DW-
ថ្លែងនៅក្នុងដើមខែកញ្ញានៅឯវេទិការសេដ្ឋកិច្ចខាងកើតលោកប្រធានាធិបតី Vladimir Putin បានប្តេជ្ញាចិត្តឡើងវិញក្នុងការកាត់ផ្តាច់សេដ្ឋកិច្ចប្រទេសរបស់លោកពីរដ្ឋអឺរ៉ុប ដែលបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមកលើរុស្សី។ ប្រជាជាតិដូចគ្នានៅអឺរ៉ុបបានព្យាយាមដកខ្លួនឲ្យឆ្ងាយលែងពាក់ព័ន្ធនូវនយោបាយឋាមពលពីទីក្រុងមូស្គូ ចាប់តាំងពីការឈ្លានពានលើអ៊ុយក្រែនក្នុងខែកុម្ភៈ ដោយជំនួសមកវិញពង្រឹងការទាក់ទងជាមួយអាស៊ី។ តួរនាទីនៃប្រទេសអាស៊ីក្នុងតំបន់ប៉ាស៊ីហ្វីកបានកើនឡើងយ៉ាងខ្លាំង Putin បាននិយាយនៅក្នុងវេទិការដែលបានធ្វើនៅកំពង់ផែនៃទីក្រុង Vladivostok ដោយបានបន្ថែមថា អាស៊ីជាកាលានុប្បវត្តិភាពថ្មីដ៏ធំមហិមារសំរាប់ប្រជាជនយើង។
បច្ចប្បន្នភាពថ្មីរបស់រុស្សីលើមនោគមន៍វិជ្ជានាវីបានបោះពុម្ភផ្សាយកាលពីថ្ងៃទី៣១ខៃសីហា មានគោលបំណងផងដែរដើម្បីពន្លឿននូវវត្តមានយោធានៅប៉ែកខាងកើត។ សេដ្ឋកិច្ចរបស់រុស្សីត្រូវបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយទណ្ឌកម្មអន្តរជាតិដែលបានដាក់កាលពីដើមឆ្នាំនេះទោះបីជាជារដ្ឋាភិបាលបានគិតគូរថាវានឹងមានកិច្ចសន្យាតែ៣%នៅក្នុងឆ្នាំ២០២២។ វាមានភាពចាំបាច់២ទាំងភូមិសាស្ត្រនយោបាយនិងសេចក្តីត្រូវការយ៉ាងច្បាស់លាស់ដើម្បរៀបចំទីតាំងរុស្សីឲ្យទៅជាប្រភពនៃឋាមពល សម្ភារៈសឹកក្នុងវិស័យការពារជាតិ និងនៅក្នុងករណីខ្លះបច្ចេកវិទ្យានុយគ្លេអ៊ែរសំរាប់ការលូតលាស់សេដ្ឋកិច្ចអាស៊ាន។ Philipp Ivanov ប្រធាននាយកប្រតិបត្តិនៃសង្គមអាស៊ីអូស្ត្រាលីដែលជាក្រុមស្រាវជ្រាវមួយ បាននិយាយ។
អ្នកវិភាគបានផ្តល់ជាគំនិតយោបល់ថា ការបង្វិលខ្លួនជាចុងក្រោយរបស់ Putin វានឹងមិនមែនគ្រាន់តែមិនបានទទួលជោគជ័យដែលទ្រេតទ្រោតដូចកាលឆ្នាំ២០២១ចំពោះអាស៊ីតែវាអាចចាត់ទុកថាជាការវិលត្រឡប់របស់ Putin ទៅកាន់នយោបាយលោកខាងកើតវិញ។ "ខ្ញុំអាចនិយាយបានដែថាវាជាការបរាជ័យមួយទៀតម្តងទៀត ចាប់តាំងពីរុស្សីមិនមានអ្វីច្រើនក្នុងការផ្តល់ឲ្យទៅកាន់តំបន់ដែលជាយុទ្ធសាស្ត្រឬសេដ្ឋកិច្ច" Joshua Kurlantzick បាននិយាយ លោកជាមន្ត្រីម្នាក់នៃក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិប្រចាំអាស៊ីអគ្នេយ៍ ។ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បាននិយាយថាទីក្រុងមូស្គូត្រូវការធ្វើដំណើរទៅកាន់ផ្លូវសន្តិភាពមួយបន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលតំបន់ជាមួយ Putin នៅ Uzbekistan កាលពីសប្តាហ៍មុន។
Putin បានទទួលស្គាល់ជាសាធារណថា លោកប្រធានាធិបតីចិន Xi Jinping មានបញ្ហានិងកង្វល់អំពីសង្រ្គាម។ អ្នកធ្វើអត្ថាធិប្បាយបានរិះគិតថា ទីក្រុងមូស្គូបានធ្វើឲ្យខ្លួនឯង ឲ្យក្លាយទៅជាដៃគូរដ៏តូចនៃទីក្រុងប៉េកាំងចាប់តាំងពីមានការឈ្លានពានលើអ៊ុយក្រែន។ ការបង្វែខ្លួនមកកាន់អាស៊ីរបស់រុស្សីបានទទួលនូជោគជ័យដ៏តិចតួចចាប់តាំងពីឆ្នាំ២០១២ ។ ពាណិជ្ជកម្មទ្វេរភាគីជាមួយជប៉ុនបានឡើងដល់ ៣៣,២ពាន់លានដុល្លារសហរដ្ឋអាមេរិកប៉ុន្តែបានត្រឡប់ធ្លាក់ចុះមកវិញត្រឹម ២២,៨ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១។ ពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូងបានឡើងទៅដល់២៧,៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ហើយប្រទេសទាំង២នេះបានងាកទៅរកការធ្វើពាណិជ្ចកម្មជាមួយអឺរ៉ុបវិញ។