BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកនឹងកំទេចកងទ័ពរុស្សីឲ្យខ្ទេចបើសិនជា Putin ប្រើអាវុធនុយគ្លេអ៊ែរនៅក្នុងសង្រ្គាមអ៊ុយក្រែន

ថ្ងៃអង្គារ, 04 ខែតុលា 2022 08:51  គុន ច័ន្ទរដ្ឋា

2022-10-04 08.47.13 (1) (2)

Theguardian-

សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនឹងកំទេចកងទ័ពនិងសម្ភារៈសឹកនៅក្នុងអ៊ុយក្រែនក៏ដូចជាពន្លិចកងទ័ពជើងទឹករុស្សីនៅសមុទ្ទខ្មៅ បើសិនជាលោកប្រធានាធិបតីរុស្សី Vladimir Putin ប្រើអាវុធនុយគ្លេអ៊ែរនៅក្នុងប្រទេស អតីតនាយក CIA និងជាអតីតឧត្តមសេនីយ៍ផ្កាយ៤ David Petraeus បានព្រមានកាលពីថ្ងៃអាទិត្យ។ Petroeaus បាននិយាយថា លោកមិនបាននិយាយជាមួយទីប្រឹក្សារសន្តិសុខជាតិ Jake Sullivan ដែលទំនងជាការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះការកើនឡើងនៃការប្រើអាវុធនុយគ្លេអ៊ែជាមួយរុស្សី ដែលមន្ត្រីរដ្ឋការបាននិយាយថាបានធ្វើទំនាក់ទំនងម្តងហើយម្តងទៀតជាមួយទីក្រុងមូស្គូ ។

លោកបានប្រាប់ ABC News ថា "ឲ្យអ្នកធ្វើការប៉ាន់ស្មានចុះ យើងនឹងឆ្លើយតបដោយដឹកនាំ NATO ប្រឹងប្រែងកំទេចរាល់កងទ័ពរុស្សីនៅពេលដែលយើងបានឃើញនិងកំណត់អត្តសញ្ញាណបាននៅលើសមរភូមិក្នុងអ៊ុយក្រែននិងនៅក្នុង Crimea និងរាល់នាវាចម្បាំងនៅក្នុងសមុទ្ទខ្មៅ"។ ការព្រមានបានកើតមានឡើងមួយថ្ងៃបន្ទាប់ពីលោក Putin បានបញ្ចេញនូវទស្សនៈថា អាចនឹងមានការបកប្រែថាជាការគំរាមកំហែងនៃសង្រ្គាមដ៏ធំរវាងរុស្សីនិងលោកខាងលិច។ នៅពេលដែលសួរថា ការប្រើអាវុធនុយគ្លេអ៊ែរដោយរុស្សីនៅក្នុងអ៊ុយក្រែន អាចនឹងនាំឲ្យសហរដ្ឋអាមេរិកនិង NATO ហក់ចូលទៅក្នុងសង្រ្គាមដែរឬទេ?  Petreaus បាននិយាយថា វាជាស្ថានការណ៍ដែលជាឈ្នួនផ្ទុះនៃសម្ព័ន្ធមិត្តនៅក្នុងមាត្រាទី៥របស់ NATO  ដែលអំពាវនាវឲ្យមានការការពាររួមគ្នា ពីព្រោះអ៊ុយក្រែនជាផ្នែកមួយនៃ NATO ។

Petreaus ទទួលស្គាល់ថាជាតិវិទ្យុសកម្មទំនងជាសាយភាយដល់ប្រទេស NATO ដែលបើនិយាយពីមាត្រា៥គឺវាស្មើនឹងវាយប្រហារទៅលើ ប្រទេសជាសមាជិក NATO ណាមួយ ។ “អ្នកប្រហែលជាបង្កើតនូវករណីនេះ” លោកនិយាយ  “ករណីផ្សេងទៀត គឺវាមានភាពខ្លោចផ្សារណាស់ដែលត្រួវតែធ្វើការឆ្លើយតប វាមិនអាចកើតមានឡើងដោយគ្មានចម្លើយនោះទេ”។ នៅមានទៀតលោកបន្ថែម "អ្នកមិនចង់ធ្លាក់ចូលទៅក្នុងសង្រ្គាមនុយគ្លេអ៊ែរដែលនាំឲ្យមានការតានតឹងនៅទីនេះទេ ប៉ុន្តែអ្នកត្រូវបង្ហាញថារឿងនេះមិនអាចទទួលយកបានទេដោយរបៀបណាក៏ដោយ"។ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងសម្ពាធដែលកើនឡើងចំពោះ Putin បន្ទាប់ពីអ៊ុយក្រែនបានរុលទៅភាគខាងកើតបន្ទាប់ពីបានធ្វើសេចក្តីប្រកាសភ្ជាប់យកទឹកដីអ៊ុយក្រែននិងការកែនកងទ័ពវាជារឿងអស់សង្ឃឹមនៃមេដឹកនាំទីក្រុងមូស្គូ។

“ការពិតសមរភូមិដែលលោកកំពុងតែប្រឈមខ្ញុំគិតថាវាបានត្រឡប់ថយក្រោយ” លោកនិយាយ  "នៅក្នុងចំណុចខ្លះ វាត្រូវតែមានការទទួលស្គាល់នៅលើបញ្ហានេះនៅលើចំណុចខ្លះវាត្រូវតែមានការចាប់ផ្តើមនូវការចរចារ ដែលលោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថាវាជាទីបញ្ចប់នៃរឿងចុងក្រោយ"។ ព្រឺទ្ធសភាអាមេរិក Marco Rubio សមាជិកមកពីគណបក្សសាធារណរដ្ឋដែលជាប្រធានគណកម្មាធិការទទួលបន្ទុកទំនាក់ទំនងអន្តរជាតិបានប្រាប់ CNN ថា Putinនៅសល់ជម្រើស២ទៀត គឺប្រឹងប្រែងការពារទឹកដីដែលខ្លួនវាយយក ឬដកថយហើយបាត់បង់ទឹកដី។


ថ្ងៃអង្គារ, 04 ខែតុលា 2022 08:51  គុន ច័ន្ទរដ្ឋា