Coindesk-
ប្រធានាធិបតីរុស្សី Vladimir Putin បានចុះហត្ថលេខាលើក្រិត្រទទួលស្គាល់នូឯករាជ្យភាពនៃសាធារណរដ្ឋប្រជាជន Donetsk និង Luhansk ដែលតំបន់ទាំង២នេះគឺជាទឹកដីរបស់អ៊ុយក្រែននៅតំបន់ខាងកើតក្នុងខេត្ត Donbas។ សេតវិមានបានឆ្លើយតបដោយបានសន្យាថានឹងចេញច្បាប់ហាមឃាត់ពលរដ្ឋអាមេរិកមិនឲ្យពាក់ព័ន្ធនឹងវិនិយោគ,ពាណិជកម្ម,និងហិរញ្ញវត្ថុជាមួយនឹងអ្វីដែលគេហៅថា DNR និង LNR។ រដ្ឋការលោក Biden បានព្រមានបន្ថែមទៀតថាវិធានការទាំងអស់នេះវាគ្រាន់តែជាការកំដៅសាច់ដុំសំរាប់ទណ្ឌកម្មដែលមានផែនការរួមគ្នាជាមួយសម្ព័ន្ធមិត្តក្នុងព្រឹត្តិការណ៍ដែលមានការឈ្លានពាន។
ប្រធានគណកម្មាធិការសហគមអឺរ៉ុប លោកស្រី Ursula Von Der Leyen បានហៅទង្វើររបស់រុស្សីថា “ជាការរំលោភទាំងងងើលចំពោះច្បាប់អន្តរជាតិ, អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែននិងកិច្ចព្រមព្រៀង Minsk”។ ទីផ្សារសហរដ្ឋអាមេរិកបានបិទក្នុងថ្ងៃឈប់សំរាក ប៉ុន្តែក្នុងពេលអនាគតវិស័យពាណិជ្ជកម្មអាចនឹងធ្លាក់ចុះបើតាមព័តមានដែលបានទទួល ជាមួយនឹង Nasdaq ចុះ១,៩% និង S&P ចុះ១,២៥%។ បទបញ្ជា នឹងផ្តល់ឲ្យអាជ្ញាធរផងដែរដើម្បីដាក់ទណ្ឌកម្មលើជនទាំងឡាយណាដែលប្រតិបត្តិនៅទីកន្លែងនោះក្នុងអ៊ុយក្រែន។
អ្នកនាំពាក្យសេតវិមាន Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកនឹងប្រកាសក្នុងពេលឆាប់ៗនេះនូវវិធានការណ៍បន្ថែមទៀតដែលពាក់ព័ន្ធទៅនឹងការរំលោភទាំងងងើលរបស់រុស្សីមកលើការប្តេជ្ញាចិត្តអន្តរជាតិ។ ប៉ុន្តែសេតវិមាន បានបន្ថែមថាទណ្ឌកម្មទាំងអស់នេះនឹងមិនដូចការដាក់ទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានព្រមានជាច្រើនសប្តាហ៍រួចមកហើយនោះទេ ដូចជាធ្វើឲ្យរាំងស្ទះវិស័យធនាគារ, មិនឲ្យមានការនាំចូលនូវទំនិញពាក់កណ្តាលសំរេច,ដាក់ទណ្ធកម្មលើPutinនិងអ្នកដែលជាប់ពាក់ព័ន្ធ ,បើសិនជារុស្សីឈ្លានពានអ៊ុយក្រែន។
វិធានការណ៍ទាំងអស់នេះ Psaki និយាយ ចែកដាច់ពីគ្នា ហើយនឹងដាក់បន្ថែមទៀតយ៉ាងឆាប់រហ័ស នូវវិធានការណ៍សេដ្ឋកិច្ចដ៏តឹងរ៉ឹងដែលយើងបានរៀបចំក្នុងការសហប្រតិបត្តិការណ៍ជាមួយសម្ព័ន្ធមិត្តនិងដៃគូរបើសិនជារុស្សីឈ្លានពានអ៊ុយក្រែន។ សហគមអឺរ៉ុបបាននិយាយផងដែរថា នឹងប្រតិកម្មជាមួយនឹងទណ្ឌកម្មប្រឆាំងទៅនឹងអ្នកទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងទង្វើរខុសច្បាប់នេះ ក្នុងការទទួលស្គាល់តំបន់អ៊ុយក្រែន។