BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Putin ដែលជាមនុស្សក្បាលរឹងបានបង្ហាញឲ្យដឹងថាការភ្ជាប់យកទឹកដីគឺជាជ័យជំនះដែលកំពុងកើនឡើង

ថ្ងៃសៅរ៍, 01 ខែតុលា 2022 11:57  គុន ច័ន្ទរដ្ឋា

2022-09-30t125240z_1_lynxmpei8t0n8_rtroptp_3_ukraine-crisis-putin (1)

CNA,Zaporizhzhia-

Vladimir Putin ដែលជាមនុស្សក្បាលរឹងបានបង្ហាញថាការភ្ជាប់យកទឹកដីរបស់រុស្សីដែលកាត់យកមួយផ្នែកនៃអ៊ុយក្រែនក្នុងការប្រារព្វពិធីយ៉ាងឆាប់រហ័សរបស់វិមានក្រឹមឡាំងដែលសន្យាថាទីក្រុងមូស្គូនឹងទទួលបានជ័យជំនះក្នុងកិច្ចប្រតិបត្តិការណ៍យោធាពិសេសទោះបីជាខ្លួនត្រូវប្រឈមនូវការវាយបកដែលប្រកបដោយសក្តានុពលដ៏ធ្ងន់ធ្ងរពីខាងយោធាថ្មីៗនេះក៏ដោយ។ ការបង្ហាញឲ្យឃើញនៃការគ្រប់គ្រងទឺកដីចំនួន១៥%របស់អ៊ុយក្រែន ដែលជាការភ្ជាប់ទឹកដីដ៏ធំនៅក្នុងអឺរ៉ុបចាប់តាំងពីសង្រ្គាមលោកលើកទី២ដែលត្រូវបានបដិសេធចោលទាំងស្រុងដោយអ៊ុយក្រែននិងបស្ចឹមប្រទេសថាខុសច្បាប់។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាបបិយាយថាប្រទេសរបស់លោកបានដាក់ពាក្យស្នើរសុំយ៉ាងលឿនដើម្បីចូលជាសមាជិក សម្ព័នមិត្ត NATO និងថាលោកនឹងមិនចរចារស្វែងរកសន្តិភាពជាមួយនឹងរុស្សី ខណៈដែល Putin នៅជាប្រធានាធិបតី។ ការបង្ហាញពីការភ្ជាប់យកទឹកដីបានកើតឡើងគាប់ជួនជាមួយគ្នាដែលរុស្សីបានប្រឈមទៅនឹងតំបនមួយក្នុងតំបន់ទាំង៤ដែលរុស្សីប្រកាសយក កំពុងតែត្រូវឡោមព័ទ្ធដោយកងកម្លាំងអ៊ុយក្រែនដែលបង្ហាញនូវកណ្តាប់ដៃរបស់រុស្សីដូចជាមិនសូវរឹងប៉ឹងក្នុងកណ្តាន់ដៃខណៈដែលផ្នែកខ្លះនៃទឹកដីកំពុងតែរង្គោះរង្គើរ។

នៅក្នុងសុន្ទរកថាដ៏ស្វិតស្វាញមួយដែលប្រឆាំងទៅនឹងអាមេរិកចាប់តាំងពីនៅក្នុងអំណាចអស់រយៈពេលជិតពីទស្សវត្យរ៍ Putin បានបញ្ជូនសញ្ញាថាលោកបានប្រុងប្រៀបរួចជាស្រេចដើម្បីបន្តអ្វីដែលលោកហៅថាជាសមរភូមិសំរាប់រុស្សីដ៏អស្ចារ្យមួយជាប្រវត្តិសាស្ត្រដោយបានវាយប្រហារទៅលើក្រុមបស្ចឹមប្រទេសកំពុងតែបំផ្លាញរុស្សីដោយមិនមានភ័ស្តុតាង ព្រមទាំងចោទប្រកាន់ទីក្រុងវ៉ាស៊ិនតោននិងសម្ព័ន្ធមិត្តថាបានបន្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream។ ប៉ុន្តែលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden បាននិយាយថាវាជាវិទ្ធង្សនាដោយចេតនាហើយបច្ចុប្បន្ននេះរុស្សីកំពុងតែបំប៉ោងព័ត៌មានភូតកុហក លោកបានបន្ថែមទៀតថាលោកនឹងបញ្ជូនក្រុមអ្នកមុជទឹកដ់ម្បីទៅពិនិត្យមើលថាតើវាមានរឿងអ្វីកើតឡើង។

តំបន់ទាំង៤របស់ អ៊ុយក្រែន Donetsk, Luhansk, Kherson, និងZaporizhzhia ដែល​ Putin បានស្រូបយកវាជាជំរើសនៃប្រវត្តិសាស្ត្រ Putin និយាយ។​ "ពួកគេត្រូវតែបង្កើតនូវជំរើសមួយនៅជាមួយប្រជាជនរបស់គេ”។មាតុភូមិរបស់ពួកគេ រួមរស់នៅជាមួយនឹងភ័ព្វសំណាងនិងជ័យជំនះជាមួយពួកគេ។ "ការពិតគឺនៅខាងយើង រុស្សីនឹងនៅជាមួយពួកយើង" Putin បានប្រាប់អ្នកនយោបាយជាន់ខ្ពស់រុស្សី ដែលបានមកនជួបជុំគ្នានៅក្នុងបន្ទប់មួយនៃវីមានក្រឹមឡាំងដើម្បីមើលលោកចុះហត្ថលេខាលើឯកសារភ្ជាប់យកទឹកដី។ រុស្សីបានរៀបចំធ្វប្រជាមតិដែលបានបដិសេធនិងច្រានចោលដោយអ៊ុយក្រែននិងលោកខាងលិច៕


ថ្ងៃសៅរ៍, 01 ខែតុលា 2022 11:57  គុន ច័ន្ទរដ្ឋា