Metro News-
លោកប្រធានាធិបតីរុស្សីបានទទួលស្គាល់ដោយភ្ញាក់ផ្អើលជាទីបំផុតនៃការរង្គៀសចិត្តជាមួយទីក្រុងប៉េកាំងដែលលេចចេញមកបន្ទាប់ពីការបរាជ័យយ៉ាងអាម៉ាស់ ដែលបានឃើញទីក្រុង Kyiv បានក្រញ៉ាំយកទឹកដីយ៉ាងធំត្រឡប់ទៅវិញ។ Putin និង Xi បានជួបគ្នាក្នុងអម្លុងពេលកីឡាអូឡាពិករដូវរងារ នៅពេលដែលគេបានព្រមព្រៀងគ្នាថាជា “ដៃគូរគ្មានដែនកំណត់” បន្ទាប់ពី៣សប្តាហ៍ក្រោយមកវិមានក្រឹមឡាំងបានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែនដែលគេហៅថាជា “ប្រតិបត្តិការណ៍យោធាពិសេស”។ ចាប់តាំងពីពេលនោះមកចិនបានតាមដានមើលដោយប្រុងប្រយ័ត្នរិះគន់បស្ចឹមប្រទេសក្នុងការដាក់ទណ្ឌកម្មទៅលើរុស្សី ប៉ុន្តែមិនបានគាំទ្រជាសាធារណៈឬក៏ជួយជាអ្វីនោះទេ។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលក្នុងតំបន់នៅ Uzbekistan Putin បានប្រាប់ X iថា “យើងវាយតម្លៃយ៉ាងខ្ពស់ពីជំហរដែលប្រកបទៅដោយតុល្យភាពនៃមិត្តចិនរបស់យើងដែលយល់ពីចំពោះវិបត្តិនៅអ៊ុយក្រែន។ យើងយល់ពីបញ្ហានិងការព្រួយបារម្ភអំពីរឿងនេះនៅក្នុងកិច្ចប្រជុំក្នុងថ្ងៃនេះប្រាកដណាស់ថា យើងនឹងពន្យល់អំពីជំហររបស់យើង”។ ការគាំទ្ររបស់ទីក្រុងប៉េកាំងត្រូវបានគេមើលឃើញថាវាមានសារៈសំខាន់ណាស់ចំពោះទីក្រុងមូស្គូ ដែលត្រូវការនូវទីផ្សារសំរាប់ការនាំចេញនូវឋាមពលនិងជាប្រភពនៃការនាំចូលទំនិញបច្ចេកវិទ្យាខណៈដែលខ្លួនត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច។
ពាក្យសំដីរបស់ Putin បានផ្តល់នូជាយោបល់ដល់ចិនឲ្យមានការផ្លាស់ប្តូរជំហរដ៏សំខាន់យ៉ាងហោចណាស់ក៏ជាលក្ខណៈឯកជនដែរ។ Ian Bremerton សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅមហាវិទ្យាល័យ Colombia បាននិយាយថា “នេះជាសញ្ញាលើកទី១ជាសាធារណៈ ដែល Putin ទទួលស្គាល់ថាជាសម្ពាធដែលធ្លាក់មកលើខ្លួនវិញ”។ "Putin បានក្លាយខ្លួនទៅជាមនុស្សដែលគ្មានការរាប់រកពីប្រទេស G-7 ក្នុងការឈ្លានពានអ៊ុយក្រែន តែចិនមិនចង់បានអញ្ចឹងទេ" លោកសរសេរនៅក្នុង Twitter ។ អ្នកនាំពាក្យសេតវិមាន John Kirby បាននិយាយថា "ចិនគួរតែបដិសេធនូវការឈ្លានពានរបស់រុស្សីពិភពលោកទាំងមូលគួរតែតម្រង់ជួរប្រឆាំងទៅនឹងអ្វីដែល Putin បានកំពុងធ្វើ" ។
លោកបានប្រាប់ CNN ថា នេះមិនមែនជាពេលដែលត្រូវដែលត្រូវធ្វើពាណិជ្ជកម្មជាមួយរុស្សីក្នុងផ្នែកអីមួយជាធម្មតានោះទេ។ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov ក្រោយមកបានប្រាប់អ្នកកាសែតថា ការជជែកគ្នាបិទទ្វារជាមួយនឹងចិនមានភាពល្អឥតខ្ចោះ។ ក្រុមអ្នកសង្កេតការណ៍បានវាយតម្លៃថា Putin ត្រូវការ Xi ជាងពេលណាទាំងអស់ក្នុងពេលដែលកងទ័ពរុស្សីបានរត់បាក់ទ័ពក្នុងពេលនេះ ដើម្បីបន្តសកម្មភាពយោធាក្នុងអ៊ុយក្រែនជាបន្តទៅទៀតដែលវានឹងអាចប៉ះពាល់ដល់អំណាចរបស់ Putin នៅក្នុងប្រទេសទៀតក៏ប៉ុន្តែលោក Xi ក៏មានការពិបាកនឹងសម្រេចចិត្តថានឺងជួយ Putin ដោយរបៀបណាដែរ។