BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Putinទាមទារឲ្យមានការខិតខំធ្វើសង្រ្គាមរបស់រុស្សីខណៈដែលលោកបានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងទឹកដីដែលកាន់កាប់

ថ្ងៃព្រហស្បតិ៍, 20 ខែតុលា 2022 11:33  គុន ច័ន្ទរដ្ឋា

2022-10-20 11.29.48 (1) (1)

CNA,London-

លោកប្រធានាធិបតី Vladimir Putin កាលពីថ្ងៃពុធបានដាក់ចេញនូវច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ទាំង៤ដែលរុស្សីបានកាន់កាប់របស់អ៊ុយក្រែនដែលទីក្រុងមូស្គូបានអះអាងកាលពីខែមុនថាជាទឹកដីរបស់ខ្លួន ប៉ុន្តែបានតស៊ូដើម្បីការពារពីការរុលមកមុខរបស់អ៊ុយក្រែន។ នៅក្នុងពាក្យសម្តីតាមទូរទស្សន៍ទៅកាន់សមាជិកនៃក្រុមប្រឹក្សារសន្តិសុខរបស់លោក Putin បានបង្កើនូវអំណាចនៃសន្តិសុខនៃអភិបាលតំបន់របស់រុស្សីនិងបានភ្ជាប់ក្នុងការបង្កើតឲ្យមានក្រុមប្រឹក្សារពិសេសសម្របសម្រូលមួយនៅក្រោមលោកនាយករដ្ឋមន្ត្រី Mikhail Mishustin ដើម្បីពង្រឹងការរអាក់រអួលនៃការខិតខំប្រឹងប្រែងនៃសង្រ្គាម។

លោកនិយាយថា ប្រព័ន្ធទាំងមូលនៃរដ្ឋបាលរបស់រដ្ឋមិនមែនជំនាញតែខាងអង្គការសន្តិសុខប៉ុណ្ណោះទេត្រូវតែខំប្រឹងប្រែងគាំទ្រនូវអ្វីដែលរុស្សីហៅថា “ប្រតិបត្តិការណ៍យោធាពិសេស”។ ទង្វើរទាំងអស់នេះមានរយៈពេលជិត៨ខែនៅក្នុងសង្រ្គាម ដែលធ្វើឲ្យមានការកើនឡើងជាចុងក្រោយដោយ Putin ដើម្បីប្រឈមទៅនឹងការបរាជ័យជាចុងក្រោយជាបន្តបន្ទាប់នៅក្នុងដៃកងកម្លាំងអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៅខែកញ្ញា។ ក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា រុស្សីបានផ្លាស់ប្តូរនៅតាក់ទិកដែលអស់សង្ឃឹម មន្ត្រីKyivបាននិយាយថាវានឹងនិនមានផ្លាស់ប្តូរអ្វីនោះទេ។

ការចេញផ្សាយនូវក្រិតរបស់វិមានក្រឹមឡាំងបានបញ្ជាឲ្យមាននូវសេដ្ឋកិច្ចចល័តមួយនៅក្នុងតំបន់ទាំង៨របស់អ៊ុយក្រែនដែលនៅជាប់គ្នារួមបញ្ចូលទាំង Crimea ដែលរុស្សីបានចូលឈ្លានពាននិងបានភ្ជាប់យកនៅក្នុងឆ្នាំ២០១៤។ គេបានដាក់ខេត្តទាំងនោះទៅជារបបពិសេសមួយមួយជំហ៊ាននៅក្រោមច្បាប់អាជ្ញាសឹក និងអនុញ្ញាតិឲ្យហាមឃាត់នូវចលនារបស់អ្នកស្រុក។ Putin បានប្រគល់អំណាចបន្ថែមទៀតចំពោះមេដឹកនាំនៃតំបន់រុស្សីទាំង៨០ ដើម្បីការពាររបស់របសំខាន់ៗថែរក្សារនូវរបៀបរៀបរយសាធារណៈ និងបង្កើននូវផលិតកម្មដើម្បីការពារការខិតខំប្រឹងប្រែងនៃសង្រ្គាម។

ប៉ុន្តែវាហាក់ដូចជាមិនទាន់ច្បាស់លាស់ថា តើវាលឿនហើយនិងមានប្រសិទ្ធភាពប៉ិនណាចំពោះវិធានការថ្មីដែលអាចនឹងពង្រឹងនូវទីតាំងយោធារុស្សីនៅលើសមរភូមិ។ ពួកគេក្នុងនាមជាមន្ត្រីដែលលើកតាំងដោយរុស្សីនៅលើទឹកដីដែលបានកាន់កាប់នៅក្នុងតំបន់ Kherson បាននិយាយប្រាប់ជនស៊ីវិលឲ្យចាកចេញពីទីកន្លែងខ្លះយ៉ាងឆាប់រហ័សដែលអាចធ្វើទៅបានក្នុងការរង់ចាំការវាយប្រហារដ៏ធំមួយរបស់អ៊ុយក្រែន។ អ្នកជំនាញរុស្សី Mark Galectti  បាននិយាយនៅលើ Twitter ថាទង្វើរនេះវាស្មើទៅនឹងការប្រកាសនូច្បាប់អាជ្ញាសឹកដែលចម្រុះពណ៌ទូទាំងប្រទេសរុស្សីដែលកំរិតគ្រាមានអាសន្នទូទាំងប្រទេស។ លោកនិយាយថា វានៅមិនទាន់ច្បាស់ថាតើអភិបាលតំបន់នឹងប្រើនូវអំណាចបន្ថែមខណៈដែលទីក្រុងមូស្គូមិនរវល់លើបញ្ហានេះដែរឬទេ។


ថ្ងៃព្រហស្បតិ៍, 20 ខែតុលា 2022 11:33  គុន ច័ន្ទរដ្ឋា