ទីភ្នាក់ងារព័ត៌មានរុស្សី RT បានបញ្ចេញនូវរូបភាពនៃការពិភាក្សារគ្នារវាងលោកនាយករដ្ឋមន្ត្រី Naftali Bennett និងលោកប្រធានាធិបតី Vladimir Putin ដោយបានបកស្រាយនូវសារៈសំខាន់មិនត្រឹមតែខ្លឹមសារនៃការជជែកគ្នា ប៉ុន្តែបានបកស្រាយទាំងខ្លឹមសារនៃទស្សនៈនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្សីអំពីតួរនាទីនៃនយោបាយការបរទេសរបស់អុីស្រាអែលនិងរុស្សី។
រឿងដែលសំខាន់សំរាប់ការប្រកួតប្រជែងជាមួយលោកខាងលិច រុស្សីបានព្យួរនូវបេសកកម្មការទូតជាមួយនឹង NATO និងការព្រួយបារម្ភផ្សេងទៀតដែលស្ថិតនៅឆ្ងាយ ឧទាហរណ៍វាមានសំណួរជាច្រើនអំពីរុស្សីក្នុងការប្រើប្រាស់នយោបាយផ្នែកឋាមពលដើម្បីផ្គត់ផ្គង់អឺរ៉ុប។ CNN បាននិយាយថា “ វាមិនអាចប្រកែកបានទេចំពោះរង្វង់ផ្ទៃក្នុងរបស់លោកប្រធានាធិបតី Putin ដែលមានទំនុកចិត្តកាន់តែខ្លាំងនៅក្នុងអម្លុងពេលនេះថាតើតាមរយៈការភ្ជាប់ប្រទេសទៅនឹងផ្នែកដ៏ទែទៀតនៃប្រទេសផ្សេង, គាំទ្ររបបផ្តាច់ការនៅក្នុងសង្រ្គាមបរទេស, ឬបំពុលអ្នកប្រឆាំងនៅក្នុងប្រទេស, ដែលនាំឲ្យវិមានក្រឹមឡាំរបស់ Putin ហាក់ដូចជាមិនអាចស្វែងរកបាននូវតម្លៃបន្ថែមទៀតពីលោកខាងលិចតាមរយៈអាកប្បកិរិយារបស់ខ្លួន។
កាសែតរបស់រុស្សីបានបង្ហាញនូវទឡ្ហីករណ៍របស់ខ្លួន កាលពីថ្ងៃសោរ៍ដោយនិយាយថា សហរដ្ឋអាមេរិកទទួលនូវការបរាជ័យក្នុងការសាកល្បងអាវុធដែលលឿនជាងសំលេង (hypersonic weapons)។ ដែលផ្ទុយទៅនឹងរបាយការណ៍ថាចិនបានសាកល្បងនូវអាវុធដែលលឿនជាងសំលេងមួយ។ ទន្ទឹមគ្នានោះដែរប្រព័ន្ធផ្សព្វផ្សាយរបស់រុស្សីបានរាយការណ៍ថាប្រទេស Kyrgyzstan បានបដិសេធនូវការទទួលយកមូលដ្ឋានទ័ពរបស់អាមេរិកនៅក្នុងទឹកដីរបស់ខ្លួន។ កាសែតនេះក៏បាននិយាយទៀតដែរថា មេដឹកនាំនៃគណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់គាំទ្រគំរោងបំពង់បង្ហូរប្រេង Nord Stream2 របស់រុស្សី, ព្រមទាំងរុស្សីបានធ្វើសមយុទ្ធនាវាជាមួយចិន ,។
ជាការបូកសារុប ជំហររបស់រុស្សីគឺច្បាស់លាស់ណាស់ថាមានការព្រួយបារម្ភអំពី NATO ហើយបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្តល់នូវព័ត៌មានមិនពិតដូចជានិយាយថាអង្គការណាតូបាននឹងកំពុងពង្រាយកងកម្លាំងជាដើម។