម្លេះ "សហរដ្ឋអាមេរិកបន្តជឿជាក់ថាវាមិនមែនជារឿងធម្មតានោះទេក្នុងការដែលឲ្យរុស្សីចូលរួមជាមួយនឹងសហគមន៍អន្តរជាតិឬក៏វិទ្យាស្ថានអន្តរជាតិ" អ្នកនាំពាក្យរងនៃក្រសួងការបរទេស Jalina Porte បានប្រាប់អ្នកយកព័ត៌មាននៅពេលដែលគេសួរអំពីការអញ្ជើញ។ លោកស្រីមិនបានធ្វើអត្ថាធិប្បាយទេ នៅពេលដែលសួរថាតើសហរដ្ឋអាមេរិកនឹងនៅតែចូលរួមឬយ៉ាងណា៕