Businessinsider-
អាមេរិកបានចាប់បាននូវទំនាក់ទំនងនៃការសន្ទនាគ្នា ដែលបង្ហាញថាមន្ត្រីរុស្សីបានបញ្ចេញនូវការព្រួយបារម្ភថា លោកប្រធានាធិបតី Vladimir Putin មិនបានដឹងពីការលំបាកនិងការបង្ហូរឈាមដែលកើតចេញពីការឈ្លានពានជាទ្រង់ទ្រាយធំរបស់រុស្សីទៅលើអ៊ុយក្រែនអាចទៅជាយ៉ាងណា? CNN រាយការណ៍ដោយបញ្ជាក់ពីការសន្ទនាតាមទូរស័ព្ទជាច្រើនដែលចារកម្មអាមេរិកបានដឹង។
“នៅក្នុងការគណនា យើងមើលឃើញថាវាច្បាស់ណាស់អ្នកខ្លះនៅក្នុងក្រសួងការពារជាតិរុស្សីមិនយល់ច្បាស់អ្វីទៅជាផែនការនៃល្បែងនេះ មន្ត្រីជាន់ខ្ពស់អឺរ៉ុបបានប្រាប់ CNN ដោយបន្ថែមថាមន្ត្រីខ្លះពានមើលឃើញវាជា “ផែនការនៃល្បែងមួយដែលមានការលំបាកណាស់ក្នុងការប្រឈម”។ ប៉ុន្តែសេចក្តីរាយការណ៍ក៏បាននិយាយផងដែរថា មិនមានភ័ស្តុតាងថាមន្ត្រីទាំងនោះប្រឆាំងទៅនឹងផែនការតាមព្រំប្រទល់ឬប្រឆាំងទៅនឹងបញ្ជារបស់លោក។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មន្ត្រីអាមេរិកបាននិយាយថា រុស្សីបានប្រមូលកងទ័ព៧០%នៃកម្លាំងសំខាន់ដើម្បីរៀបចំវាយលុកជាទ្រង់ទ្រាយធំទៅលើអ៊ុយក្រែន តែទោះជាយ៉ាងណាលោកប្រធានសេនាធិការចម្រុះកងទ័ពអាមេរិក ឧត្តមសេនីយ៍ Mark Milley បានផ្តល់យោបល់កាលពីចុងខែមុនថា រុស្សីប្រហែលជាអាចនឹងធ្វើវាជាមួយនឹងអ្វីដែលគេមាននៅនឹងកន្លែង។ ការគណនារបស់មន្ត្រីយោធានិងចារកម្មអាមេរិក បានចង្អុលបង្ហាញថាការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនអាចនឹងនាំឲ្យមានជនរងគ្រោះស៊ីវិលប្រហែល៥០,០០០នាក់, ទីក្រុង Kyiv អាចនឹងធ្លាក់ចូលទៅក្នុងដៃកងទ័ពរុស្សីក្នុងរយៈពេល៣ថ្ងៃ។
ដែលជាលទ្ធផលនឹងអាចមានជនភៀសខ្លួនប្រហែល៥,០០០,០០០ នាក់ បើយោងទៅតាមសេចក្តីរាយការណ៍ពី New York Times និងប្រភពដ៏ទៃទៀត។ រុស្សីដែលបានប្រមូលផ្តុំកងទ័ពប្រហែល ១៣០,០០០ នាក់នៅតាមបណ្តោយព្រំប្រទល់អ៊ុយក្រែន បានច្រានចោលនូវការគណនានេះ។ ភាពឆ្កួតលីលានិងការបន្លាចចេះតែបន្ត តើវានឹងមានរឿងអ្វីកើតឡើងបើសិនជាយើងនិយាយថា សហរដ្ឋអាមេរិកនឹងចាប់យកទីក្រុងឡុងដ៍ក្នុងរយៈពេល១សប្តាហ៍ និងបណ្តាលឲ្យមានជនស៊ីវិល៣០០,០០០នាក់ស្លាប់? ឯកអគ្គរដ្ឋទូតរងរុស្សីប្រចាំ UN Dmitry Polyanskiy និយាយនៅក្នុង Tweet កាលពីថ្ងៃអាទិត្យ៕