BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Putin បដិសេធនូវសំណើររបស់ Edorgan ក្នុងការដកចេញនូវអំណាចវេតូរបស់សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សារ អ.ស.ប.

ថ្ងៃសុក្រ, 22 ខែតុលា 2021 10:54  គុន ច័ន្ទរដ្ឋា

ប្រធានាធិបតីរុស្សី Vladimir Putin បានបដិសេធកាលពីថ្ងៃព្រហស្បត៍នូវសំណើររបស់សមភាគីទួរគីរបស់លោក គឺលោក Recep Tayyip Edorgan  ដើម្បីដកចេញនូវអំណាចវេតូ របស់សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ដោយបាននិយាយថានឹងធ្វើឲ្យអង្គការនេះក្លាយទៅជាក្លិបសំរាប់ពិភាក្សារគ្នា។
“ បើសិនជាយើង ដកចេញនូវសិទ្ធវេតូរបស់សមាជិកអចិន្ត្រៃយ៍ អ.ស.ប. នឹងស្លាប់នៅក្នុងថ្ងៃជាមួយគ្នា “ វានឺងក្លាយទៅជាសម្ព័ន្ធនៃប្រជាជាតិ ។ វានឹងក្លាយទៅជាវេទិការសំរាប់ជជែកគ្នាដ៏សាមញ្ញមួយ ទីភ្នាក់ងារព័ត៌មានRT បានដកស្រង់ប្រសាសន៍របស់លោក Putin ។

សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សារសន្តិសុខអ.ស.ប. រួមមាន ចិន បារាំង រុស្សី អង់គ្លេសនិងអាមេរិក ។ក្នុងអម្លុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេស អង់ហ្គោឡា , Edorgan បាននិយាយកាលពីថ្ងៃច័ន្ទថា “ ពិភពលោកមានទំហំធំជាង៥ប្រទេស ,សព្វថ្ងៃនេះ យើងកំពុងតែប្រឈមនិងធ្វើការតស៊ូប្រឆាំងទៅនឹងភាពអយុត្តិធម៌នៅក្នុងប្រព័ន្ធនៃពិភពលោក “ យើងជំទាស់ទៅនឹងវាសនានិងការសណ្តោសប្រោសប្រណីរបស់មនុស្សជាតិដែលមិនអាចនិងមិនគួរទុកឲ្យស្ថិតនៅក្នុងកណ្តាប់ដៃនៃប្រទេសមួយក្តាប់តូច  ដែលជាអ្នកទទួលបាននូវជ័យជំនះក្នុងសង្រ្គាមលោកលើកទី២នោះទេ “។

“វាមិនអាចទៅរួចនោះបើសិនជាយើងគិតថា ស្ថាបត្យកម្មនៃសន្តិសុខពិភពលោកនៅតែដដែល ខណៈដែលពិភពលោកកំពុងមានការផ្លាស់ប្តូរ “Edorgan បាននិយាយ ។ Putin បាននិយាយថា លោកយល់អំពីហេតុអ្វីដែលលោក Edorgan ចង់ឲ្យអំណាចវេតូរបស់សមាជិអចិន្ត្រៃយ៍ត្រូវបានដកចេញ “ ពីព្រោះលោកជឿថា ,ក្នុងការបង្ហាញនូវគ្រប់រូបភាព,ទួរគីក៏អាចជាសមាជិកមួយដែរនៅក្នុងក្រុមប្រឹក្សារសន្តិសុខជាតិ  ប៉ុន្តែមិនមែនសំរាប់យើង សំរាប់រុស្សីជាអ្នកសម្រេចនោះទេ ,រឿងនេះត្រូវតែសម្រេចនៅក្នុងតំណាក់កាលជាបន្តរបន្ទាប់នៃការព្រមព្រៀងជាឯកច្ឆ័ន្ទមួយនៅពេលដែលយើងត្រូវកំណត់ឬដោះស្រាយរឿងដូចនេះ”។

photo_2021-10-22_10-50-11


 


ថ្ងៃសុក្រ, 22 ខែតុលា 2021 10:54  គុន ច័ន្ទរដ្ឋា