RFI-
Putin ជជែកជាមួយប្រធានាធិបតីចិន Xi Jing Ping កាលពីថ្ងៃសុក្រនឹងប្រារព្ធនូវការជួបប្រជុំជាលើកទី១ដោយផ្ទាល់ចាប់តាំងពីឆ្នាំ២០១៩ និងមានបំណងនឹងពង្រឹងចំណងទាក់ទងទីក្រុងមូស្គូជាមួយចិន និងសហការណ៍នៃគោលនយោបាយ ខណៈដែលកំពុងប្រឈមមុខជាមួយបស្ចឹមប្រទេស។ បន្ទាប់មកមេដឹកនាំប្រទេសទាំង២នឹងចូលរួមនៅក្នុងការប្រារព្ធពិធីបើកប្រកួតកីឡាអូឡាំពិកនិទាឃរដូវ។ សារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋ រំពឹងគិតថាការជួបរបស់ Xi និង Putin នឹងផ្តល់លទ្ធផលក្នុងអ្វីដែលគេហៅថា "កីឡាអូឡាំពិករួមគ្នា" ព្រមទាំងអត្ថបទដ៏វែងដែលពណ៌នាពីចំណងទាក់ទងដ៏ជ្រាលជ្រៅរវាងមេដឹកនាំរដ្ឋទាំង២ ចាប់ផ្តើមពីទស្សនកិច្ចរបស់លោក Xi តាំងពីឆ្នាំ២០១៣។
Putin ត្រូវបានផ្តល់នូវឱកាសដ៏កម្រដើម្បីសរសេរនូវអត្ថបទមួយសំរាប់កាសែត Xinhua ដែលមានសក្តានុពលសំរាប់អ្នកអានរាប់ពាន់លាននាក់ ដែលលោកបានគួសបញ្ជាក់ពីចំណងទាក់ទងផ្នែកពាណិជ្ជកម្ម ដែលមានចំនួនទឹកប្រាក់រហូតដល់ ២០០ពាន់លានដុល្លារ ដើម្បីដោះស្រាយនូវផលប៉ះពាល់ជាអវិជ្ជមាននៃទណ្ឌកម្មដោយបស្ចឺមប្រទេស។ លោកបានថ្លែងអំណរគុណដល់ចិនក្នុងការជួយរុស្សីឲ្យមានផលិតកម្មនៃវ៉ាក់សាំង SputnikV ក្នុងប្រទេសចិន “និងការផ្គត់ផ្គង់ទាន់ពេលវេលានៃការការពារសម្ភារៈចាំបាច់ចំពោះប្រទេសយើង”។
“នៅក្នុងអត្ថបទរបស់លោក Putin មិនបាននិយាយអំពីវិបត្តិនៅអ៊ុយក្រែនទេ ប៉ុន្តែចិននិងរុស្សី បានដើរតួរនាទីសំខាន់ក្នុងការធ្វើឲ្យមានស្ថិរភាពចំពោះការប្រកួតប្រណាំងក្នុងពេលនេះនៃបរិយាកាសអន្តរជាតិ” Putin និយាយ។ លោកប្រធានាធិបតីរុស្សីបានបញ្ចប់ដោយស្តីបន្ទោស ការប៉ុនប៉ងដោយប្រទេសខ្លះដែលប្រែក្លាយរឿងកីឡាទៅជារឿងនយោបាយ ដើម្បីជាប្រយោជន៍នៃមហិច្ឆិតាររបស់ខ្លួន ដែលជាការប្រមើលមើលគឺចង់និយាយយោងទៅរកការធ្វើពហិការនៃកីឡាអូឡាំពិកដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តខ្លះ។
នៅក្នុងប្រតិកម្មមួយ Xi Jing Ping បានភ្ជាប់ទៅនឹង "អាថ៌កំបាំងនៃមិត្តភាព នៃមេដឹកនាំរដ្ឋចីននិងរុស្សី" យើងមានចក្ចុវិស័យស្រដៀងគ្នាទៅលើស្ថានការណ៍ពិភពលោកក្នុងពេលបច្ចុប្បន្ន មានទស្សនវិជ្ជាដូចគ្នាក្នុងការគ្រប់គ្រងប្រទេស នីងលើជ្រោងការទទួលខុសត្រូវជាប្រវត្តិសាស្រ្តសំរាប់ការអភិវឌ្ឍន៍ និងធ្វើឲ្យមានដំណើរការឡើងវិញនៃប្រទេសទាំង២៕