Europe-
Putin បានចោទប្រកាន់លោកខាងលិចកាលពីថ្ងៃអង្គារ ពីចេតនាក្នុងការបង្កើតសេណារីយ៉ូ ដែលជារចនាបថដើម្បីទាក់ទាញរុស្សីឲ្យចូលក្នុងសង្រ្គាម និងមិនខ្វល់ពីការព្រួយបារម្ភពីសន្តិសុខរបស់រុស្សីលើរឿងអ៊ុយក្រែន។ នៅក្នុងការធ្វើអត្ថាធិប្បាយដោយផ្ទាល់ជាសាធារណៈនៅលើវិបត្តិជិត៦សប្តាហ៍ Putin ដែលជាមនុស្សរឹងរូសបានបង្ហាញនូវសញ្ញាមិនដកថយពីការទាមទារនូវសន្តិសុខ ដែលលោកខាងលិចថាជាការខ្ជះខ្ជាយពេលវេលា និងជាលេសសំរាប់ឈ្លានពានអ៊ុយក្រែន ដែលមូស្គូបានប្រកែក។
"ឥឡូវនេះគឺច្បាស់ណាស់ ការខ្វាយខ្វល់ជាមូលដ្ឋានរបស់រុស្សីត្រូវបានធ្វើមិនដឹងមិនដឹង" Putin បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានមួយជាមួយនឹងនាយករដ្ឋមន្ត្រី ហុងហ្គារីដែលបានទៅធ្វើទស្សនកិច្ចដែលជាមេដឹកនាំម្នាក់ក្នុងចំណោម NATO ព្យាយាមធ្វើជាមេអណ្តើកជាមួយ Putin ក្នុងពេលដែលវិបត្តិកាន់តែឡើងកំដៅ។ Putin បានពិពណ៌នាថា សេណារីយ៉ូដែលជាសក្តានុពលក្នុងពេលអនាគតដែលអ៊ុយក្រែនត្រូវបានទទួលឲ្យចូលជាសមាជិក NATO បន្ទាប់មកគឺប៉ុនប៉ងចាប់យកវិញនូវឧបទ្វីប Crimea ទៅវិញ ដែលរុស្សីបានយកកាលពីឆ្នាំ២០១៤។
“យើងស្រម័យថា បើសិនជាអ៊ុយក្រែនជាសមាជិក NATO ហើយចាប់ផ្តើមប្រតិបត្តិការយោធានេះ”។ តើយើងនឹងធ្វើសង្រ្គាមជាមួយប្លុក NATO ? តើមានអ្នកណាផ្តល់នូវគំនិតនេះទេ? ប្រហែលជាគ្មានទេ លោកនិយាយ។ រុស្សីបានប្រមូលផ្តុំកងទ័ពនៅតាមព្រំប្រទល់អ៊ុយក្រែន ហើយលោកខាងលិចបាននិយាយថា គេខ្លាច Putin មានផែនការនឹងឈ្លានពាន។ រុស្សីបានប្រកែកចំពោះរឿងនេះ ប៉ុន្តែបាននិយាយថាខ្លួននឹងមានវិធានការណ៍យោធាមិនច្បាស់លាស់មួយ បើសិនជាការទាមទាររបស់ខ្លួនមិនបានជោគជ័យ។ លោកខាងលិចនិយាយថាការឈ្លានពានណាមួយនឹងនាំឲ្យមានទណ្ឌកម្មដល់ទីក្រុងមូស្គូ។
វិមានក្រឹមឡាំងចង់ឲ្យបស្ចឹមប្រទេសគោរពកិច្ចព្រមព្រៀងឆ្នាំ១៩៩៩ ដែលគ្មានប្រទេសណាមួយអាចពង្រីក និងពង្រឹងសន្តិសុខរបស់ខ្លួនដោយរំលោភទៅលើអ្នកដ៏ទៃ ដែលត្រូវបានពិចារណារថាវាជាស្នូលនៃវិបត្តិ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov បាននិយាយ។ លោកបានលើកឡើងពីធម្មនុញ្ញដែលចុះហត្ថលេខាដោយសមាជិកនៃអង្គការសំរាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការណ៍ក្នុងអឺរ៉ុប រួមបញ្ចូលទាំងសហរដ្ឋអាមេរិកនិងកាណាដា ក្នុងអម្លុងពេលដែលលោកបានសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken ៕