BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Putin រៀបគំរោងសងសឹកបន្ទាប់ពីរងភាពអាម៉ាស់ដោយសារការបំផ្ទុះស្ពាន

ថ្ងៃអាទិត្យ, 09 ខែតុលា 2022 14:45  គុន ច័ន្ទរដ្ឋា

photo_2022-10-09_14-39-06

Daily mail-

Vladimir Putin អាចធ្វើសង្រ្គាមនុយគ្លេអ៊ែរនិងដាក់ពង្រាយអាវុធប្រល័យលោកនៅក្នុងអ៊ុយក្រែនបន្ទាប់ពីកងកម្លាំង Zelensky បានធ្វើឲ្យខូចខាតស្ពានដ៏សំខាន់មួយទៅកាន់ Crimea និងបានផ្តល់ឲ្យរុស្សីនូវរបត់នៃការវិលត្រឡប់នៃសង្រ្គាម អ្នកជំនាញខាងយោធាបានផ្តល់យោបល់។ អតីតប្រធានយោធាអង់គ្លេសបានព្រមានថា  Putin ឥឡូវនេះបានជ្រើសរើសយកវិធីមហាសង្រ្គាមប្រល័យលោក បន្ទាប់ពីវិមានក្រឹមឡាំងកាលពីពេលមុនបានទទូចថា ការវាយប្រហារណាមួយមកលើ Crimea គឺជាកាឆ្លងបន្ទាត់ក្រហម។ លោក ឧត្តមសេនីយ៍ Lord Richard Dannat បាននិយាយផងដែរថា លោករំពឹងថា Putin នឹងបង្កើនការវាយលុកទៅលើអ៊ុយក្រែនកាសែត Telegraph បានរាយការណ៍កាលពីយប់ម៉ិញ។

មេដឹកនាំផ្តាច់ការរុស្សីកាលពីពេលមុនបានប្តេជ្ញាថាការវាយប្រហារណាមួយទៅលើច្រកដ៏សំខាន់ជាយុទ្ធសាស្ត្រ Kerch ដែលតភ្ជាប់រវាងរុស្សីនិង Crimea នឹងជំរុញឲ្យមានថ្ងៃអវសាន្តនៃពិភពលោក។ ខ្សែរវីដេអូនៃការខូចខាតដ៏ខ្ទេចខ្ទាំបានបង្ហាញឲ្យឃើញការបាញ់មីស៊ីលដាក់គ្នាដូចទឹកភ្លៀងទៅលើប្លុកដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែន ខណៈដែល​​​ Putin បានរៀបចំការសងសឹកជាលើកទីមួយដោយវាយប្រហារទៅលើអ៊ុយក្រែន។ ការផ្ទុះជាបន្តបន្ទាប់រញ្ជួយទីក្រុងនៅពេលព្រឹកព្រលឹម បណ្តាលឲ្យមានផ្សែងខ្មួលខ្មាញ់ពាសពេញមេឃហើយនឹងមានការផ្ទុះជាបន្តបន្ទាប់បានបន្លឺឡើង។

ការឆ្លើយតបដោយខឹងសម្បាររបស់ Putin បន្ទាប់ពីមានរបាយការណ៍ដ៏ទូលំទូលាយថាកងកម្លាំងអ៊ុយក្រែនបានរៀបចំនូវគ្រឿងឈ្នួនផ្ទុះ ដែលគសន្និដ្ឋានថាជាដ្រូនដែលបណ្តាលឲ្យផ្លូវស្ពានដែលភ្ជាប់ពីរុស្សីទៅ Crimea បានដាច់ធ្លាក់ចូលទៅក្នុងសមុទ្រ។ មេដឹកនាំរុស្សីបានបញ្ជាឲ្យសេវាកម្មផ្នែកចារកម្ម FSB ត្រួតពិនិត្យមើលសន្តិសុខនៅលើស្ពាន ដែលជាសញ្ញានៃសក្តានុពលនៃទំនាស់រវាងយោធានិងក្រុមចារកម្ម ខណៈដែលការប្រឹងប្រែងធ្វើសង្រ្គាមរបស់រុស្សីបន្តទៅដោយរអាក់រអួល។ Putin បានទទួលនូវផ្លែ Melon ដែលមានរាងដូចជា Pyramid ពីលោកប្រធានាធិបតីដែលជាសម្ព័ន្ធមិត្ត Tajikistan នៅក្នុងឱកាសថ្ងៃខួបកំណើតរបស់លោក។ លោកក៏បានទទួលនូវត្រាក់ទ័រដោយលោកប្រធានាធិបតី Belarus , Lukashenko។

ទន្ទឹមគ្នានោះដែរ លោកប្រធានាធិបតីអ៊ុយក្រែននិងជាអតីតអ្នកកំប្លែង Volodymyr Zelensky បានបញ្ចេញឡើងវិញនូវថ្លុកសើចចំអកបន្ទាប់ពីមានរបាយការណ៍អំពីការខូចខាតនៃស្ពានជាយុទ្ធសាស្ត្រដ៏សំខាន់រវាងទីក្រុងមូស្គូដែលភ្ជាប់មក Crimea។​ មេដឹកនាំទីក្រុង Kyiv បានសើចចំអកចំពោះការវាយប្រហារដោយអាម៉ាស់ទៅលើចរន្តខ្សែរផ្លូវផ្គត់ផ្គង់របស់ Putin ដោយបានធ្វើអត្ថាធិប្បាយដោយភាពក្លាហាននិងអង់អាចនៅក្នុងការថ្លែងសុន្ទរកថានៅពេលយប់តាមវីឌីអូរបស់លោក។ Zelensky និយាយថា “៉ថ្ងៃនេះ គឺជាថ្ងៃដ៏ល្អ និងជាថ្ងៃដែលមានព្រះអាទិត្យរះយ៉ាងចិញ្ចាច សីតុណ្ហភាពប្រហែលជា២០អង្សារ សែលស្យុសនិងមានកម្ដៅព្រះអាទិត្យ"។

photo_2022-10-09_14-39-14


 


ថ្ងៃអាទិត្យ, 09 ខែតុលា 2022 14:45  គុន ច័ន្ទរដ្ឋា