Reuters-
រុស្សីបានព្រមានកាលពីថ្ងៃពុធថា ការដាក់ទណ្ឌកម្មលើលោកប្រធានាធិបតី Vladimir Putin ជាបុគ្គលនឹងមិនមានការបះពាល់ដល់លោកទេ ប៉ុន្តែវាជាការបំផ្លាញផ្នែកនយោបាយ បន្ទាប់ពីលោកប្រធានាធិបតី Joe-Biden បាននិយាយថាលោកនឹងពិចារណារនូវទង្វើរដូចនេះបើសិនជារុស្សីឈ្លានពានអ៊ុយក្រែន។ Biden បាននិយាយកាលពីថ្ងៃអង្គារ៍ថា ការដាក់ទណ្ឌកម្មជាបុគ្គលលើរូបលោក Putin ,ទោះបីជារឿងដ៏កម្រ,អាចនឹងយកមកពិចារណារដែលជាផ្នែកមួយដែលនឹងធ្វើឡើងដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ដើម្បីឲ្យទីក្រុងមូស្គូជឿថាការឈ្លានពានជាថ្មីណាមួយប្រឆាំងនឹងអ៊ុយក្រែននឹងនាំមកនូវការបង់ថ្លៃយ៉ាងធំនិងឆាប់រហ័សជាទីបំផុត។
អ្នកនាំពាក្យវិមានក្រឹមឡាំង Dmytry Peskov បាននិយាយថាសមាជិសភានិងព្រឺទ្ធសភាអាមេរិកពិភាក្សារពីការដាក់ទណ្ឌកម្មជាបុគ្គមកលើមេដឹកនាំជាន់ខ្ពស់រុស្សីវាជារឿងល្ងង់ខ្លៅខុសពីការពិត ដែលមានការហាមឃាត់តាមផ្លូវច្បាប់ក្នុងការបង្កកទ្រព្យសម្បត្តិនិងគណនេយ្យធនាគារនៅឯបរទេស។ ការដាក់ទណ្ឌកម្មជាបុគ្គលប្រឆាំងនឹង Putin មិនមានរឿងអ្វីឈឺចាប់នោះទេ ប៉ុន្តែវាជាការបំផ្លាញផ្នែកនយោបាយ, Peskov បាននិយាយ ដែលពីពេលមុនបាននិយាយថា វាមានតម្លៃស្មើនឹងការធ្វើឲ្យមានភាពតឹងតែងផ្នែកទំនាក់ទំនងការទូត។
ខណៈដែលការជជែក៤ប្រទេសជាផ្លូវការនឹងចាប់ផ្តើមនៅទីក្រុងប៉ារីស រុស្សីបានរៀបចំធ្វើសមយុទ្ធយោធាលើដី ទឹក និងអាកាស និងបានបញ្ជូនកងទ័ព យន្តហោះចម្បាំងទៅកាន់ Belarus ខាងជើងអ៊ុយក្រែន សំរាប់អ្វីដែលគេបានពិពណ៌នាថាជានឹងធ្វើសមយុទ្ធរួមគ្នានៅទីនោះនាខែក្រោយ។ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Dmytry Kuleba និយាយថាមូស្គូមិនទាន់បានប្រមូលផ្តុំទ័ពដែលមានចំនួនច្រើដើម្បីបើកការវាយលុកនោះទេ ប៉ុន្តែមិនមែនមានន័យថាគេមិនអាចធ្វើបាននៅពេលក្រោយនោះទេ។
រុស្សីបាននិយាយថាវិបត្តិកំពុងតែធ្វើឡើងដោយទង្វើរសហរដ្ឋអាមេរិកនិង NATO និងបានទាមទារនូវការធានាសន្តិសុខពីលោកខាងលិចមរួមបញ្ចូលទាំងការសន្យាមួយពី NATO ថានឹងមិនដែលទទួលយកអ៊ុយក្រែន។ ទីក្រុងមូស្គូបានមើលឃើញថាអ៊ុយក្រែនគឺជាតំបន់ទនាប់រវាងរុស្សីនិង NATO។ សម្ព័ន្ធមិត្តលោកខាងលិចបានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្សីបើសិនជាវាយប្រហារអ៊ុយក្រែន ហើយសហរដ្ឋអាមេរិកបាននិយាយជាមួយប្រទេសធំៗដែលជាប្រទេសផលិតឋាមពលនិងក្រុមហ៊ុននៅជុំវិញពិភពលោកនូវលទ្ធភាពបង្វែរទិសនៃការផ្គត់ផ្គង់ទៅកានអឺរ៉ុបបើសិនជារុស្សីឈ្លានពានអ៊ុយក្រែន។