France24-
ប្រធានាធិបតីរុស្សី Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បត៍ថា លោកមើលឃើញថាមិនត្រូវការជជែកជាមួយនឹងលោកប្រធានាធិបតី Joe-Biden ទេ ខណៈដែលភាពតានតឹងជាមួយទីក្រុងវ៉ាស៊ិនតោនមានភាពជូរចត់នៅលើរឿងចម្រូងចម្រាស់ជាច្រើន ជាពិសេសគឺរឿងដែលរុស្សីឈ្លានពានអ៊ុយក្រែន។ "យើងគួរតែសួរគាត់ថាតើគាត់បានប្រុងប្រៀបហើយឬនៅដើម្បីជួបជជែកជាមួយខ្ញុំឬអត់? ខ្ញុំមិនគិតថាគួរតែមានការជួបគ្នានោះទេ និយាយដោយស្មោះត្រង់" Putin បាននិយាយ។ នៅពេលដែលសួរថាតើនឹងមានការជួបប្រជុំជាមួយ Biden នៅក្រៅកិច្ចប្រជុំ កំពូល G-20 ក្នុងខែវិច្ឆិការដែរឬទេ។
លោកបានបន្ថែមថាការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលដែលធ្វើជាម្ចាស់ផ្ទះដោយឥណ្ឌូណេស៊ីនៅមិនទាន់បានសម្រេចនៅឡើយទេ ទោះជាយ៉ាងណាក៏ដោយលោកនិយាយថា “រុស្សីនឹងចូលរួម” ថ្លែងកាលពីដើមសប្តាហ៍នេះ Biden បាននិយាយថាលោកគ្មានបំណងនឹងជួបជាមួយ Putin ទេ ប៉ុន្តែក៏មិនបានបដិសេធដែរដោយនិយាយថាបើសិនជា Putin ចង់ជួបលោក “វាអាស្រ័យនៅលើ Putin”។ កាលពីថ្ងៃសុក្រសហរដ្ឋអាមេរិក បានព្រមានថាគេអាចនឹងដាក់ទណ្ឌកម្មទៅលើមនុស្ស ប្រទេស និងក្រុមហ៊ុនដែលបានផ្តល់សព្វាវុធទៅឲ្យរុស្សី ឬក៏គាំទ្ររោងចក្រយោធារបស់រុស្សី ដោយនិយាយថា អាមេរិកកំពុងតែស្វែងរកនូវសម្ពាធបន្ថែមទៀតដាក់លើទីក្រុងមូស្គូក្នុងការដែលឈ្លានពានអ៊ុយក្រែន។
អនុរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Wally Adeyemo នៅក្នុងការជួបជាមួយមន្ត្រីមកពី៣២ប្រទេសដើម្បីជួបប្រជុំគ្នាជជែកអំពីបញ្ហាទណ្ឌកម្មលើរុស្សី បាននិយាយថា ក្រសួងនឹងចេញនូវទិសដៅនៅថ្ងៃសុក្រដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា ទីក្រុងវ៉ាស៊ីនតោនមានឆន្ទះហើយក៏មានសមត្ថភាពដើម្បីបង្រ្កាបរឿងដូចនេះ។ “នៅព្រឹកនេះ ការិយាល័យរតនាគារត្រួតពិនិត្យលើទ្រព្យសម្បត្តិបានចេញការណែនាំមួយដោយបញ្ជាក់យ៉ាងច្បាស់ថាយើងមានឆន្ទះនិងសមត្ថភាពដាក់ទណ្ឌកម្មទៅលើមនុស្ស ក្រុមហ៊ុនឬក៏ប្រទេសដែលបានផ្តល់នូវគ្រាប់រំសេវទៅកាន់រុស្សីឬក៏គាំទ្រក្រុមហ៊ុនផលិតអាវុធរុស្សី Adeyemo បាននិយាយនៅក្នុងពាក្យសំដីមុនពេលប្រជុំ ដែលនេះគឺជាលើកទី១នៃការជួបជុំដើម្បីការដាក់ទណ្ឌកម្មលើរុស្សី។
Putin បាននិយាយកសាលពីថ្ងៃសុក្រថា នឹងមិនមានផែនការដើម្បីបង្កើននូវកាតព្វកិច្ចយោធាដើម្បីអ៊ុយក្រែនទៀតនោះទេ។ថ្លែងនៅកហនុងសន្នសិទកាសែតនៅ Kazakh នៃទីក្រុង Astana។ Putin បាននិយាយថារុស្សីបានធ្វើអ្វីគ្រប់យ៉ាងត្រឹមត្រូវនិងចំពេល នៅក្នុងអ៊ុយក្រែន ទោះបីជាបរាជ័យក្នុងការផ្តួលរំលំរដ្ឋាភិបាលក្នុងទីក្រុង Kyiv ហើយនឹងបានបាត់បង់ការកាន់កាប់ទឹកដីក្នុងរយះពេលប៉ុន្មានសប្តាហ៍មកនេះ។ "អ្វីដែលកើតឡើងក្នុងពេលនេះ គឺវាមិនមែនជារឿងដែលត្រូវសប្បាយចិត្តនោះទេ ប៉ុន្តែអ្វីទាំងអស់វាដូចគ្នា បើសិនជារុស្សីមិនវាយប្រហារលើអ៊ុយក្រែនក្នុងខែកុម្ភះនោះទេ យើងក៏ស្ថិតនៅក្នុងស្ថានភាពដូចគ្នា ដូច្នេះលក្ខ័ណវាអាក្រក់អាក្រីណាស់សំរាប់យើង” លោកនិយាយ៕