BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីបានមានភាពវឹកវរបន្ទាប់ពីPutinចេញក្រឹតកំណែនកងទ័ពចំនួន៣០០,០០០នាក់

ថ្ងៃព្រហស្បតិ៍, 22 ខែកញ្ញា 2022 10:20  គុន ច័ន្ទរដ្ឋា

2022-09-22 10.10.34 (1) (1)

DailyBeast-

ប្រតិបត្តិការយោធាពិសេសរបស់លោកប្រធានាធិបតី Vladimir Putin ប្រឆាំងនឹងអ៊ុយក្រែនបានចូលទៅដល់របត់ថយក្រោយមួយកាលពីថ្ងៃពុធ ដែលមិនមែនជារបៀបដែលវិមានក្រឹមឡាំងចង់បាននោះទេ។ ជំនួសឲ្យរឿងនេះមេដឹកនាំរុស្សីអាចនឹងត្រូវបានគេមើលឃើញថាបានវាយដែកគោលភ្ជាប់នឹងគម្របម្ឈូសនៃការគ្រប់គ្រងអំណាចដ៏យូររបស់គេដែលមានរយៈពេលអស់ជាច្រើនទស្សវត្យរ៍ជាមួយនឹងការប្រកាសដូចជាគ្រាបបែកផ្ទុះ ដែលប្រជាពលរដ្ឋជាច្រើនម៉ឺនសែននាក់ត្រូវបានគេហៅឲ្យទៅប្រឈមមុខនឹងការស្លាប់នៅក្នុងសង្រ្គាមជាមួយប្រទេសជិតខាង។ ក្នុងរយៈពេលប្រហែល២សប្តាហ៍មកនេះកងទ័ពអ៊ុយក្រែនបានវាយរុញច្រាននិងបានរំដោះទឹកដីបានជាច្រើន ដែលបណ្តាលឲ្យកងទ័ពរុស្សីបាក់ទ័ពនិងខូចខាតយ៉ាងដំណំ។

ខណៈដែលសម្ព័ន្ធមិត្តភាគច្រើនដែលស្មោះត្រង់នឹង Putin បានប្រមូលផ្តុំនៅជុំវិញមេដឹកនាំជាមួយនឹងការអំពាវនាវឲ្យមានសាមគ្គីភាពនិងមន្ត្រីនៃក្រុសួងការពារជាតិដែលបានផ្តល់នូវការធានាដែលមានលក្ខណៈទោរទន់ទៅក្រោយនិងគួរឲ្យមានមន្ទិលសង្ស័យចំពោះសាធារណជនពលរដ្ឋរុស្សីសាមញ្ញដែលប្រញ៉ាប់ប្រញ៉ាល់ស្ទុះចេញទៅតាមថ្នល់ដើម្បីធ្វើការតវ៉ា។ សំបុត្រយន្តហោះដែលចេញទៅក្រៅប្រទេសបានលក់ដាច់អស់តែក្នុងរយៈពេលប៉ុន្មានម៉ោង។ មានសេចក្តីរាយការណ៍ជាច្រើននៃការកំណែនបុរសដែលមានអាយុត្រូវនឹងកំណែនត្រូវបានរារាំងមិនឲ្យទិញសំបុត្រឡានយន្តហោះ។ ក្រុមសិទ្ធមនុស្សបានរាយការណ៍ថាលិខិតដែលជពង្រាងត្រូវបានហុចឲ្យទៅប្រជាពលរដ្ឋនៅស្ថានីយ៍រថភ្លើងនិងចំណតឡាននៅក្នុងទីកន្លែងខ្លះ។

អ្នកបោសសំអាតថ្នល់និងសមាគមម្ចាស់ផ្ទះត្រូវបានគេរាយការណ័មកថាមានភារៈកិច្ចក្នុងការនាំយកលិខិតទៅកន្លែងផ្សេងទៀត។ Anton ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន IT ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ មានការវិលវល់ក្នុងរង់ចាំឈរជាជួរដើម្បីឲ្យគេពិនិត្យលិខិតឆ្លងដែននៅឯអាកាសយានដ្ឋាន Vnukovo កាលពីព្រឹកថ្ងៃពុធ។ លោកបានរត់គេចខ្លួនទៅ Armenia ទើបតែប៉ុន្មានម៉ោងមុនពេលដែលការប្រកាសធ្វើកំណែនកងទ័ពត្រូវបានប្រាកាស។ “ជាអកុសលនេះជាសង្រ្គាមរបស់ខ្ញុំទោះបីជាខ្ញុំមិនដែលហៅរកវាក៏ដោយ ជនរងគ្រោះនៃសង្រ្គាមនេះគឺប្រជាជនរបស់ខ្ញុំ ខ្ញុំបានជួយប្រជាជនដែលរងទុក្ខវេទនាអាចង្រៃដែលបានចាប់ផ្តើមធ្វើសង្រ្គាមនេះ វាជាសត្រូវរបស់ខ្ញុំ” Vnukovo បានប្រាប់អ្នកកាសែតបន្ទាប់ពីបានដើរឆ្លងព្រំប្រទល់។

មានការឆែកឆេរជាប្រចាំនៅតាមប៉ុស្ត៍យាមនៅព្រំប្រទល់ក្រុមដែលបានជជែកគ្នាតាម Telegram, មានមនុស្សប្រហែលជា១៥,០០០នាក់ ដែលជាមនុស្សមានវិជ្ជាជិវៈនិងដស្ថិតនៅក្នុងជីវភាពមធ្យមបានរៀបចំផែនការរត់ចេញពីទីក្រុងមូស្គូបន្ទាប់ពីការប្រកាស។ មិត្តរបស់ Anton អាយុ៣៥ឆ្នាំ Alexander Koryakin ដែលជាអ្នកបច្ចេកទេសខាង  IT ម្នាក់ទៀតក៏បានរត់ចេញទៅ Armenia កាលពីព្រឹកថ្ងៃពុធ Koryakin បាននិយាយថាលោកឥឡូវនេះ បានដកដង្ហើមបានស្រួលនិងគិតបានស្រួលនៅក្នុងទីក្រុង Yerevan។ សង្គ្រាមនេះប្រាកដណាស់វាមិនមែនជាសង្រ្គាមរបស់ខ្ញុំទេពលរដ្ឋរុស្សីអត់ត្រូវការវាទេ។ ត្រូវតែរត់ចេញឲ្យឆ្ងាយមិនមែនជាការក្បត់ទេវាជាការរស់រានមានជីវិត៊។

 

 


ថ្ងៃព្រហស្បតិ៍, 22 ខែកញ្ញា 2022 10:20  គុន ច័ន្ទរដ្ឋា