CNN-
ការរំលោភយកទឹកដីជាថ្មីរបស់រុស្សីលើអ៊ុយក្រែនវាជាទង្វើរចោរប្លន់ភូមិសាស្ត្រនយោបាយដែលនឹងធ្វើឲ្យសង្រ្គាមកាន់តែគ្រោះថ្នាក់ បង្ហាញនូវហានិភ័យថ្មីចំពោះក្រុមបស្ចឹមប្រទេសនូវការគណនាភូមិសាស្ត្រនយោបាយនិងការពាក់ព័ន្ធដែលនាំឲ្យមានការប្រកួតប្រជែងរយៈពេលវែងចំពោះរបៀបរៀបរយអន្តរជាតិ។ លោកប្រធានាធិបតីរុស្សី Vladimir Putin នឹងធ្វើជាអធិបតីភាពនៅក្នុងពីធីមូយក្នុងវិមានក្រឹមឡាំងនៅថ្ងែសុក្រដើម្បីដំណើរការស្របច្បាប់នៃការភ្ជាប់ទឹកដីនៃតំបន់ចំនួន៤ដែលរុស្សីបានកាន់កាប់ដែលធ្វើឲ្យបាត់បង់នូវទ្រព្យសម្បត្តិអ៊ុយក្រែនផ្នែកកសិកម្មនិងឧស្សាហកម្មយ៉ាងធ្ងន់ធ្ងរ។
ដែលជាប្រសិទ្ធិភាព ទង្វើរនេះស្មើនឹងការឆក់ប្លន់យកទឹកដីពីអំណាចបូរណភាពទឹកដីនិងប្រកាសថាជាផ្នែកមួយនៃទឹកដីរុស្សីបន្ទាប់ពីការឈ្លានពានមួយដែលគ្មានការបង្ករហេតុ។ ច្បាស់ណាស់ថាវាជាការរំលោភទៅលើច្បាប់អន្តរជាតិនិងជាហេតុផលមួយដែលធ្វើឲ្យភាគច្រើននៃពិភពលោកមិនអាចទទួលយកបាន។ ការស្រូបយកតំបន់របស់អ៊ុយក្រែនដែលជាការរំលឹកឡើងវិញនូវការភ្ជាប់យក Crimea ក្នុងឆ្នាំ២០១៤ ដែលវានឹងមិនអាចផ្លាស់ប្តូរការពិតនៃសង្រ្គាមដែលបានជះត្រឡប់ទៅវិញលើ Putin ដែលបានធ្វើឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងរបស់ Putin ដែលបង្ករឲ្យមានភាពវឹកវរក្នុងរុស្សី។ ប៉ុន្តែនេះគឺរុស្សីដែលបានបង្កើតនូវអ្វីដែលគេហៅថាការធ្វើប្រជាមតិដ៏គួរឲ្យខ្មាស់អៀន ដែលបង្កើតឲ្យមានការពិតជាជំរើសមួយផ្សេងទៀតអំពីទំនាស់ដែលនឹងមានផលវិបាកសំខាន់ជាច្រើនសំរាប់អាមេរិក ដែលជាអនាគតមហាអំណាចពិភពលោកនិងជាបុព្វហេតុនៃប្រជាធិបតេយ្យ។ បើសិនជាសង្រ្គាមដែលកំពុងមានរយៈពេលជាង៧ខែ អាចធ្វើឲ្យអាមេរិកមានអារម្មណ៍ថាវាហាក់ដូចជាជម្លោះនោះនៅឆ្ងាយពេកហើយជារឿងរបស់អឺរ៉ុប។
ទីមួយភាពបត់បែននៃនយោបាយពិភពលោកដែលប្រឌិតឡើងដោយ Putin ការភ្ជាប់យកទឹកដីបានប្រែក្លាយទៅជាសង្រ្គាមការពារទឹកដីនេះគឺដោយសារទីក្រុងមូស្គូឥឡូវនេះកំពុងតែឲ្យនិយមន័យនៃកម្មសិទ្ធថ្មីថាជាផ្នែកមួយនៃទឹកដីដ៏ធំរបស់រុស្សី ដែលវាបានបង្កើតឲ្យមានការកើនឡើងនៃការភ័យខ្លាចនៃសង្រ្គាមពីព្រោះ Putin បានព្រមានថាលោកអាចនឹងប្រើប្រព័ន្ធអាវុធទាំងអស់ដែលលោកមានដើម្បីការពារដ្ឋរុស្សី។ ទំហំដ៏ធំថ្មីនៃទំនាស់អាចនឹងមានន័យថាការគាំទ្រដ៏ខ្លាំងក្លារបស់បស្ចឹមប្រទេសចំពោះអ៊ុយក្រែន ដែលបានធ្វើឲ្យមានការរុលទៅមុខនៅភាគខាងជើងនិងខាងកើតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបង្ហាញឲ្យឃើញថាវាជាសញ្ញាថាទីក្រុង Kyiv នឹងឈប់ប្រយុទ្ធនោះទេ។
ក្នុងរយៈពេលដ៏យូអង្វែងការភ្ជាប់យកទឹកដីនឹងធ្វើឲ្យកាន់តែឃើញច្បាស់ថាវាជាហេតុផលដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដាច់ខាតត្រូវតែខិតខំប្រឹងប្រែងជួយអ៊ុយក្រែននៅក្នុងសង្រ្គាមនេះ សង្រ្គាមបានគំរាមកំហែងថានឹងធំដែលមិនធ្លាប់មានពីមុនមក។ ជាធម្មតាប្រជាតិដែលជាមហាអំណាចបានដើរចូលទៅក្នុងទឹកដីប្រជាជាតិដែលតូចជាងខ្លួនហើយចាប់យកទឹកដីដោយមានហេតុផលរបស់ខ្លួន។ សេណារីយ៉ូនេះនឹងមិនមែនត្រឹមតែអ៊ុយក្រែននោះទេ ប៉ុន្តែវានឹងអាចរាលដាលទៅដល់អឺរ៉ុបដែលពិភពលោកអាចមើលឃើញយ៉ាងច្បាស់ថាវាជាស្នាដៃរបស់ពួកអ្នកដឹកនាំអត្តាធិបតេយ្យ។ វាក៏ជាការប្រកួតប្រជែងទៅនឹងការគ្រប់គ្រងពិភពលោកដោយនិតិរដ្ឋផងដែរ។ លោក Joe-Biden បានថ្លែងថា ចក្រពត្តិនិយមនឹងមិនត្រូវអនុញ្ញាតិឲ្យធ្វើរឿងនេះដោយមិនទទួលនូវផលវិបាកនោះទេ។