Eurasia news
ប្រធានាធិបតីរុស្សី Vladimir Putin និងមន្ត្រីជំនួយការជាន់ខ្ពស់បានបញ្ជាក់ម្តងទៀតថាមហាអំណាចលោកខាងលិចបានបំភ្លេចពាក្យសន្យា ដែលគេបាននិយាយថានឹងមិនពង្រីក NATO ខណៈដែលសហភាពសូវៀតដួលរលំ។ នៅក្នុងសន្និសិទកាសែតចុងឆ្នាំក្នុងទីក្រុងមូស្គូកាលពីខែធ្នូ Putin បានចោទប្រកាន់ NATO ថាបានបោករុស្សីដោយបានផ្តល់នូវការធានានៅក្នុងទសវត្យរ៍ឆ្នាំ៩០ ថាគេនឹងមិនពង្រីក NATO សូម្បីតែ១ចំអាមឆ្ពោះទៅទិសខាងកើត ,ជាកិច្ចសន្យាដែលបានធ្វើជាមួយលោក Mikhail Gorbachev ក្នុងអម្លុងពេលពិភាក្សារគ្នារវាងបស្ចឹមប្រទេសនិងសហភាពសូវៀតលើបង្រួបបង្រួមអាល្លឺម៉ង់ មេដឹកនាំរុស្សីនិយាយ។
ពួកគេបោកប្រាស់យើង យ៉ាងសម្បើមដោយងងើល "NATO កំពុងតែពង្រីកខ្លួន Putin" និយាយ,លោកបាននិយាយទៀតថា អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក James Baker ជាឧទាហរណ៍មួយដែលជាភ័ស្តុតាងគ្រប់គ្រាន់ដោយដកស្រង់សម្តីលោក Baker ថ្លែងទៅកាន់Gorbachev ក្នុងឆ្នាំ១៩៩០ដោយនិយាយថា “NATO នឹងមិនពង្រីកខ្លួនទៅទិសខាងកើតសូម្បីតែ១អ៊ិញ”។ នៅក្នុងសុន្ទរកថានៅទីក្រុង មុយនិច ក្នុងសន្និបាទសន្តិសុខ ឆ្នាំ២០១៧ លោកបានសួរថា តើវាមានអ្វីកើតឡើងចំពោះការធានារបស់ដៃគូរលោកខាងលិចដែលបានសន្យាបន្ទាប់ពីមានការរំលាយបក្សសម្ព័នវ៉ាសូវី ។
បន្ទាប់ពីការថ្លែងសុន្ទរកថារបស់លោក អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន លោក Steven Pifer បាននិយាយនៅក្នុងសំណេររបស់លោកថា "មេដឹកនាំបស្ចឹមប្រទេសមិនដែលអះអាងថាមិនពង្រីក NATOនោះទេ" ហើយមេដឹកនាំបស្ចឹមប្រទេសបានតវ៉ាយ៉ាងខ្លាំងក្លាទៅនឹងការប្រឌិតរឿងរបស់ Putin ព្រមទាំងបាននិយាយថាមិនដែលមានកិច្ចសន្យាថានឹងមិនពង្រីក NATO ទៅអឺរ៉ុបកណ្តាលនោះទេ កាលពីអាទិត្យមុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិ Antony Blinken នៅក្នុងព្រឹត្តិការណ៍នៃការជជែកគ្នាទ្វេរភាគីរវាងរុស្សីអាមេរិកនៅក្នុងទីក្រុងហ្សឺណែវបានប្រាប់អ្នកយកព័ត៌មានថា “ NATO មិនដែលសន្យាថានឹងមិនទទួលយកសមាជិកថ្មីនោះទេ មិនអាចវានឹងមិនអាច” នយោបាយបើកចំហរទ្វារវាជាស្នូលរបស់ NATO ។
Blinken បាននិយាយយោងប្រាប់អ្នកកាសែត អំពីសំដីរបស់ Gorbachev ក្នុងឆ្នាំ២០១៤អំពីការសម្លឹងមើលទៅឆ្ងាយរបស់រុស្សី ហើយ Gobachev បានត្រូវគេសួរថាហេតុអីបានជាលោកមិនស្វែងរកឯកសារស្របច្បាប់មកបញ្ជាក់ពីការអះអាងរបស់ James Baker ដែលថានឹងមិនបង្ខិតសូម្បីតែ១អ៊ិញទៅទិសខាងកើត។ Gobachev បានពន្យល់ថាពាក្យសំដីរបស់ Baker មិនមានមូលដ្ឋានទេ ដោយលោកបានឆ្លើយថា “របៀបវារៈនៃការជជែកមិនបាននិយាយអំពីការពង្រីកខ្លួនរបស់ NATO ទេ តែយើងបានជជែកគ្នាលើរឿងដ៏ទៃទៀតជាច្រើន”។