Kyiv, AP-
លោកប្រធានាធិបតី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសនូវការធ្វើកំណែនកងទ័ពខ្លះៗនៅក្នុរុស្សីខណៈដែលសង្រ្គាមនៅក្នុងអ៊ុយក្រែនបានឈានទៅដល់ជិត៧ខែហើយទីក្រុងមូស្គូបានចាញ់សមរភូមី។ Putin បានព្រមានលោកខាងលិចផងដែរថា មិនមែនជាការនិយាយកម្លាទេដែលងារុស្សីនឹងប្រើប្រាស់ឲ្យអស់មធ្យោបាយដែលខ្លួនមានដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។ ចំនួនសរុបនៃគំរោងនៃចំនួនបម្រុងនេះគឺនឹងធ្វើកំណែនកងទ័ពចំនួន៣០០,០០០នាក់ មន្ត្រីបាននិយាយ។ សុន្ទរកថារបស់មេដឹកនាំរុស្សីនៅតាមទូរទស្សន៍ដែលថ្លែងទៅកាន់ប្រជាជាតិនេះបានលេចចេញមកមួយថ្ងៃបន្ទាប់ពីតំបន់ដែលកាន់កាប់ដោយរុស្សីនៅភាគខាងកើតនិងខាងត្បូងបានប្រកាសពីគំរោងការក្នុងការធ្វើប្រជាមតិដើម្បីឲ្យក្លាយទៅជាប្រទេសរុស្សី។
ការប្រឹងប្រែងដែលគាំទ្រដោយវិមានក្រឹមឡាំងដើម្បីលេបតំបន់ចំនួន៤ អាចនឹងរៀបចំជាឆាកសំរាប់ទីក្រុងមូស្គូដើម្បីបង្កើនសង្រ្គាមបន្ទាប់ពីអ៊ុយក្រែនបានទទួលជោគជ័យលើសមរភូមិ។ Putin បានចោទប្រកាន់លោកខាងលិចពីការគំរាមកំហែងនុយគ្លេអ៊ែរនិងបានបញ្ជាក់ពីសេចក្តីថ្លែងការណ៍នៃតំណាងជាន់ខ្ពស់ខ្លះរបស់លោកខាងលិចនិង NATO អំពីលទ្ធភាពក្នុងការប្រើអាវុធនុយគ្លេអ៊ែរនិងអាវុធប្រល័យលោកប្រឆាំងនឹងរុស្សី។ "ចំពោះអ្នកផងទាំងឡាយណាដែលបានចេញសេចក្តីថ្លែងការដូច្នេះមកកាន់រុស្សីខ្ញុំចង់រំលឹកអ្នកថាប្រទេសរបស់យើងមានមធ្យោបាយច្រើនយ៉ាងណាស់ក្នុងការបំផ្លាញ ហើយនឹងមានអាវុធទំនើបៗជាង NATO ហើយនៅពេលណាដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់យើងត្រូវទទួលនូវការគំរាមកំហែងយើងនឹងប្រើប្រាស់វា" Putin និយាយថាមិនមែននិយាយកម្លាទេ។
Putin បាននិយាយថាលោកបានចុះហត្ថលេខាកាលពីថ្ងៃពុធនៅលើក្រិតដើម្បីធ្វើកំណែនកងទ័ពខ្លះៗមួយចំនួន។ "យើងកំពុងតែនិយាយអំពីកំណែនកងទ័ពមួយចំនួនដែលវាតម្រូវឲ្យប្រជាពលរដ្ឋដែលបច្ចប្បន្នជាកងទ័ពបម្រុងដែលនឹងត្រូវកែន និងជាពិសេសចំពោះអ្នកទាំងឡាយណាដែលធ្លាប់បានបម្រើក្នុងកងទ័ពដែលមានជំនាញយោធាពិតប្រាកដហើយនឹងបទពិសោធន៍" Putinនិយាយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី Sergei Shoigu បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីថ្ងៃពុធថានឹងមានការធានាចំពោះកូនសិស្សនិងនិស្សិតថានឹងមិនមានការធ្វើកំណែនទេ កំណែននេះនឹងធ្វើតែជាមួយអ្នកដែលពាក់ព័ន្ធនឹងជំនាញប្រយុទ្ធហើយមានឆន្ទៈតែប៉ុណ្ណោះ។
ការធ្វើប្រជាមតិដែលគេរំពឹងថាថានឹងធ្វើឡើងចាប់តាំងពីខែទីមួយនៃសង្រ្គាម នឹងចាប់ផ្តើមនៅថ្ងៃសុក្រនៅក្នុង Luhansk Kherson និងផ្នែកខ្លះដែលកាន់កាប់ដោយរុស្សីនៅ Zaporizhzhia និងក្នុតំបន់ Donetsk។ “Putin បាននិយាយថាសេចក្តីសម្រេចដើម្បីធ្វើកំណែនកងទ័ពមួយចំនួន វាល្មមគ្រប់គ្រាន់ឆ្លើយតបទៅនឹងការគំរាមកំហែងដែលយើងកំពុងតែប្រឈម ដែលឲ្យឈ្មោះថាដើម្បីការពារប្រទេសរបស់យើង អធិបតេយ្យភាព និងបូរណភាពដែនដី ដើម្បីធានានូវសន្តិសុខឬបស់ប្រជាជនយើងនៅក្នុងទឹកដីរំដោះ”។ លោកប្រធានាធិបតីអ៊ុយក្រែន Zelensky បានច្រានចោលកាលពីថ្ងៃពុធនូវផែនការធ្វើប្រជាមតិនៅក្នុងតំបន់ខាងត្បូងនិងខាងកើតថាគ្រាន់តែជាការនិយាយឲ្យលឺ។