AP,Ukraine-
លោកប្រធានាធិបតីរុស្សី Vladimir Putin បានចុះហត្ថលេខានៅលើឯកសារជាចុងក្រោយកាលពីថ្ងៃពុធដើម្បីភ្ជាប់តំបន់ទាំង៤នៃអ៊ុយក្រែន ខណៈដែលយោធារបស់លោកបានតស៊ូដើម្បីកាន់កាប់ទឹកដីថ្មីដែលបានបន្ថែមទៀតនូវការរំលោភចំពោះច្បាប់អន្តរជាតិ។ មន្ត្រីអនុវត្តិច្បាប់អ៊ុយក្រែនទន្ទឹមគ្នានោះដែរ បានរាយការណ៍នូវការរកឃើញភ័ស្តុតាងបន្ថែមទៀតនូវការធ្វើទារុណកម្មនិងការសម្លាប់នៅក្នុងទីកន្លែងដែលវាយបានយកមកកាន់កាប់ឡើងវិញពីកងកម្លាំងរុស្សី។ នៅ Lyman ទីក្រុងភាគខាងកើតដែលបានរំដោះបន្ទាប់ពីការកាន់កាប់អស់រយៈពេលជាង៤ខែនៃកងទ័ពរុស្សី ពលរដ្ឋបានចេញមកពីផ្ទះរបស់គេដែលបានបំផ្លាញខ្ទេចខ្ទីរដើម្បីទទួលនូវកញ្ចប់អាហារនិងថ្នាំពេទ្យ។
នៅក្នុងទង្វើរដ៏រឹងរូសវិមានក្រឺមឡាំងបានបើកទ្វារចំហរក្នុងការរំលោភយកទឹកដីអ៊ុយក្រែនបន្ថែមទៀត។ ថ្លែងនៅក្នុងសន្និសិទ្ធដែលហៅទូរស័ព្ទជាមួយអ្នកយកព័ត៌មានអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយថា “ទឹកដីពិតប្រាកដនឹងត្រូវយកមកវិញហើយយើងនឹងបន្តជជែកជាមួយពលរដ្ឋដែលចង់នៅជាមួរុស្សី”។ Peskov មិនបានបញ្ជាក់ឲ្យច្បាស់នូវទឹកដីរបស់អ៊ុយក្រែនដែលរុស្សីបានសម្លឹងមើលនោះទេ ហើយលោកក៏មិនបាននិយាយថាតើវិមានក្រឹមឡាំងមានផែនការនឹងរៀបចំធ្វើប្រជាមតិបន្ថែមទៀតឬយ៉ាងណា? Putin កាលពីសប្តាហ៍មុនបានចុះហត្ថលេខាលើសន្ធិសញ្ញាដើម្បីស្រូបយក Donetsk, Luhansk, Kherson, និង Zaporizhzhia ជារបស់រុស្សី។
ការតភ្ជាប់យករបស់ទីក្រុងមូស្គូបន្ទាប់ពីវិមានក្រឹមឡាំងបានរៀបចំធ្វើប្រជាមតិនៅក្នុងអ៊ុយក្រែន ដែលរដ្ឋាភិបាលអ៊ុយក្រែនហើយនិងលោកខាងលិចបានច្រានចោលនិងនិយាយថាវាជារឿងខុសច្បាប់។ ប្រធានាធិបតីរុស្សីបាននិយាយការពារពីតម្លៃនៃការធ្វើប្រជាមតិដោយថ្លែងថា "វាជារឿងដែលលើសពីការជឿជាក់ហើយមានតម្លាភាពខ្លាំងក្លាណាស់ និងមិនមានការសង្ស័យអ្វីទាំងអស់" នេះជាទិន្ន័យនៃគោលបំណងនិងអារម្មណ៍របស់ប្រជាពលរដ្ឋ Putin និយាយកាលពីថ្ងៃពុធនៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើចំពោះគ្រូបង្រៀនដោយបានបន្ថែមថា លោកមានការសប្បាយចិត្តខ្លាំងណាស់និងភ្ញាក់ផ្អើលចំពោះលទ្ធផលនៃការធ្វើប្រជាមតិ ។
Putin ក៏បានចុះហត្ថលេខានៅលើក្រិតមួយកាលពីថ្ងៃពុធដោយបានប្រកាសថារុស្សីបានចាប់យកមកកាន់កាប់នូវរោងចក្រអគ្គីសនីដែលដើរដោយឋាមពលនុយគ្លេអ៊ែរដែលធំជាងគេនៅអឺរ៉ុប។ ក្រសួងការបរទេសអ៊ុយក្រែនបានហៅវាថា គឺជាទង្វើរឧក្រិដ្ឋនិងបាននិយាយថាគេបានពិចារណារថាក្រិតរបស់ Putin ជារឿងមោឃៈ។ ប្រតិបត្តិកររោងចក្រនុយគ្លេអ៊ែររបស់រដ្ឋបាននិយាយថា គេនឹងបន្តធ្វើប្រតិបត្តិការណ៍នៅក្នុងរោងចក្រដែលត្រូវបានកាន់កាប់ដោយរុស្សីចាប់តាំងពីការចាប់ផ្តើមសង្រ្គាមដំបូង។ នៅលើសមរភូមិរុស្សីបានប្រឈមមុខទៅនឹងការកើនឡើងនូវរបត់មួយដែលត្រឡប់ក្រោយវិញ ដែលត្រូវបានកងកម្លាំងអ៊ុយក្រែនចាប់យកទឹកដីទៅកាន់កាប់វិញនៅភាគខាងកើតនិងខាងត្បូង។